ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ស្នើឲ្យគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស (AICHR) ពិចារណាអំពីការរៀបចំ និងបោះពុម្ពរបាយការណ៍ប្រចាំឆ្នាំ ដែលចងក្រងសកម្មភាព និង កម្មវិធីនានា ដែលអាស៊ាន និងប្រទេសសមាជិក អាស៊ាននីមួយៗ សម្រេចបាន ក្នុងកិច្ចការពារ និងការលើកកម្ពស់ សិទ្ធិមនុស្ស...
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ គម្រោងសាងសង់ស្ពានអាកាស ព្រះមុនីវង្ស ដែលជាស្ពានអាកាស កំពស់២ជាន់ នឹងសម្រួលលំហូរចរាចរ លើដងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ និងតភ្ជាប់ចរាចរពីតំបន់ក្នុងទីក្រុង ទៅមកអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន២៥% ។ យោងតាមមន្ទីរសារធារណការនិងដឹកជញ្ជួនរាជធានីភ្នំពេញ បានឲ្យដឹងថា...
Breaking: បេក្ខជនគណបក្សឆ្ពោះទៅមុខ របស់ថៃប្រឈមនឹង ការស៊ើបអង្កេត របស់តុលាការធម្មនុញ្ញ ។ AFP
បរទេស ៖ មន្ត្រីប្រតិបត្តិ នៃក្រុមហ៊ុនការពារជាតិ Rostec បានរាយការណ៍ថា មីស៊ីលល្បឿនលឿន Kinzhal បាញ់បង្ហោះ តាមអាកាសរបស់រុស្សី បានឈានទៅដល់ការ ផលិតទ្រង់ទ្រាយធំ ហើយឥឡូវនេះត្រូវបានផលិត ក្នុងបរិមាណគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការ យោធាហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស ៖ នាយកប្រតិបត្តិគឺលោក Armin Papperger បានប្រាប់ CNN ថា ក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ Rheinmetall នឹងបើករោងចក្រផលិតរថក្រោះ និងរថពាសដែក នៅអ៊ុយក្រែនក្នុងរយៈពេល ១២ សប្តាហ៍ខាងមុខ ។ ក្រុមហ៊ុនអះអាងថា ខ្លួននឹងអាចផលិតរថក្រោះចំនួន ៤០០ គ្រឿងក្នុងមួយឆ្នាំ នៅឯរោងចក្រនេះ ប៉ុន្តែរុស្ស៊ីបានគម្រាមបញ្ឈប់ការផលិត...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) នៅទីក្រុងហ្សាការតា នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានសង្កត់ធ្ងន់ លើគុណសម្បត្តិនៃវិធីសាស្រ្ត «មកមុនទទួលមុន» សម្រាប់ការចុះហត្ថលេខា លើពិធីសារនៃសន្ធិសញ្ញា SEANWFZ ដោយគ្មាន “ខបម្រុង”...
ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន បានកោតសរសើរអាជ្ញាធររាជធានីភ្នំពេញ លើការងារគ្រប់គ្រងសំណល់អនាម័យ បរិស្ថានបានយ៉ាងល្អ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ដោយការប្រមូលសំរាមជាមធ្យម មួយថ្ងៃស្មើ ៣.៥៥៦តោន ហើយអ្វីដែលពិសេសថែមទៀតនោះការទប់ស្កាត់ការចរាចរចែកចាយ និងសេពគ្រឿងញៀន ក្នុងទីលានចាក់សំរាមបាន១០០%។ នេះជាការលើកឡើងរបស់លោកក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃ១២ កក្កដា ។...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវនៃការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់លោកក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅកាន់ប្រទេសអ៊ុយក្រែន ដោយបង្ហាញពីការពិតដ៏រសើបមួយអំពីយោធារបស់អាមេរិកថា អាមេរិកនៅសល់គ្រាប់កាំភ្លើងធំកម្រិតទាប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Biden បានទទួលស្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ដោយនិយាយថា ចាំបាច់ត្រូវផ្តល់គ្រាប់បែកចង្កោមដល់ទីក្រុងគៀវ ដោយសារតែកាំភ្លើងធំ ១៥៥...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងថា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ អាស៊ានត្រូវតែរក្សានូវមជ្ឈភាពរបស់ខ្លួន ទាំងពាក្យសំដី និងសកម្មភាពជាក់ស្ដែង អំឡុងពេលដែលមានការកើនឡើង នៃការប្រកួតប្រជែងរវាងមហាអំណាចនានា ក្នុងភូមិសាស្ត្រនយោបាយ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី១២ កក្កដានេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ (សម័យពេញអង្គ)...
ភ្នំពេញ៖ ដឹងតែត្រូវប៉ាន់តែម្តង សម្រាប់យុវជនយុវនារី ឡូយកាលីបសម័យថ្មី ក្នុងការណាត់ជួប ឬអ្នកចូលចិត្តដើរលេងកម្សាន្ត ពេលល្ងាចឡើងជាមួយកម្មវិធី Cambodia Night ដែលជារាត្រីបៃតង មានផលិតផល CAMBODIA PREMIUM DRAFT BEER លក់ផ្តាច់មុខប្រចាំហាង បានក្លាយជាកម្មវិធីដែលពេញនិយមបំផុត សម្រាប់យុវវ័យជំនាន់ថ្មី។ កម្មវិធី Cambodia Night បានចាប់ដៃគូសហការជាមួយហាង...