បរទេស៖ យោងតាមការស្រាវជ្រាវដោយHenley & Partners ដែលមានឈ្មោះថារបាយការណ៍ទ្រព្យសម្បត្តិរបស់ BRCICS បានឲ្យដឹងថាទ្រព្យសម្បត្តិដែលអាចវិនិយោគបានសរុបដែលបច្ចុប្បន្នកាន់កាប់ដោយរដ្ឋជាសមាជិក BRICS បច្ចុប្បន្នអាចមានចំនួនទៅដល់៤៥ទ្រីលានដុល្លារ។ ក្រុមប្រទេសរបស់ BRICS ជាប្លុកនៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើន ដែលពីមុនរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ហើយកំពុងទទួលការរីកចម្រើនកាន់តែធំទៀតបន្ទាប់ពីអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អេត្យូពី អេហ្ស៊ីប និងអេមីរ៉ាតអារ៉ាប់រួមក៏បានចូលរួមជាសមាជិកផងដែរកាលពីក្នុងខែមករាឆ្នាំនេះ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូង Naledi Pandor បានធ្វើការលើកឡើងថា ប្រទេសទាំងអស់ត្រូវតែបដិសេធ ពីការគាំទ្រយោធារបស់អ៊ីស្រាអែល នៅក្នុងសេចក្តីសម្រេចរបស់ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីសប្តាហ៍មុនទាក់ទងនឹង សង្រ្គាមនៅតំបន់ហ្គាហ្សា ព្រោះថាពួកគេអាចនឹងធ្វើឱ្យខ្លួនពួកគេ ជាអ្នកសមគំនិតក្នុងការប្រល័យពូជសាសន៍ ។ ICJ ដែលត្រូវបានគេស្គាល់ថា ជាតុលាការពិភពលោក បានសម្រេចកាលពីថ្ងៃទី២៦ខែមករាថា អ៊ីស្រាអែលត្រូវតែចាត់វិធានការចាំបាច់ទាំងអស់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាធនាគារអភិវឌ្ឍន៍ថ្មី BRICS ហៅកាត់ថា NDB បានប្រកាសពីការអនុម័តប្រាក់កម្ចីចំនួន ៥០០លានដុល្លារ ដើម្បីផ្តល់មូលនិធិ ដល់គម្រោងផ្លូវជនបទក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា។ មូលនិធិនេះនឹងត្រូវបាន ប្រើប្រាស់ក្រោមគំនិតផ្តួចផ្តើម Mukhyamantri Gram Sadak Yojana នេះបើយោងតាមធនាគារ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន ដែលជាប់ឆ្នោតជាប្រធានាធិបតី គឺលោក Javier Milei បានប្រកាសថា អាហ្សង់ទីន នឹងមិនចូលរួមជាមួយ ក្រុមប្រទេស BRICS ដែលជាក្រុមអន្តរជាតិ នៃបណ្តាប្រទេស ដែលត្រូវបានគេមើលឃើញ កាន់តែខ្លាំងឡើងថា ត្រូវបានដឹកនាំដោយទីក្រុងប៉េកាំង ក្នុងគោលបំណងប្រកួតប្រជែង គំនិតផ្តួចផ្តើម ដែលដឹកនាំ ដោយប្រទេសប្រជាធិបតេយ្យ លោកខាងលិច។...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Ryabkov កាលពីថ្ងៃសុក្រម្សិលមិញនេះបានលើកឡើងថា បណ្តាប្រទេសលោកខាងលិច នឹងពុំទទួលបានឳកាសក្នុងការចូលរួមជាមួយនឹង BRICS ឡើយរហូតដល់ពេលដែលពួកគេបញ្ឈប់យកនយោបាយ ធ្វើជាចំណាប់ខ្មាំងប្រឆាំងទៅនឹងប្រទេសដទៃ។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់លោក Ryabkov បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់ទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង ហើយលោកក៏បានអំពាវនាឲ្យមានដាក់លក្ខខណ្ឌផងដែរ សម្រាប់ប្រទេសសុំចូលជាសមាជិក BRICS គឺដាច់ខាតមិនត្រូវដាក់ទណ្ឌកម្មដោយខុសច្បាប់ទៅសមាជិកណាមួយនៃសមាគមនេះឡោះយ។ ទោះបីជាយ៉ាងណាក្តីលោកបានថ្លែងថាមកទល់ពេលនេះប្រទេសចំនួន៦ដែលត្រូវបានអញ្ជើញឲ្យចូលរួមជាមួយនឹង...
ប្រទេស BRICS បានបន្ថែមចំនួនសមាជិកហើយ ! នាព្រឹកថ្ងៃទី ២៤ ខែសីហា តាមម៉ោងក្នុងតំបន់ កិច្ចជំនួបលើកទី ១៥ នៃថ្នាក់ដឹកនាំប្រទេស BRICS បានបើកធ្វើសន្និសីទសារព័ត៌មានពិសេសនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងដោយបានប្រកាសថា អញ្ជើញប្រទេសអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម អាហ្សង់ទីន អ៊ីរ៉ង់និងអេត្យូពីឱ្យចូលជាសមាជិកប្រទេស BRICS ជាផ្លូវការ...
ថ្ងៃទី២៤ ខែសីហា សន្និសីទសារព័ត៌មានពិសេស នៃកិច្ចប្រជុំលើកទី១៥ ថ្នាក់អ្នកដឹក នៃប្រទេស “BRICS” ដែលបើកធ្វើនៅក្រុង ចូហានណេសបឺក អាហ្វ្រិកខាងត្បូង បានប្រកាសថា អញ្ជើញអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អារ៉ាប់រួម អេបីរ៉ាត់អាហ្សង់ទីន អ៊ីរ៉ង់ និងអេត្យូ ពីចូលរួមជាផ្លូវការ ក្នុងគ្រួសារធំBRICS ។លោក XiJinping ប្រធានរដ្ឋចិន...
បរទេស៖ បណ្តាក្រុមប្រទេស BRICS មិនបានព្យាយាមក្នុងការប្រកួតប្រជែងឬប្រឆាំងជាមួយនឹងប្រជាជាតិ ឬក្រុមប្រទេសណាមួយឡើយ ប៉ុន្តែបែរជាជួបបញ្ហាប្រឈមជាមួយនឹងបណ្តាប្រទេសលោកខាងលិច ដេលកំពុងព្យាយាមរារាំងពិភពលោក មិនឲ្យចាកចេញពីទំរង់បែបប៉ូលតែមួយទៅវិញ។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយប្រធានាធិបតីរុស្សី Vladimir Putin និងត្រូវបានយកមកចេញផ្សាយដោយ RT បានឲ្យដឹងទៀតថា BRICS បានខិតខំប្រឹងប្រែងដើម្បីបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ ដោយផ្អែកលើពហុប៉ូលមាន រវាងគូប្រជែងដែលមិនអាចផ្សះផ្សាបាន ប៉ុន្តែលោកខាងលិចមានបំណងចង់បន្ថយដំណើរការ និងរារាំងការបង្កើតមជ្ឈមណ្ឌលថ្មី និងឯករាជ្យ នៃការអភិវឌ្ឍន៍...
បរទេស៖ អគ្គរដ្ឋទូតរបស់ប្រទេសអាហ្វ្រិក ប្រចាំនៅអង្កការ BRICS លោក Anil Sooklal បានធ្វើការលើកឡើងដោយពន្យល់បដិសេធប្លុក BRICS មិនមែនបង្កើតឡើងក្នុងគោលបំណង ដើម្បីប្រកួតប្រជែងជាមួយនឹងសម្ព័ន្ធមិត្តលោកខាងលិចដូចជា G7 អ្វីនោះទេ។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់លោក Anil បានធ្វើឡើងនៅក្នុងកិច្ចប្រជុំនិងវេទិកាពាណិជ្ជកម្មវិនិយោគរបស់ BRICS កាលពីដើមសប្តាហ៍កន្លងមកនេះនៅក្នុងទីក្រុង Johannesburg ហើយបញ្ជាក់យ៉ាងច្បាស់ថា...
បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូ បានដាក់ផែនការរួចមកហើយក្នុងការចូលរួម កិច្ចប្រជុំពិភាក្សាគ្នាជាមួយនឹងបណ្តាសមាជិកប្រទេស BRICS ផ្សេងទៀតក្រោយកិច្ចប្រជុំដើម្បីសន្តិភាព ជូនអ៊ុយក្រែន រៀបចំឡើងដោយប្រទេសអារ៉ាប៊ីសាអូឌីត កាលពីចុងសប្តាហ៍កន្លងមកនេះ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា លើកលែងតែប្រទេសរុស្សី ប៉ុណ្ណោះក្រៅពីនោះបណ្តាប្រទេសក្នុងសមាជិករបស់ BRICS ផ្សេងទៀតដែលមានដូចជាចិន ឥណ្ឌា ប្រេស៊ីលនិងអាហ្វ្រិកខាងត្បូង សុទ្ធត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំនៅអារ៉ាប៊ីសាអូឌីត ទាំងអស់។ មន្ត្រីទូតជាន់ខ្ពស់របស់រុស្សីបានថ្លែងថាទោះបីជារុស្សី មិនបានចូលរួមកិច្ចប្រជុំនេះក្តីវានៅតែមិនមានអ្វី...