ប្រទេស BRICS បានបន្ថែមចំនួនសមាជិកហើយ ! នាព្រឹកថ្ងៃទី ២៤ ខែសីហា តាមម៉ោងក្នុងតំបន់ កិច្ចជំនួបលើកទី ១៥ នៃថ្នាក់ដឹកនាំប្រទេស BRICS បានបើកធ្វើសន្និសីទសារព័ត៌មានពិសេសនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងដោយបានប្រកាសថា អញ្ជើញប្រទេសអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម អាហ្សង់ទីន អ៊ីរ៉ង់និងអេត្យូពីឱ្យចូលជាសមាជិកប្រទេស BRICS ជាផ្លូវការ...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ លោកបណ្ឌិត ប្រាំង ជលសា ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ។
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ឧត្តមសេនីយ៍ឯក សុខ វាសនា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍និងឧត្តមសេនីយ៍ឯក តុប នេត ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕
ភ្នំពេញ៖ ក្រោយពេលដែលរាជរដ្ឋាភិបាលអណត្តិថ្មី បានប្រកាសជាផ្លូវការ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នេះ លោក ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទីបានចុះជួបសំណេះសំណាលជាមួយបងប្អូនសមាជិកប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងអ្នកសម្រាលកូនរួច ដែលមកស្នើសុំប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រាក់បំណាច់មាតុភាព នៅស្នាក់ការកណ្តាល ប.ស.ស. ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនសមាជិក ប.ស.ស. ខាងលើ លោក ម៉េង ហុង បានបង្ហាញពីភាពស្និទ្ធស្នាលយ៉ាងរាក់ទាក់ ប្រកបដោយភាពកក់ក្តៅជាមួយបងប្អូនជាសមាជិក ប.ស.ស. ពិសេសស្រ្តីមានផ្ទៃពោះ និងអ្នកដែលបានសម្រាលកូនរួច ព្រមទាំងបានសួរសុខទុក្ខ និងណែនាំអំពីនីតិវិធី និងគោលការណ៍នានាមួយចំនួន ក្នុងការទទួលបានប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល និងអត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀត ដើម្បីផ្តល់ភាពងាយស្រួល ជូនបងប្អូនក្នុងការទទួលសេវាបានលឿន។ ជាមួយគ្នានេះ បងប្អូនសមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ ដែលមកទទួលសេវានៅ ប.ស.ស. បានបង្ហាញពីភាពកក់ក្តៅ និងសប្បាយរីករាយយ៉ាងខ្លាំង ដែលទទួលបានការយកចិត្តទុកដាក់ពី ប.ស.ស. ដោយបានផ្តល់កន្លែងរង់ចាំប្រកបដោយផាសុខភាពមានកន្លែងសម្រាប់អ្នកមានផ្ទៃពោះ អង្គុយត្រឹមត្រូវ ដែលបង្កភាពល្អប្រសើរ និងងាយស្រួលក្នុងការទទួលសេវា។ គួរបញ្ជាក់ឱ្យដឹងផងដែរថា គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចប្រកាសដាក់ចេញនូវគោលនយោបាយ ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ រហូតមកដល់ថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៣ នេះ មានបងប្អូនសមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងអ្នកបានសម្រាលកូនរួចសរុបប្រមាណជាង ១០ ៥៤៤ករណីបានមកដាក់ឯកសាស្នើសុំប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល ដែលសរុបជាថវិកាប្រមាណជាង ២ពាន់ ៦៣៤លាន ៣២ម៉ឺនរៀល ដែលក្នុងនោះអ្នកមកដាក់ឯកសាស្នើសុំ ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលពិនិត្យផ្ទៃពោះមុន និងក្រោយសម្រាល និងកូនចាក់វ៉ាក់សាំងមានចំនួន ៦ ៧២៤ករណី សរុបជាថវិកាប្រមាណជា ៥៣៧លាន ៩២ម៉ឺនរៀល។ តាមរយៈការផ្តល់ជូននូវប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍ជាច្រើនខាងលើនេះ គឺសរបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាល បានផ្តល់ការគាំពារ និងយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត តាមរយៈគោលនយោបាយ ដែលបានដាក់ចេញថ្មីៗជាបន្តបន្ទាប់៕
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំពិភាក្សាវឌ្ឍនភាព និងបញ្ហាប្រឈម នៃការចុះបញ្ជីដីធ្លី នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៣ អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បានស្នើដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សូមបង្រួមនីតិវិធីឱ្យខ្លី តែកុំឱ្យធ្វើខុស ចំពោះការប្រើប្រាស់ឯកសារ សម្រាប់ផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ុយក្រែន បានប្រារព្ធខួបលើកទី៣២ នៃទិវាបុណ្យឯករាជ្យជាតិរបស់ខ្លួន ក្រោមវិធានការសន្តិសុខ ត្រូវបានរឹតបន្តឹង ។ នៅគ្រាថ្លែងសុន្ទរកថា នៅក្នុងពិធីបុណ្យឯករាជ្យ នៅទីលាន Saint Sophia ក្នុងទីក្រុង គៀវ ប្រធានាធិបតីអ៊ុយក្រែនលោក...
វ៉ាស៊ីនតោន ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិបានប្រកាសថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមហ្វឺកហ្វឺន អ្នកបើកយន្តហោះ របស់ប្រទេសអ៊ុយក្រែន ឲ្យចេះបញ្ជាការ បើកបរយន្តហោះចម្បាំង F-16 នៅក្នុងខែកញ្ញា នៅមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក នៅក្នុងរដ្ឋចំនួន២ ស្ថិតនៅភាគខាងត្បូង ។...
ថ្ងៃទី២៤ ខែសីហា សន្និសីទសារព័ត៌មានពិសេស នៃកិច្ចប្រជុំលើកទី១៥ ថ្នាក់អ្នកដឹក នៃប្រទេស “BRICS” ដែលបើកធ្វើនៅក្រុង ចូហានណេសបឺក អាហ្វ្រិកខាងត្បូង បានប្រកាសថា អញ្ជើញអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អារ៉ាប់រួម អេបីរ៉ាត់អាហ្សង់ទីន អ៊ីរ៉ង់ និងអេត្យូ ពីចូលរួមជាផ្លូវការ ក្នុងគ្រួសារធំBRICS ។លោក XiJinping ប្រធានរដ្ឋចិន...
តូក្យូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះប្រទេសជប៉ុន នឹងធ្វើការផ្សព្វផ្សាយអំពីលទ្ធផលគំរូបឋម រយៈពេលមួយថ្ងៃបន្ទាប់ពីខ្លួនបានចាប់ផ្តើមបង្ហូរទឹកកាកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ក្នុងគោលបំណងដើម្បីធានាដល់អ្នករិះគន់ឡើងវិញថា ប្រតិបត្តិការនេះមានសុវត្ថិភាព ។សម្រាប់ការបញ្ចេញទឹកមួយចំនួនក្នុងចំណោម១,៣៤លានតោនដែលប្រមូលបាននៅនឹងកន្លែងក្នុងរយៈពេល១២ឆ្នាំគិតចាប់តាំងពីរោងចក្រនេះត្រូវបានលិចដោយរលកយក្សស៊ូណាមិ បានជំរុញឱ្យប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ដើម្បីហាមឃាត់ការនាំចូលអាហារសមុទ្រជប៉ុនទាំងអស់ ។ ប្រតិបត្តិកររោងចក្រ TEPCO បានយកអ្វីដែលគេហៅថា ជាការធ្វើតេស្តរហ័សនៅរសៀលថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការបង្ហូរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។...
SAN ANTONIO៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះ កងទ័ពរបស់ប្រទេសអូស្ត្រាលី និងហ្វីលីពីន បានធ្វើសមយុទ្ធ នៅជិតចំណុចសំខាន់ នៃដែនទឹកសមុទ្រចិនខាងត្បូង ដែលទាមទារដោយប្រទេសចិន ដោយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos បានសាទរពួកគេថា ជាគំរូ “ដ៏សំខាន់ខ្លាំងណាស់” នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ។...