ភ្នំពេញ៖ គិតត្រឹមម៉ោង ១០យប់ ថ្ងៃទី១៣ ខែឧសភានេះ កម្ពុជាបន្តឈរនៅលេខរៀងទី៣ មានមេដាយមាស ៥៩គ្រឿង ប្រាក់ ៥៣គ្រឿង និងសំរិទ្ធ ៨០គ្រឿង ខណៈវៀតណាមនៅបន្តឈរលើកំពូលតារាង ទទួលបានមេដាយមាស ៨៧គ្រឿង ប្រាក់ ៧៩គ្រឿង និងសំរិទ្ធ ៨៧គ្រឿង ចំណែកថៃ មានមេដាយមាស ៧៨គ្រឿង...
ប៉េកាំង៖ អ្នកជំនាញបានឲ្យដឹងថា ក្នុងនាមជាអ្នកការពារដ៏រឹងមាំ នៃសន្តិភាពពិភពលោក និងជាអ្នកជិតខាងដ៏ជិតស្និទ្ធរបស់អាហ្វហ្គានីស្ថាន ប្រទេសចិន អាចដើរតួនាទីយ៉ាងសកម្ម ក្នុងការនាំយកមកវិញនូវស្ថិរភាព សន្តិភាព និងវិបុលភាពនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម។ មិនដូចសហរដ្ឋអាមេរិកទេ ចិនគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដី នៃប្រទេសទាំងអស់ជុំវិញពិភពលោក រួមទាំងអាហ្វហ្គានីស្ថានផងដែរ។ អ្នកជំនាញ និងអ្នកសិក្សាបានឲ្យដឹងថា វាគាំទ្រសន្តិភាព និងការកសាងឡើងវិញនៃប្រទេសអាហ្វហ្គានីស្ថាន ដោយមានចេតនាជួយប្រជាជនអាហ្វហ្គានីស្ថាន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពក្នុងតំបន់...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានចាត់វិធានការ ចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រសិនបើហ៊ានបង្កឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ខណៈកម្ពុជាកំពុងតែរៀបចំ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ។ តាមរយៈសារជាសំឡេង ជាង៧នាទី សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកគាំទ្រគណបក្សភ្លើងទៀន កុំចូលរួមសកម្មភាពណាមួយ ជាមួយមេដឹកនាំបក្សភ្លើងទៀនឱ្យសោះ និងបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ មិនអនុញ្ញាតឱ្យក្រុមប្រឆាំង ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា តំណាងពិសេសរបស់រដ្ឋាភិបាលចិន ទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី លោក Li Hui នឹងធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ប៉ូឡូញ បារាំង អាល្លឺម៉ង់ និងរុស្ស៊ី ដើម្បីទំនាក់ទំនងជាមួយគ្រប់ភាគី ស្តីពីដំណោះស្រាយនយោបាយ នៃវិបត្តិអ៊ុយក្រែន ដែលចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទកាសែតជាប្រចាំដើម្បីឆ្លើយតប...
បរទេស៖ លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹងកម្ទេចអាវុធគីមី ចុងក្រោយរបស់ខ្លួនដែលនៅសេសសល់ នៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគេហទំព័រ សេតវិមានថា “យើងកំពុងស្ថិតនៅលើផ្លូវ...
ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា ចិន ហៅកាត់ថា ស.ស.ក.ចឬ(CCJA) កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានជួបពិភាក្សាជាមួយគ្នា ជាមួយឯកឧត្តមបណ្ឌិតគី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ ប្រយោជន៍លើកកម្ពស់ការផ្សព្វផ្សាយ ទំនាក់ទំនងកម្ពុជា-ចិនឱ្យទូលំទូលាយជូនដល់សាធារណជន។ ក្រោយពីជំនួបនោះ...
ភ្នំពេញ: ក្រុមហ៊ុនហួវៃនិងក្រសួងទេសចរណ៍ ប្រកាសស្វែករកជើងឯកថតរូបថ្នាក់ជាតិដំបូងគេ ក្នុងព្រឹត្តិការណ៍សម្ពោធផ្លូវការស្មាតហ្វូនប្រើ ហ្គូហ្គល ដោយប្រើកំពូលស្មាតហ្វូន HUAWEI Mate X3 និង P60 Pro។ ថ្លែងនៅក្នុងកម្មវិធីដ៏វិសេសនេះ លោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានកោតសរសើចំពោះក្រុមហ៊ុនហួវៃ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា...
ភ្នំពេញ៖ គិតត្រឹមម៉ោង ៤រសៀលថ្ងៃទី១៣ ខែឧសភានេះ វៀតណាមនៅបន្តឈរលើកំពូលតារាង ទទួលបានមេដាយមាស ៧៧គ្រឿង ប្រាក់ ៧១គ្រឿង និងសំរិទ្ធ ៨៣គ្រឿង ខណៈថៃឈរលេខ២ មានមេដាយមាស ៦៦គ្រឿង ប្រាក់ ៤៩គ្រឿង និងសំរិទ្ធ ៧០គ្រឿង ដោយឡែកកម្ពុជា ឈរនៅលេខរៀងទី៣ មានមេដាយមាស ៥៨គ្រឿង...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក ព្រាប កុល ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។
បរទេស៖ យោងតាមការអះអាង ដោយអជ្ញាធរក្នុងស្រុក កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា កុមារ៦នាក់បានទទួលរងរបួស នៅក្នុងការវាយប្រហារមួយក្នុងទីក្រុង Donbass ហើយក្នុងនោះ ២នាក់ របួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍ដែលត្រូវបាន យកមកចេញផ្សាយដោយ RT បានឲ្យដឹងទៀតដែរថា អ៊ុយក្រែនបានបើកការវាយប្រហារ ដោយមីស៊ីលចំងាយឆ្ងាយ យ៉ាងហោចណាស់២គ្រាប់ ដែលផលិតផលផលិតដោយ សហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃសុក្រ។ ការវាយប្រហារដែលត្រូវបាន គេមើលឃើញថា...