ផែនការដែល ជប៉ុនបង្ហូរ ទឹកសំណល់នុយគ្លេអ៊ែរ ចូលទៅក្នុងសមុទ្រ បន្តបង្កឱ្យមានការតវ៉ាប្រឆាំង ជាទូទៅនិងការថ្កោលទោស យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ។ បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់ប្រជាមតិ តាមបណ្តាញអ៊ីនធើណេត នៅទូទាំងពិភពលោកចំនួនពីរដង ក្នុងរយៈពេល៣ ខែកន្លងមក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ ចំនួន៩៤.៨៥% បានថ្កោលទោសយ៉ាងខ្លាំង ទៅលើទង្វើដែលប្រទេសជប៉ុន...
បន្ទាប់ពីកប្បាសរបស់ Xinjiang ត្រូវបានមួលបង្កាច់ និងលាបពណ៌ដោយគ្មានហេតុផល ដោយកម្លាំងបស្ចិមប្រទេស មួយក្តាប់តូច ផ្លែឪឡឹករបស់ Xinjiang ក៏បានក្លាយជាគោលដៅ សម្រាប់លាបពណ៌ និងវាយប្រហារ តាមបណ្តាញទំនាក់ទំនងសង្គម លោកខាងលិច មួយចំនួនផងដែរ ! កាលពីខែមិថុនា ឆ្នាំ ២០២៣ ក្រុមអ្នកទេសចរសង្គមស៊ីវិលជប៉ុន ដែលបង្កើតឡើង ដោយមនុស្ស ២០...
ថ្ងៃទី៨ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោកDe Cristofaro សមាជិកព្រឹទ្ធសភា អ៊ីតាលី បានបង្ហោះសារ តាមបណ្តាញ ទំនាក់ទំនងសង្គមថា ការផ្តល់គ្រាប់បែកចង្កោម ដល់ប្រទេសអ៊ុយក្រែន គឺជា”ទង្វើឆ្កួតលីលា”មួយទៀត របស់ភាគីអាមេរិក ដែលគ្មានអំណោយផល ដល់សន្តិភាពនោះទេ ។ លោកDe Cristofaro បានសម្គាល់ ឃើញថា ការផ្តល់អាវុធកាន់តែខ្លាំងក្លា...
ដាម៉ាស់៖ ប្រធានក្រុមហ៊ុនប្រេងរដ្ឋមួយបានឲ្យដឹងថា ផលិតកម្មប្រេង និងឧស្ម័នរបស់ស៊ីរី បានថយចុះយ៉ាងខ្លាំងដោយសារ តែទណ្ឌកម្មរបស់អាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ជាលទ្ធផលនៃការដាក់ទណ្ឌកម្មរបស់អាមេរិក និងវត្តមានយោធា នៅក្នុងប្រទេសស៊ីរី ការផលិតប្រេងបានថយចុះពី ៣៨៥០០០ បារ៉ែលក្នុងមួយថ្ងៃ មុនពេលមានវិបត្តិដល់កម្រិតបច្ចុប្បន្ន ១៥០០០ បារ៉ែលក្នុងមួយថ្ងៃ ខណៈដែលការផលិតឧស្ម័នពី ៣០ លានម៉ែត្រគូបក្នុងមួយថ្ងៃទៅ ១០លានម៉ែត្រគូបក្នុងមួយថ្ងៃ នេះបើតាមប្រធានក្រុមហ៊ុនប្រេងរដ្ឋស៊ីរីលោក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអះអាងថា ក្នុងក្របខណ្ឌទ្វេភាគីកម្ពុជា-ចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដល់កម្រិតកំពូលក្លាយជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និងដាក់ចេញនូវសេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨។ ក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី១ នៃវេទិកា ស្តីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោជឿជាក់ថា...
ភ្នំពេញ៖ លើកពីបទពិសោធន៍កម្ពុជា ជួបប្រទះរ៉ាំរ៉ៃនូវគ្រាប់បែកចង្កោមតាំងពីចប់សង្គ្រាម នៅក្នុងប្រទេសប្រមាណជា៥០ឆ្នាំមកនេះ ទៅដល់ប្រទេសមានសង្គ្រាម រវាងអ៊ុយក្រែននិងរុស្ស៊ី លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបង្ហាញថា គ្រាប់បែកចង្កោម ជាសំណល់សង្គ្រាមនៅកម្ពុជា ទោះបីជាមានអាយុកាលជាង ៥០ឆ្នាំហើយក៏ដោយ ប៉ុន្ដែបន្តគំរាមកំហែងដល់អាយុជីវិត និងសុខសុវត្ថិភាពប្រជាជនកម្ពុជានៅឡើយ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា...
រីយ៉ាដ៖ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត (SPA) បានរាយការណ៍ថា អារ៉ាប៊ីសាអូឌីត និងបារាំង បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពល ដោយផ្តោតលើថាមពលស្អាត ដែលកើតចេញពីធនធានកកើតឡើងវិញ ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចេញផ្សាយដោយ SPA បន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីថាមពល អារ៉ាប៊ីសាអូឌីតលោក Abdulaziz bin Salman...
ព្យុងយ៉ាង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើង បានរិះគន់ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ សម្រាប់ការធានាសុវត្ថិភាពនៃ ការបញ្ចេញទឹកវិទ្យុសកម្មរបស់ប្រទេសជប៉ុន ពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលរងគ្រោះដោយគ្រោះមហន្តរាយចូលទៅក្នុងសមុទ្រ ដោយបានអះអាងជាថ្មី ពីការប្រឆាំងរបស់ខ្លួន ចំពោះផែនការបញ្ចេញចោល នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារដី និងបរិស្ថានរបស់ប្រទេសនេះ ត្រូវបានដកស្រង់សម្តីដោយឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការថា ការចេញផ្សាយទឹកដែលរំពឹងទុក នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្ស និងសន្តិសុខ និងបរិស្ថាន។...
អូសាកា៖ ភ្លៀងធ្លាក់ខ្លាំងបាន បន្តវាយប្រហារភាគខាងលិច ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ដោយបានបញ្ឈប់ជា បណ្តោះអាសន្ន នូវសេវារថភ្លើងគ្រាប់ល្បឿនលឿនរវាងស្ថានី យ៍ហ៊ីរ៉ូស៊ីម៉ា និងហាកាតា នៅលើខ្សែរថភ្លើង Sanyo Shinkansen នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ យោងតាមក្រុមហ៊ុន West Japan Railway Co. សេវាកម្ម ត្រូវបានផ្អាកពីម៉ោងប្រហែល...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក Joe Biden បានធ្វើដំណើរមកដល់ប្រទេសអង់គ្លេស មុនកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងប្រទេសលីទុយនេស៊ី នៅក្នុងសប្តាហ៍នេះ។ ប្រភពដដែលបានសរសេរទៀតថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី បានធ្វើឡើងនៅក្នុងពេលដែលមាន ការបារម្ភនិងសំណួរជាច្រើនចោទសួរ ដោយសម្ព័ន្ធមិត្តពាក់ព័ន្ធទៅនឹង ការសម្រេចចិត្តរបស់ប្រធានាធិបតីរូបនេះ ក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោម ឲ្យទៅប្រទេសអ៊ុយក្រែនដែលអាវុធប្រភេទនេះ ត្រូវបានរារាំងនិងហាមប្រាមដោយ ក្រុមប្រទេសជា ១២០នៅទូទាំងពិភពលោកក្តី។...