ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនអាចប្រទេសណាមួយធ្វើតែឯងបានឡើយ ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការយ៉ាងម៉ឹងម៉ាត់ ជាមួយបណ្ដាប្រទេសជាប់ព្រំដែន។ នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាថ្ងៃ២ សីហា សម្ដេច...
បរទេស៖ ក្រសួងការពារជាតិនៅទីក្រុង Minsk របស់ប្រទេសបេឡារុស្ស បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុង Warsaw (ប៉ូឡូញ) មិនបានបង្ហាញពីភស្តុតាងសម្រាប់ការអះអាងរបស់ខ្លួនថា ឧទ្ធម្ភាគចក្របេឡារុស្ស២គ្រឿងរបស់បេឡារុស្ស បានឆ្លងចូលទៅក្នុងដែនអាកាសប៉ូឡូញនោះទេ ដោយក្រសួងការពារជាតិ បានទទូចថា មិនមានការរំលោភបំពានបែបនេះកើតឡើងឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិបេឡារុស្ស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយកត់សម្គាល់ថា...
បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយថា អ៊ុយក្រែនបានធ្វើកំហុសដ៏ធំមួយ ដោយកោះហៅបេសកជនរបស់ទីក្រុងវ៉ារស្សាវ៉ា (ប៉ូឡូញ) ជុំវិញការកត់សម្គាល់ពីបុគ្គលិក ប្រធានាធិបតីជាន់ខ្ពស់ ដែលបានស្នើឱ្យក្រុងកៀវ គួរតែដឹងគុណបន្ថែមទៀត ចំពោះជំនួយបរទេសដ៏ច្រើន ដែលខ្លួនបានទទួល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ឆ្លើយតបនៅក្នុងលើកឡើងកាលពីថ្ងៃអង្គារ...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកទៀនវស្សា បច្ច័យនិងទេយ្យទានមួយចំនួន មកប្រគេនជូន ព្រះសង្ឃគង់អស់ត្រីមាស នៅតាមបណ្តាវត្ត ចំនួន១៥១វត្ត និងសាលាបុណ្យ ចំនួន៥កន្លែង...
បរទេស៖ ការិយាល័យប៉ូលីសក្រុងបាងកក ប្រទេសថៃ (MPB) បានជំរុញឱ្យអ្នកបើកបរយានយន្តជៀសវាងផ្លូវប្រសព្វ Asok Montri ក្នុងសង្កាត់ Khlong Toei ក្នុងទីក្រុងបាងកក នៅថ្ងៃពុធនេះ ដោយសារតែការតវ៉ានយោបាយដែលបានគ្រោងទុក។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងការបង្ហោះ...
ឡុងដ៏៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ ចក្រភពអង់គ្លេស បានសម្រេចដាក់ទណ្ឌកម្មលើចៅក្រម និងរដ្ឋអាជ្ញារុស្ស៊ី ចំពោះតួនាទីរបស់ពួកគេ ដែលគេហៅថា ជា “ការផ្តន្ទាទោសដោយហេតុផលរឿងនយោបាយ” លើអ្នកនយោបាយប្រឆាំងរុស្ស៊ី គឺរូបលោក Vladimir Kara-Murza ដោយអំពាវនាវឱ្យមានការដោះលែង ជនជាតិអង់គ្លេសចំនួន២ររូប ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋឈ្មោះថា...
ភ្នំពេញ ៖ យុទ្ធនាការស្វែងរកសាកសពជនរងគ្រោះម្នាក់ដែលត្រូវបានទឹកជ្រោះឱមាល់ ក្នុងខេត្តកំពតបុកយក គិតត្រឹមព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ នៅតែរកមិនទាន់រកឃើញនៅឡើយនោះ ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់ជាបទពិសោធន៍ថា គួររកតាមគុម្ពោតព្រៃសងខាងជ្រោះវិញ ។ យោងតាមសំណេរយ៉ាងខ្លី ដោយមានភ្ជាប់ជាមួយរូបភាពរបស់សមត្ថកិច្ច កំពុងស្វះស្វែងរកសាកសពជនរងគ្រោះនៅលើបណ្តាញសង្គមហ្វេសប៊ុក លោករដ្ឋមន្ត្រីបានរៀបរាប់ថា “តាមបទពិសោធន៍ខ្ញុំ បើរុករកសាកសពមនុស្សដែលត្រូវទឹកជ្រោះបុកយក មិនមែនរកតាមជ្រោះទេ...
បរទេស៖ប្រេសិតពិសេសសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារម្សិលមីញនេះបានអះអាងថា មានសញ្ញាជាវិជ្ជមានដែរថារុស្សីទំនងជានឹងអាចវិលត្រឡប់មករក ការចរចាគ្នាឡើងវិញដើម្បីធ្វើឲ្យរស់ឡើងវិញនៃកិច្ចព្រម ព្រៀងគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ។ លោកស្រី Linda Thomas-Greenfield តំណាងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបាន និយាយនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការធ្វើជា ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែសីហាថា៖យើងបានឃើញការចង្អុលបង្ហាញថា ពួកគេប្រហែលជាចាប់អារម្មណ៍ក្នុងការត្រលប់ទៅការពិភាក្សា ដូច្នេះ យើងនឹងរង់ចាំមើលថាតើវាកើតឡើងពិតប្រាកដឬយ៉ាងណា។ រំលឹកឡើងវិញដែរថារុស្ស៊ី និងអ៊ុយក្រែន បានចុះហត្ថលេខាដាច់ដោយឡែក ជាមួយប្រទេសតួគី និងអង្គការសហប្រជាជាតិអំពីគំនិតផ្តួចផ្តើមគ្រាប់ ធញ្ញជាតិសមុទ្រខ្មៅនៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងខែកក្កដា ឆ្នាំ២០២២...
បរទេស៖ អ្នកនាំពាក្យ នៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Kirby កាលពីថ្ងៃអង្គារម្សិលមិញនេះបានអះអាងថា សហរដ្ឋអាមេរិក នឹងមិនបានចាត់ទុកថា វត្តមានរបស់ក្រុមទាហានស៊ីឈ្នួល Wagner Group នៅក្នុងបេឡារូសអាចគម្រាមកំហែងដល់ប្រទេសប៉ូឡូញ ឬសមាជិករបស់អង្គការណាតូផ្សេងនោះទេ។ លោក Kirby បាននិយាយថា យើងមិនបានមើលឃើញអំពីការគំរាមកំហែងជាក់លាក់ណាមួយពីក្រុម Wagner ប្រឆាំងនឹងប៉ូឡូញ ឬសម្ព័ន្ធមិត្តណាតូផ្សេងទៀតរបស់យើងទេប៉ុន្តែដោយកត់សម្គាល់ថា សហរដ្ឋអាមេរិក កំពុងតាមដានយ៉ាងដិតដល់ចំពោះហេតុការណ៍និងស្ថានការណនេះ។...
វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ កំពុងដកកងទ័ពសកម្មចំនួន១.១០០នាក់ចេញពីព្រំដែនសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក ដែលខ្លួនបានដាក់ពង្រាយកាលពីដើមឆ្នាំ២០២៣នេះ ខណៈដែលរដ្ឋាភិបាលបានរៀបចំសម្រាប់ការបញ្ចប់ការរឹតបន្តឹងសិទ្ធិជ្រកកោនដែលទាក់ទងនឹងជំងឺឆ្លងរាតត្បាត ។ លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិ បានយល់ព្រមលើការដាក់ពង្រាយកងទ័ពកាតព្វកិច្ចសកម្មសរុបចំនួន ១.៥០០នាក់សម្រាប់ការកើនឡើងវត្តមានយោធាក្នុងរយៈពេល៩០ថ្ងៃបណ្តោះអាសន្ននៅព្រំដែននៅក្នុងខែឧសភា ។ នៅគ្រានោះដែរ ការឆ្លងកាត់ព្រំដែនខុសច្បាប់កំពុងកើនឡើងយ៉ាងខ្លាំង នឹងធ្វើឲ្យមានក្តីបារម្ភថា ពួកគេនឹងកើនឡើងកាន់តែខ្លាំងបន្ទាប់ពីការរឹតបន្តឹងបានបញ្ចប់ ប៉ុន្តែផ្ទុយទៅវិញចំនួននោះបានធ្លាក់ចុះវិញ ។ កងទ័ពចំនួន១.១០០នាក់នឹងបញ្ចប់បេសកកម្មក្នុងរយៈពេល៩០ថ្ងៃរបស់ពួកគេគិតត្រឹមថ្ងៃទី៨ ខែសីហាខាងមុខ...