បរទេស៖ គណបក្សភឿថៃ ទំនងជានឹងឈ្នះ ការបោះឆ្នោតសកល ដោយមានការគាំទ្រ៣២ភាគរយ នៃអ្នកបោះឆ្នោតសម្រាប់ទាំងសន្លឹកឆ្នោត ក្នុងបញ្ជីគណបក្ស និងមណ្ឌលបោះឆ្នោត, នេះបើយោងតាមការស្ទង់មតិចេញដោយ Nation Group ។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ជាលទ្ធផល បេក្ខជនឈានមុខគេមួយរូបក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីពីររូបគឺលោកស្រី Paetongtarn...
បរទេស៖ ការស្ទង់មតិដែលធ្វើឡើង ដោយភ្នាក់ងារយោធា និងប៉ូលីសរបស់ថៃ បានព្យាករណ៍ថា គណបក្សភឿថៃនឹងឈ្នះការបោះឆ្នោតសកលនេះ បើយោងតាមប្រភពពីទីភ្នាក់ងារនានា។ មិនមានព័ត៌មានអំពីចំនួន អ្នកបោះឆ្នោត ដែលត្រូវបានស្ទង់មតិ ត្រូវបានផ្តល់ជូនសម្រាប់ការស្ទង់មតិ ទាំងពីរនោះទេ ហើយក៏ មិនមានព័ត៌មានអំពីវិធីសាស្រ្ត របស់ពួកគេត្រូវបានផ្តល់ ឱ្យនោះដែរ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ និស្សិតជ័យលាភីនៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបី មានចំនួនសរុប ៣ ២៧៩នាក់ (នារី ១...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេក្ដីបំភ្លឺ ដោយបានបញ្ជាក់ច្បាស់ថា ខ្លួនមិនបានកែប្រែនីតិវិធីចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត។ ការចេញមកបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីមានភាពមានចម្រូងចម្រាស់ មួយក្រោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ គ.ជ.ប បានតម្រូវឲ្យគណបក្សភ្លើងទៀន បំពេញលក្ខខណ្ឌដែលខ្វះខាតចំនួន៣ ដើម្បីគ្រប់លក្ខណៈក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៣ នេះ បានប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧០ យាងចូល ៧១ព្រះវស្សា នៅថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ...
ភ្នំពេញ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ គ.ជ.ប នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេក្ដីបំភ្លឺ ចំពោះការលើកឡើងរបស់ លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិ នៃអង្គការខុមហ្វ្រែល ដែលថា «ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត មិនបានកំណត់ថា គណបក្សត្រូវយកឯកសារដើមទៅចុះឈ្មោះឡើយ» និងសំនួរ របស់លោក ជួប នរក្សា...
វ៉ាទីកង់ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានស្នើដល់សម្តេចសង្ឃប៉ាប ឲ្យប្រកាន់ទោស និងឱ្យគាំទ្រផែនការ សន្តិភាពរបស់ទីក្រុង គៀវ ហើយសម្តេចប៉ាប បានចង្អុលបង្ហាញថា បុរីវ៉ាទីកង់ នឹងជួយក្នុងការធ្វើមាតុភូមិនិវត្តន៍របស់កុមារអ៊ុយក្រែន...
បរទេស ៖ ប្រភពជាច្រើននៅក្នុង ឧស្សាហកម្មយោធា និងការពារជាតិរុស្ស៊ី បានប្រាប់កាសែត Izvestia កាលពីថ្ងៃសៅរ៍ថា ការអះអាង របស់ក្រុងគៀវដែលថា ខ្លួនស្ទាក់ចាប់មីស៊ីលល្បឿនលឿន Kinzhal របស់រុស្ស៊ីជាមួយ នឹងប្រព័ន្ធការពារ ដែនអាកាស Patriot ដែលផលិតដោយ សហរដ្ឋអាមេរិកគឺមិនពិតនោះទេ ។ ប្រភពបានបន្ថែមថា កងកម្លាំងអ៊ុយក្រែន បានបរាជ័យក្នុងការ...
បរទេស ៖ ថ្វីបើមានការធានាជាសាធារណៈថា លោកនឹងដាក់កម្រិតសកម្មភាពយោធា ទៅលើទឹកដីរបស់ខ្លួនក៏ដោយ ក៏ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានបង្កើតផែនការ ដើម្បីធ្វើការវាយប្រហារទៅលើទឹកដីរុស្ស៊ី ហើយបានស្នើឱ្យក្រុងគៀវ “បំផ្លាញ” ឧស្សាហកម្មរបស់ប្រទេសហុងគ្រី នេះបើយោងតាមការចុះផ្សាយរបស់កាសែត Washington Post កាលពីថ្ងៃសៅរ៍ដោយដកស្រង់ ឯកសារលេចធ្លាយ របស់មន្ទីរបញ្ចកោណ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ...
នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានជាច្រើនរបស់ប្រទេសជប៉ុន បានផ្សាយដំណឹងឱ្យដឹងថា កិច្ចប្រជុំកំពូលនៃប្រទេសG7 ដែលជិតនឹងបើកធ្វើនៅប្រទេសជប៉ុន នឹងទាមទារឱ្យប្រទេសចិន“គោរព”ក្បួនច្បាប់អន្តរជាតិ ។ ប្រការនេះធ្វើឱ្យសហគមន៍អន្តរជាតិ មានមន្ទិលសង្ស័យថា តើក្បួនច្បាប់អន្តរជាតិដែលពួកគេ បាននិយាយនោះគឺជាក្បួនច្បាប់អ្វី ?ក្នុងនាមជាសិស្សកំហូច ក្នុងការគោរពក្បួនច្បាប់អន្តរជាតិ ប្រទេសលោកខាងលិចមួយចំនួនតូច ដូចជាអាមេរិកជាដើម មានលក្ខណៈសម្បត្តិអី មកចោទប្រកាន់ប្រទេសចិន ? បើនិយាយដល់ក្បួនច្បាប់អន្តរជាតិ នៅលើពិភពលោក មានក្បួនច្បាប់តែមួយ គឺក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ...