ព័ត៌មានអន្តរជាតិ

ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner៖ រុស្ស៊ី ទំនងជាអ្នកបាញ់ទម្លាក់យន្ដហោះខ្លួនឯង

គៀវ៖ ស្ថាបនិកក្រុមទាហានស៊ីឈ្នួល Wagner Group លោក Yevgeny Prigozhin បានណែនាំថា រុស្ស៊ីប្រហែលជាបានបាញ់ទម្លាក់យន្តហោះរបស់ខ្លួននៅជិតព្រំដែនអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

កាលពីថ្ងៃសៅរ៍ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានឲ្យដឹងថា យន្តហោះរុស្ស៊ីចំនួន ៥គ្រឿងត្រូវបានបាញ់ទម្លាក់ពីលើតំបន់ Bryansk ដែលជាតំបន់រុស្ស៊ី ដែលមានទីតាំងនៅជិតព្រំដែនអ៊ុយក្រែន។

កាសែតរុស្ស៊ី Kommersant បានរាយការណ៍ថា យន្តហោះចម្បាំង Su-34 និង Su-35 មួយគ្រឿង ព្រមទាំងឧទ្ធម្ភាគចក្រ Mi-8 ចំនួនពីរគ្រឿង ត្រូវបានធ្លាក់នៅតំបន់ព្រំដែន។ អ៊ុយក្រែន ហាក់ដូចជាបដិសេធការជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុនេះ ខណៈដែលការទម្លាក់គ្រាប់បែកកើតឡើងនៅពេលដែលជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានចាប់ផ្តើមដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីខែកុម្ភៈកន្លងទៅ នៅតែបន្ត។

លោក Prigozhin ដែលជាអតីតសម្ព័ន្ធមិត្តរបស់លោក ពូទីន ដែលទំនាក់ទំនងរបស់លោក ជាមួយប្រធានាធិបតីរុស្ស៊ី កាន់តែតានតឹងនៅពេលដែលសង្រ្គាមអ៊ុយក្រែននៅតែបន្តនៅទ្រឹងនោះ បានបង្ហើបកាលពីថ្ងៃអាទិត្យថា កងកម្លាំងផ្ទាល់ខ្លួនរបស់លោក ពូទីន ប្រហែលជាបានបាញ់ទម្លាក់យន្តហោះនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើបណ្តាញ Telegram របស់លោក Prigozhin បានចោទសួរថាតើប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ឬអ៊ុយក្រែនអាចស្ថិតនៅចំកណ្តាលនៃកាំ ២០គីឡូម៉ែត្រ (១២ម៉ាយ) នៃយន្តហោះទាំងបួនដែលបានទម្លាក់៕ប្រែសម្រួល ឈូក បូរ៉ា

To Top