លីទុយអានី៖ បណ្ដាមេដឹកនាំ របស់អង្គការណាតូ នឹងប្រមូលផ្តុំគ្នា នៅថ្ងៃអង្គារនេះ សម្រាប់កិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ ដើម្បីពិភាក្សាអំពីការគាំទ្របន្ថែម សម្រាប់អ៊ុយក្រែន ខណៈដែលខ្លួនដាក់សម្ពាធលើការវាយលុកប្រឆាំងនឹង ការកាន់កាប់កងកម្លាំងរុស្ស៊ី។ កិច្ចប្រជុំកំពូលនៅរដ្ឋធានី Vilnius នៃប្រទេសលីទុយអានី ធ្វើឡើងនៅពេលដែលអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង ពង្រីកសម្ព័ន្ធភាពសន្តិសុខរបស់ខ្លួនទៅកាន់ប្រទេស Nordic និងជំរុញកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយដៃគូអាស៊ីប៉ាស៊ីហ្វិក។ នៅពេលដែលសង្រ្គាម ដែលបានចាប់ផ្តើមដោយរុស្ស៊ីជាង...
តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន និងអ៊ុយក្រែន កំពុងរៀបចំឱ្យមានកិច្ចប្រជុំកំពូលនៅព្រឹកថ្ងៃពុធស្អែកនេះ រវាងនាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីអ៊ុយកក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី នៅខាងក្រៅកិច្ចប្រជុំកំពូល របស់អង្គការណាតូ នៅក្នុងប្រទេសលីទុយអានី។ ប្រភពបានឲ្យដឹងថា ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់លោក ជាមួយលោក ហ្សេឡិនស្គី នាយករដ្ឋមន្រ្តីជប៉ុនលោក គីស៊ីដា ត្រូវបានគេរំពឹងថា នឹងបង្ហាញពីឆន្ទៈរបស់លោក...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចាប់ផ្តើមបើកបង្រៀនថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ហើយ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ជាមួយនឹងការចាប់ផ្តើមបង្រៀននេះ សាកលវិទ្យាល័យ ក៏បានប្រកាសជ្រើសរើសនិស្សិតបន្ថែមទៀតចូលរៀនផងដែរ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ ២០០ដុល្លារ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
ស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍ គួរឲ្យរន្ធត់បណ្ដាល ឲ្យបុរសពីរនាក់ស្លាប់ និងពីរនាក់ទៀត រងរបួសធ្ងន់ រវាងម៉ូតូ២គ្រឿង បុកបញ្រ្ចាស់គ្នា ពេញទំហឹងបង្ក ការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើទាំងថ្ងៃត្រង់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៥៨នាទី ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២៣ ...
មេដឹកនាំទាហានស៊ីឈ្នួល Wagner និងសមាជិកជាង៣០នាក់ ចូលជួបពិភាក្សាជាមួយលោក ពូទីន រយៈពេល៣ម៉ោង ក្រោយការបះបោរhttps://dap-news.com/?p=344787 លោក Joe Biden ជួបលោក Rishi Sunak ក្នុងពេលដែលអង់គ្លេស គឺជាប្រទេសហត្ថលេខី ដែលហាមប្រើគ្រាប់បែកចង្កោមhttps://dap-news.com/?p=344801 រុស្សីធ្វើការអាប់ដេត ចំនួនក្រុមប្រយុទ្ធបរទេស ដែលស្ថិតនៅក្នុង ប្រទេសអ៊ុយក្រែនhttps://dap-news.com/?p=344825 អ្នកបកប្រែ អាហ្វហ្គានីស្ថាន...
ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានអនុម័តក្របខ័ណ្ឌឯកជនភាពទិន្នន័យ ដែលមានគោលបំណងធានាឱ្យមានលំហូរទិន្នន័យប្រកបដោយសុវត្ថិភាពរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការអនុម័តនេះបានធ្វើឡើងស្របគ្នាជាមួយនឹងការសម្រេចចិត្ត ដែលបានអនុម័តដោយគណៈកម្មការអឺរ៉ុប ដោយសន្និដ្ឋានថា សហរដ្ឋអាមេរិក “ធានានូវកម្រិត នៃការការពារគ្រប់គ្រាន់ ប្រៀបធៀបទៅនឹងសហភាពអឺរ៉ុប” សម្រាប់ទិន្នន័យផ្ទាល់ខ្លួន ដែលបានផ្ទេរដោយសុវត្ថិភាពពីអឺរ៉ុប ទៅក្រុមហ៊ុនអាមេរិក ក្រោមក្របខណ្ឌថ្មី។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der...
ហាណូយ៖ បើយោងតាមក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះ បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាម បានកាត់បន្ថយពន្ធនាំចូល ប្រេងសាំងពី ១០ភាគរយមកត្រឹម ៥,៦២ ភាគរយចាប់ពីខែកក្កដានេះតទៅ ដែលនឹងជួយសម្រួលតម្លៃប្រេងសាំងកាន់តែប្រសើរសម្រាប់ប្រជនវៀតណាម។ កាសែតក្នុងស្រុក Vietnam News បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ក្រសួងថា ពន្ធនាំចូលជាមធ្យមលើប្រេងម៉ាស៊ូត និងប្រេង mazut បានធ្លាក់ចុះមកត្រឹម ០,៥៨ភាគរយ និង ១,៣៨ភាគរយរៀងៗខ្លួន...
ភ្នំពេញ៖លោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០២៣ បាន ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានដឹកនាំក្រុមការងារចូលរួមក្បួនដង្ហែរលើកទី២ ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅក្នុងភូមិសាស្ត្រមូលដ្ឋានសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដោយមានប្រជាពលរដ្ឋចូលរួមដង្ហែយ៉ាងច្រើនកុះករ។ ព្រមជាមួយគ្នានោះដែរ នៅក្នុងផេកផ្លូវការរបស់លោក រ័ត្ន ស្រ៊ាង បានបង្ហោះនូវសារសម្តែងមនោសញ្ចេតនារំភើបជាខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋសង្កាត់ព្រែកកំពឹស...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ ដែលជិតផុតអាណត្តិ គឺលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានប្រកាសចូលនិវត្តន៍ពីនយោបាយ ដែលមានរយៈពេល ៩ឆ្នាំបន្ទាប់ពីលោកឡើងកាន់អំណាចក្នុងរដ្ឋប្រហារជាមេទ័ព។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយគណបក្សនៅថ្ងៃអង្គារនេះថា “ចាប់ពីពេលនេះតទៅ...
ភ្នំពេញ៖ បន្ទាប់ពីទទួលបានអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញឱ្យត្រៀមបញ្ចេញរថយន្តក្រុង ដឹកកម្មករទៅបោះឆ្នោតតាមបណ្ដាខេត្តនោះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងថា បាននិងកំពុងគិតគូរឲ្យលម្អិត ទាំងទីតាំងនិងពេលវេលាចេញដំណើរតាមលក្ខណៈបច្ចេកទេស។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នារាត្រីថ្ងៃទី១១កក្កដានេះ លោក ម៉េត មាសភក្តី បានឲ្យដឹងថា “ដោយឡែករឿងត្រៀម បញ្ចេញឡានក្រុងនេះ គឺបានដឹងហើយថា អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ...