ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្នការប្រើប្រាស់ គណនីឌីជីថល គណនីបណ្តាញសង្គម ឬគណនីលើប្រព័ន្ធអ៊ីនធឺណេតផ្សេងៗ ជាពិសេសគណនីសម្រាប់ទូទាត់សាច់ប្រាក់អនឡាញ (online payment, e-payment) នៅតែប្រឈមហានិភ័យខ្ពស់ពីការលួចជ្រៀតចូលគ្រប់គ្រងប្រើប្រាស់ពីជនអនាមិក (hacker) ។ ការបង្កើតឬប្រើប្រាស់ពាក្យសម្ងាត់ (Password) សាមញ្ញពេក ខ្លីពេក ពិតជាអាចបង្កនូវហានិភ័យខ្ពស់ពីការលួចតាមរយៈការទស្សទាយ ឬបច្ចេកទេស ទាញយកពីជនអនាមិក...
បរទេស៖ ឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសហ្វីលីពីន គ្រោងនឹងចាប់ផ្តើមសមយុទ្ធដែនសមុទ្រនៅសមុទ្រចិនខាងត្បូង នៅក្នុងសមយុទ្ធលើកដំបូងរវាងប្រទេសទាំងបី នៅពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសកម្មភាពរបស់ចិននៅក្នុងតំបន់។ យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា សមយុទ្ធនៅក្នុងដែនទឹកនៃខេត្ត បាតាន ក្នុងប្រទេសហ្វីលីពីននឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ និងមានរយៈពេលរហូតដល់ថ្ងៃទី ៧ ខែមិថុនា។ សមយុទ្ធនេះកើតឡើងនៅពេលដែលក្រុងវ៉ាស៊ីនតោនបង្កើនការទូតយោធានៅក្នុងតំបន់ ដោយរៀបចំល្បែងសង្រ្គាមញឹកញាប់ជាងមុនជាមួយសម្ព័ន្ធមិត្ត និងដៃគូនៅក្នុងសមុទ្រចិនខាងត្បូង...
ភ្នំពេញ ៖ ក្នុងថ្ងៃបើកឆាកដំបូង នៃអាស៊ានប៉ារ៉ាហ្គេម ២០២៣លើកទី១២ ក្នុងការប្រកួតបាល់បោះលើរទេះ ៣ទល់៣ បុរស-នារី បានចាប់ផ្ដើមការប្រកួត របស់ខ្លួននៅព្រឹកថ្ងៃទី២ ខែមិថុនានេះ នៅមជ្ឈមណ្ឌលកីឡា ក្នុងសាលនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយលទ្ធផលកម្ពុជា ចាញ់ថៃ លើ ២ប្រកួតទាំងបុរស និងនារី ។ ក្នុងនោះគូទី១-រវាងក្រុមជម្រើសជាតិ ថៃ ជាមួយ...
បរទេស ៖ កូរ៉េខាងត្បូង បានទទួលជោគជ័យ ក្នុងការសាកល្បង ប្រព័ន្ធស្ទាក់ចាប់មីស៊ីល ដែលផលិត ក្នុងស្រុកដ៏សំខាន់មួយ ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍន៍កាលពីដើមសប្តាហ៍នេះ ដែលជាជោគជ័យទីបី ក្នុងចំណោមការសាកល្បង ចំនួនបួនរហូតមកដល់ពេលនេះ ខណៈដែលកូរ៉េខាងត្បូង កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកការគំរាមកំហែង របស់កូរ៉េខាងជើង ដែលកំពុងវិវត្ត។ យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយ នៅថ្ងៃទី១ ខែមិថុនា...
បរទេស ៖ សារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីអ្នកដែលដឹងអំពីបញ្ហានេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ្លាឌីមៀ ហ្សេលេនស្គី នឹងមិនចូលរួមកិច្ចប្រជុំណាតូ នៅក្នុងប្រទេសលីទុយអានីក្នុងខែកក្កដា នោះទេ លុះត្រាតែសម្ព័ន្ធភាពយោធានេះ ផ្តល់ការធានាសន្តិសុខដែលខ្លួនចង់បាន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ក្នុងទឹកប្រាក់ចំនួន ៣០០.០០០ដុល្លារ ដើម្បីជួយគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែង ជាបន្តរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងការដោះស្រាយផលប៉ះពាល់ នៃគ្រោះមហន្តរាយ ព្យុះស៊ីក្លូនម៉ូឆា នាពេលថ្មីៗនេះ ដែលបានបង្កនូវសោកនាដកម្មបាត់បង់ អាយុជីវិតមនុស្សរាប់រយនាក់ ព្រមទាំងការខូចខាត ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរដ្ឋរ៉ាក់ខាញ។ ពិធីប្រគល់-ទទួល ត្រូវបានធ្វើឡើងនៅថ្ងៃ២ មិថុនា នៅទីស្តីការក្រសួង ដោយមានវត្តមានចូលរួមរបស់...
ភ្នំពេញ ៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងបំផុត ដើម្បីចាប់ផ្តើមអនុវត្តការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌល ភស្តុភារកម្មក្រុងព្រះសីហនុ (Kick-Off Meeting of Feasibilities Study on Sihanouk...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសជំរុញ ជូនដល់ប្រជាជនដែលមានអាយុចាប់ពី ៣ឆ្នាំឡើង ព្រោះ វីរុសកូវីដ-១៩ បំប្លែងថ្មី ពពួក Omicron XBB.1.5 និងពពួកថ្មីៗទៀត កំពុងមានការឆ្លងរីករាលដាលនៅ តាមបណ្ដាប្រទេសមួយចំនួននៅលើសាកលលោក និងក្នុងតំបន់។ តាមរយៈសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២ មិថុនា...
ប៉េកាំង៖ នៅថ្ងៃទីពីរនៃការហោះហើរពាណិជ្ជកម្មលើក ដំបូងនៃយន្តហោះដឹកអ្នកដំណើរខ្នាតធំ C919 របស់ប្រទេសចិន វាត្រូវបានប្រកាសជាផ្លូវការថា ប្រទេសចិន បានផ្តួចផ្តើមដំណាក់កាលចុះចតតាមច័ន្ទគតិ នៃកម្មវិធីរុករកតាមច័ន្ទគតិរបស់ខ្លួន ហើយគោលដៅរួមគឺ ដើម្បីសម្រេចបាននូវការចុះចតមនុស្សជាលើកដំបូង របស់ប្រទេសចិននៅលើព្រះច័ន្ទនៅឆ្នាំ២០៣០។ នៅថ្ងៃអង្គារកន្លងទៅនេះ យានអវកាស Shenzhou-16 បានចូលគន្លងដែលបានកំណត់ដោយជោគជ័យ។ យាន taikonauts ៣គ្រឿងនៅលើយន្តហោះបានចូលទៅក្នុងស្ថានីយ៍អវកាសរបស់ប្រទេសចិន ដោយបង្កើតឡើងវិញនូវឈុតដ៏ល្បីល្បាញនៃ “ការជួបជុំគ្នាក្នុងលំហ” ។...
ប៉េកាំង៖ ចិនដីគោក នឹងមើលឃើញកំណើនស្ថិរភាពក្នុងការ នាំចេញទំនិញរហូតដល់ឆ្នាំ២០៣០ ហើយបន្តដើរតួនាទី ឈានមុខគេក្នុងការជំរុញ ពាណិជ្ជកម្មទំនិញសកល នេះបើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ។ ការរកឃើញនៃរបាយការណ៍ ដែលចេញផ្សាយដោយធនាគារពហុជាតិ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស Standard Chartered បានផ្តល់សញ្ញាចុងក្រោយបង្អស់ ដែលថាអ្នកដឹកនាំធុរកិច្ចពិភពលោក នៅតែមានទំនុកចិត្តលើវិស័យនាំចេញ របស់ ប្រទេសចិន បើទោះបីជាមានការអំពាវនាវកាន់តែខ្លាំងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនឱ្យ “កាត់បន្ថយ”...