ព័ត៌មានអន្តរជាតិ

“BRICS” ពង្រីកសមាជិក ! លោក XiJinping លើកឡើងថា នឹងពង្រឹងថែមមួយ កម្រិតទៀត នូវកម្លាំងសន្តិភាព និងអភិវឌ្ឍន៍ ពិភពលោក

ថ្ងៃទី២៤ ខែសីហា សន្និសីទសារព័ត៌មានពិសេស នៃកិច្ចប្រជុំលើកទី១៥ ថ្នាក់អ្នកដឹក នៃប្រទេស “BRICS” ដែលបើកធ្វើនៅក្រុង ចូហានណេសបឺក អាហ្វ្រិកខាងត្បូង បានប្រកាសថា អញ្ជើញអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អារ៉ាប់រួម អេបីរ៉ាត់អាហ្សង់ទីន អ៊ីរ៉ង់ និងអេត្យូ ពីចូលរួមជាផ្លូវការ ក្នុងគ្រួសារធំBRICS ។
លោក XiJinping ប្រធានរដ្ឋចិន បានលើកឡើងថា ការពង្រីកសមាជិកលើកនេះ មានលក្ខណៈប្រវត្តិសាស្ត្រ ដែលបង្ហាញពីការប្តេជ្ញាចិត្ត របស់ប្រទេស BRICS ក្នុងការរួមសាមគ្គីគ្នា និងសហប្រតិបត្តិការ ជាមួយប្រទេសកំពុងអភិវឌ្ឍន៍ គឺសមស្របទៅ នឹងក្តីសង្ឃឹម របស់សហគមន៍អន្តរជាតិ សមស្របទៅនឹង ផលប្រយោជន៍រួម របស់ប្រទេសទីផ្សារ ងើបឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ ។ លោកបានលើកឡើងថា ការពង្រីកសមាជិក ជាចំណុចចាប់ផ្តើមថ្មី របស់កិច្ចសហប្រតិបត្តិការ BRICS ហើយនឹងបំពេញបន្ថែមកម្លាំង ចកលរថ្មីដល់យន្តការ សហប្រតិបត្តិការBRICS ព្រមនិងពង្រឹងថែមមួយកម្រិតទៀត នូវកម្លាំងសន្តិភាព និងអភិវឌ្ឍន៍ពិភពលោក ។

“BRICS” គឺជាអក្សរកាត់ដែលផ្សំឡើង ដោយអក្សរដំបូង នៃឈ្មោះប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិងអាហ្វ្រិកខាងត្បូង វាគឺជាយន្តការសហប្រតិបត្តិការ អន្តរជាតិ ដែលបានចាប់ផ្តើម ដំណើរការនៅឆ្នាំ២០០៦ ។ កិច្ចប្រជុំកំពូលលើកនេះ មានប្រទេសជាង២០ បានដាក់ពាក្យស្នើសុំចូលរួមក្នុងBRICS នេះបានបង្ហាញពី ថាមពលជីវិត ភាពទាក់ទាញនិង តម្លៃយុទ្ធសាស្ត្រ នៃយន្តការសហប្រតិបត្តិការ BRICS ក្នុងកិច្ចការអន្តរជាតិ ។

នៅក្នុងកិច្ចប្រជុំ BRICS ដែលបើកធ្វើនាពេលថ្មីៗ នេះ លោកXiJinpingបានលើកឡើងថា បច្ចុប្បន្ន ពិភពលោកបានឈាន ចូលដំណាក់កាលថ្មី នៃភាពរង្គើះរង្គើ និងការផ្លាស់ប្តូរ បណ្តាប្រទេស BRICS ជាកម្លាំងដ៏សំខាន់ ក្នុងការបង្កើត និមាបនកម្មអន្តរជាតិ តំណាងឱ្យ ទិសដៅឈានទៅមុខ នៃសង្គមមនុស្សជាតិ ហើយមុខជានឹងជះឥទ្ធិពលយ៉ាងខ្លាំង ដល់ដំណើរការអភិវឌ្ឍន៍ របស់ពិភពលោកជាមិនខាន ។

លោក XiJinping បានប្រកាសថា ភាគីចិនបានបង្កើតមូលនិធិ ក្នុងទំហំ៤០០០លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍសកល និងសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា រវាងប្រទេសកំពុងអភិវឌ្ឍន៍ ហើយនឹងចេញប្រាក់ទុន ពិសេសក្នុងទំហំ១០០០០លានដុល្លារអាមេរិក សម្រាប់ការអនុវត្ត គំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល ។ ប្រទេសចិនក៏នឹងផ្តល់ការគាំទ្រ សម្រាប់ការផ្លាស់ប្តូរសមិទ្ធផល នៃការច្នៃប្រឌិតថ្មី ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា របស់បណ្តាប្រទេសBRICS គាំទ្រការកសាងសមត្ថភាព របស់ប្រទេសនានាលើវិស័យកសិកម្ម អេកូឡូស៊ី ការកាត់បន្ថយគ្រោះមហន្តរាយ ជាដើម ។ ភាគីចិននឹងបន្តជំរុញ កិច្ចសហប្រតិបត្តិការផ្នែកអប់រំ រួមទាំងការរកការងារធ្វើ និងការច្នៃប្រឌិតថ្មីរបស់ស្រ្តី៕
អត្ថបទ និងរូបដោយវិទ្យុមិត្តភាព កម្ពុជាចិន

To Top