អត្ថបទ

ក្រុមហ៊ុនហួវៃ និងក្រសួងទេសចរណ៍ ប្រកាសស្វែករកជើងឯកថតរូបថ្នាក់ជាតិដំបូង ដោយប្រើកំពូលស្មាតហ្វូន HUAWEI Mate X3 និង P60 Pro

ភ្នំពេញ: ក្រុមហ៊ុនហួវៃនិងក្រសួងទេសចរណ៍ ប្រកាសស្វែករកជើងឯកថតរូបថ្នាក់ជាតិដំបូងគេ ក្នុងព្រឹត្តិការណ៍សម្ពោធផ្លូវការស្មាតហ្វូនប្រើ ហ្គូហ្គល ដោយប្រើកំពូលស្មាតហ្វូន HUAWEI Mate X3 និង P60 Pro។

ថ្លែងនៅក្នុងកម្មវិធីដ៏វិសេសនេះ លោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានកោតសរសើចំពោះក្រុមហ៊ុនហួវៃ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យទេសចរណ៍ តាមរយៈកិច្ចសហការបើកដំណើរការ “ការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី១ Powered by Huawei X-MAGE” និងការនាំចូលមកនូវឧបករណ៍ និង បច្ចេកវិទ្យាថ្មីៗដូចជាកំពូលស្មាតហ្វូនស៊េរីថ្មីអេក្រង់បត់ HUAWEI Mate X3  និង HUAWEI P60 Pro ដែលមានរហស្សនាម ថតហ្ស៊ូមច្បាស់នៅទីងងឹតជាដើម។

លោក Jeff Feng អគ្គនាយកក្រុមហ៊ុនហួវៃបានឲ្យដឹងថា ក្រុមហ៊ុនហួវៃពិតជាមានមោទនភាព ក្នុងការចូលលើកស្ទួយ វិស័យទេសចរណ៍ប្រទេសកម្ពុជា តាមរយៈការបើកឱកាសដល់ប្រជាជនគ្រប់រូប ក្នុងការបញ្ចេញស្នាដៃរបស់ខ្លួន ជាពិសេសដកស្រង់នូវបទពិសោធន៍ ជាមួយនឹងច្ចេកវិទ្យាថតរូបកម្រិតអាជីព HUAWEI X-MAGE ដែលកំពុងមានបំពាក់នៅលើ កំពូឡស្មាតហ្វូនស៊េរីថ្មីរួមមាន Huawei Mate X3 និង P60 Pro។

កំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី HUAWEI Mate X3 តម្លៃ $1,999
HUAWEI Mate X3 ត្រឡប់មកលើកនេះ ត្រូវបានរចនារូបរាងកាលីបទាន់សម័យ អេក្រង់បត់អឹបស្អាតគ្មានសល់ប្រហោង មានទំហំស្រាលស្តើងបំផុតលើ ពិភពលោកកម្រាស់ត្រឹម 5.3mm ពេលលាអេក្រង់ និង 11.08mm ពេលបត់អេក្រង់, និង បំពាក់នូវកញ្ចក់ KUNLUN Glass ស្វិតតាន់ ធន់នឹងការធ្លាក់បែក ជាងកញ្ចក់ធម្មតារហូតដល់ទៅ10ដង ទទួលបានចំណាត់ថ្នាក់លំដាប់ផ្កាប្រាំ ដោយស្ថាប័ន Switzerland’s five-star SGS impact-resistance certification។

ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ ប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ា HUAWEI XMAGE ដែលមានកាមេរ៉ាមេទំហំ 50MP Ultra Vision Camera (F1.8 aperture) សម្រាប់ថត ទូទៅ, កាមេរ៉ាទី2 ទំហំ  13 MP Ultra-Wide Angle Camera (F2.2 aperture) សម្រាប់ថតប្លង់ទូលាយ និង 12 MP Periscope Telephoto Camera (F3.4 aperture, OIS) អាចថតហ្ស៊ូម បាន 50X Digital Zoom និង 5X Optical។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ Mate X3 មានអាវក្រោះការពារជម្រាបទឹក រយៈពេល30នាទី ក្នុងទឹកជម្រៅ 1.5 ម៉ែត្រ។ កំពូលស្មាតហ្វូនថតហ្ស៊ូមច្បាស់នៅទីងងឹត HUAWEI P60 Pro តម្លៃ $999 (8GB+256GB) និង តម្លៃ $1,249  (12GB+512GB)៕

To Top