ប្រទេសថៃ កំពុងសុំយ៉ាងទទូច ឱ្យបើកឡើងវិញ នូវច្រកប្រាសាទព្រះវិហារ នៅខេត្តស៊ីសាកេត បន្ទាប់ពីបិទអស់រយៈពេល ១៥ឆ្នាំhttps://dap-news.com/?p=334088 កម្ពុជា អាចនឹងមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃ៣០ ឧសភាhttps://dap-news.com/?p=334116 រដូវបិទនេសាទ ចូលមកដល់ ត្រូវប្រើតែឧបករណ៍នេសាទគ្រួសារhttps://dap-news.com/?p=334123 ជិតដល់ថ្ងៃបោះឆ្នោត សម្តេចតេជោ ព្រមានអង្គទូត បញ្ឈប់កិច្ចអន្តរាគមន៍ ដល់អ្នកជាប់ទោស និងរក្សាភាពស្ងៀមស្ងាត់https://dap-news.com/?p=334127 សម្ដេចតេជោ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី សម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន។ សូមជំរាបថា...
រីយ៉ូ៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានលើកឡើង ដោយអំពាវនាវឱ្យដោះស្រាយវិបត្តិអ៊ុយក្រែនឡើងវិញ ក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Lula បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំការងារកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿទាំង៧ (G7) ដែលទើបនឹងបញ្ចប់ក្នុងនាមជាមេដឹកនាំរដ្ឋ ដែលបានអញ្ជើញ។ លោកបានកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា វិបត្តិអ៊ុយក្រែនគួរតែត្រូវបានពិភាក្សានៅក្រោមក្របខណ្ឌអង្គការសហប្រជាជាតិជាជាង G7 ។...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងមហាផ្ទៃ អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវផែនការអភិវឌ្ឍធនធានមនុស្ស ដោយផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា និងបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិ៦ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៣ ខែឧសភា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើ ក្រុមហ៊ុន DMG MORI និងរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន បន្តជួយកម្ពុជាថែមទៀត ដើម្បីធ្វើឲ្យកម្ពុជាអាចឈានឆ្ពោះទៅមុខ លើវិស័យឌីជីថល។ ការស្នើនេះធ្វេីឡើង ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ លោក MORI MASAHIKO ប្រធានក្រុមហ៊ុន...
ភ្នំពេញ៖ ជាមួយនឹងការប្រកាសមិនទទួលយកការសុំទោស របស់ លោក ជា ប៉ូច នៅព្រលប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា ជនណាក៏ដោយ ឲ្យតែមានទំនាក់ទំនង ជាមួយជនក្បត់ជាតិ៣ជំនាន់ (សម រង្ស៊ី) មិនអាចទទួល បានការយោគយល់ពី...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំកំពូលក្រុមប្រទេសទាំង៧ (G7) នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា បានបង្ហាញថា សម្ព័ន្ធភាពបានធ្លាក់ចុះយ៉ាងខ្លាំង ដែលមិនអាចត្រឡប់វិញបាន ហើយបានប្រែក្លាយទៅជា “អ្នកបង្កើតគំនិតផ្តួចផ្តើមបំផ្លិចបំផ្លាញ” នៅលើពិភពលោក។ ក្រសួងបានឲ្យដឹងថា លទ្ធផលនៃកិច្ចប្រជុំ G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា គឺជាសំណុំនៃសេចក្តីថ្លែងការណ៍ដែលពោរពេញទៅដោយ “ផ្លូវអាក្រក់” ដែលសំដៅប្រឆាំងនឹងប្រទេសចិន និងរុស្ស៊ី ខណៈដែលសមាជិក G7 បានព្យាយាមរារាំងរដ្ឋមិនមែនលោកខាងលិចពីការអភិវឌ្ឍទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ជួបពិភាក្សាការងារជាមួយ លោក ចាវ ស៊ីថុង (Zhao Shitong) ប្រធាននាយកដ្ឋានកិច្ចការអាស៊ី២ នៃក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ...
ភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូត Datuk Eldeen Husaini Mohd Hashim នៃប្រទេសម៉ាឡេស៊ី បានរៀបចំពិធីជប់លៀ ងអាហារថ្ងៃត្រង់ សម្រាប់សមាជិកអតីតនិស្សិតកម្មវិធីសហប្រតិបត្តិការ បច្ចេកទេសម៉ាឡេស៊ី (MTCP) នៅសណ្ឋាគារ Rosewood Phnom Penh នាថ្ងៃអង្គារ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៣។ MTCP...
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គដើម្បីពិនិត្យ និងសម្រេចលើបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀន ក្រោមអធិបតីភាពលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ។ កិច្ចប្រជុំនាថ្ងៃ២៥ ឧសភានោះក៏នឹងពិនិត្យលើបណ្តឹងគណបក្សមហាសាមគ្គីជាតិខ្មែរ ផងដែរ។ បណ្ដឹងរបស់គណបក្សភ្លើងទៀន ប្តឹងតវ៉ានឹងសេចក្ដីសម្រេចចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត...