បរទេស៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បានអំពាវនាវឱ្យមានការទាមទារ “សេរីភាព” ការតវ៉ាទូទាំងប្រទេស បន្ទាប់ពីការចាប់ខ្លួនរបស់ លោកយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ បានបង្កឱ្យមានការតវ៉ាដ៏សាហាវនៅទូទាំង ប្រទេសអាស៊ីខាងត្បូងមួយនេះ។ មេដឹកនាំអាយុ ៧០ ឆ្នាំបានឲ្យដឹងនៅក្នុងសុន្ទរកថា ដែលចាក់ផ្សាយនៅលើ YouTube កាលពីយប់ថ្ងៃសៅរ៍មួយថ្ងៃបន្ទាប់ពីលោក ត្រូវបានដោះលែងបន្ទាប់ពី ការអន្តរាគមន៍ពីតុលាការកំពូលថា “សេរីភាពមិនមែនមកដោយងាយស្រួលនោះទេ អ្នកត្រូវតែចាប់យកវា អ្នកត្រូវតែលះបង់ដើម្បីវា”។...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានចាត់ទុកអ៊ីស្រាអែល “ជាអ្នកទទួលខុសត្រូវទាំងស្រុង និងដោយផ្ទាល់” សម្រាប់ភាពតានតឹងដ៏ហឹង្សា ជាមួយក្រុមយោធាប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ហើយព្រមានថា ការបិទចំណុចឆ្លងកាត់នៅតាមព្រំដែន នឹងនាំឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។ អ៊ីស្រាអែល បានបិទច្រកឆ្លងកាត់ សម្រាប់គោលបំណងពាណិជ្ជកម្ម និងមនុស្សធម៌នៅតាមព្រំដែន នៃតំបន់ហ្គាហ្សាស្ទ្រីប រយៈពេល ៥ថ្ងៃបន្ទាប់ពីការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធជីហាត អ៊ីស្លាមប៉ាឡេស្ទីន (PIJ) ។...
ដាម៉ាស់៖ អ្នកជំនាញនៅប្រទេសស៊ីរី បានឲ្យដឹងថា ការវិលត្រឡប់របស់ស៊ីរី ទៅកាន់សម្ព័ន្ធអារ៉ាប់ (AL) និងការធ្វើឱ្យមានទំនាក់ទំនងធម្មតា ជាមួយបណ្តាប្រទេសអារ៉ាប់ ភាគច្រើនបានបង្ហាញថា ផលប៉ះពាល់នៃគោលនយោបាយ អន្តរាគមន៍របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់កំពុងរសាត់ទៅៗ ខណៈដែលបណ្តាប្រទេសអារ៉ាប់យល់ថា ការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក បានធ្វើឱ្យតំបន់នេះធ្លាក់ចូលទៅក្នុងអស្ថិរភាព និងភាពវឹកវរ។ បន្ទាប់ពីការផ្អាករយៈពេល ១២ឆ្នាំ រដ្ឋមន្ត្រីការបរទេសអារ៉ាប់ នៅទីបំផុតបានជួបប្រជុំគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ AL...
កាធុម៖ យ៉ាងហោចណាស់មនុស្ស ៦៧៦ នាក់ត្រូវបានសម្លាប់ដោយសារតែ ការប៉ះទង្គិចគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) នេះបើយោងតាមរបាយការណ៍ របស់ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួល កិច្ចការមនុស្សធម៌ (OCHA) ។ ប្រភពពី OCHA បានឲ្យឹងថា “ការប៉ះទង្គិចគ្នារវាង កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សបានបន្តរយៈពេល ៣០ថ្ងៃជាប់ៗគ្នា ជាពិសេសនៅក្នុង និងជុំវិញទីក្រុងកាធុម...
កោះកុង៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានអះអាងថា ក្នុងរយៈពេល១០ឆ្នាំមកនេះ មន្ត្រីឧទ្យានុរក្សបានចាប់ប្រមូលរណាយន្តជាង ៦ពាន់គ្រឿង ពីជនល្មើសយកមកបំផ្លាញព្រៃឈើ នៅតំបន់ជួរភ្នំក្រវាញ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចនៅឃ្លាំងស្តុកវត្ថុតាង នៅស្នាក់ការ ល្បាតស្រែ អំបិល ខេត្តកោះកុងនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានឱ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ។ ក្រសួងបានបញ្ជាក់ថា មួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ លក្ខណបែបនេះនឹងធ្វើឲ្យ៖ ១-តំបន់ទំនាបកណ្តាល ៖-សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨...
ភ្នំពេញ ៖ ត្រឹមម៉ោង៩យប់នាថ្ងៃទី១៥ ឧសភានេះ កម្ពុជាស្ថិតនៅលេខរឿងទី៤ដដែល ប៉ុន្តែបានទទួលមេដាយមាសកើនឡើង៧១គ្រឿងហើយ ក្នុងចំណោមមេដាយសរុបចំនួន២៥២គ្រឿង៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរាត្រីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានទម្លាយនូវសំឡេងក៏ដូចជាសំណេរឆ្លើយឆ្លង របស់ក្រុមបក្សភ្លើងទៀន ក្រោយ គជប បដិសេធការចុះបញ្ជី បោះឆ្នោត។ ភ្ជាប់ជាមួយសំឡេង របស់លោក ជា ប៊ូច និងសំណេរឆ្លើយឆ្លងរបស់ ក្រុមបក្សភ្លើងទៀន តាមរយៈឆេណែលតេលេក្រាម...
ភ្គនំពេញ៖ ណបក្សហ៊្វុនស៊ិនប៉ិចរបស់ទ្រង់ចក្រាវុធគាំទ្រការសម្រេចរបស់គជប។
គៀវ៖ ស្ថាបនិកក្រុមទាហានស៊ីឈ្នួល Wagner Group លោក Yevgeny Prigozhin បានណែនាំថា រុស្ស៊ីប្រហែលជាបានបាញ់ទម្លាក់យន្តហោះរបស់ខ្លួននៅជិតព្រំដែនអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ កាលពីថ្ងៃសៅរ៍ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានឲ្យដឹងថា យន្តហោះរុស្ស៊ីចំនួន ៥គ្រឿងត្រូវបានបាញ់ទម្លាក់ពីលើតំបន់ Bryansk ដែលជាតំបន់រុស្ស៊ី ដែលមានទីតាំងនៅជិតព្រំដែនអ៊ុយក្រែន។ កាសែតរុស្ស៊ី Kommersant បានរាយការណ៍ថា យន្តហោះចម្បាំង Su-34 និង Su-35 មួយគ្រឿង...