ព័ត៌មានអន្តរជាតិ

លោក Modi អំពាវនាវឲ្យក្រុមប្រទេស BRICS ចូលរួមប្រយុទ្ធប្រឆាំងនិងដាក់ទោសភេវរកម្ម

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បាននិយាយនៅពេលកំពុងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យថា អំពើភេរវកម្មបានក្លាយជា បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតសម្រាប់មនុស្សជាតិ។

បន្ថែមលើសពីនេះការលើកឡើងនោះផងដែរលោកនាយករដ្ឋមន្ត្រីក៏​បានធ្វើការ​អំពាវនាវ​ឲ្យ​ក្រុមប្រទេសថ្មី​នេះក្នុងការសំដែងនូវការ​ថ្កោលទោស​អំពើ​ភេរវកម្ម និង​មិន​បង្ហាញ​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ភេរវករទាំងឡាយឡើយ។

សេចក្តីថ្លែងការណ៍របស់មេដឹកនាំរូបនេះដោយសំដៅទៅលើការវាយប្រហារភេរវកម្មដ៏សាហាវនៅ Pahalgam រដ្ឋ Kashmir ដែលក្នុងនោះមនុស្ស២៦នាក់បានបាត់បង់ជីវិត លោក Modi បានពណ៌នាថាវាជា ការវាយប្រហារដោយផ្ទាល់ទៅលើព្រលឹង អត្តសញ្ញាណ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសឥណ្ឌា។

លោក Modi បានសង្កត់ធ្ងន់ថា៖ការថ្កោលទោសអំពើភេរវកម្មគួរតែជា គោលការណ៍ របស់យើង មិនមែនគ្រាន់តែជា ភាពងាយស្រួល នោះទេប៉ុន្តែក៏សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន ឬនយោបាយ ការផ្ដល់ការយល់ព្រមដោយស្ងៀមស្ងាត់ចំពោះអំពើភេរវកម្ម គាំទ្រភេរវកម្ម ឬភេរវករ ណាមួយគឺជារឿងដែលមិនគួរទទួលយកបានក្នុងកាលៈទេសៈណាក៏ដោយ។

យ៉ាងណាក្តីមេដឹកនាំ BRICS កាលពីថ្ងៃអាទិត្យបានថ្កោលទោសការវាយប្រហារ Pahalgam និងបានបន្ទរគោលជំហររបស់ឥណ្ឌាលើការទទួលយកវិធីសាស្រ្តគ្មានការអត់ឱនឆ្ពោះទៅរកសកម្មភាពទាំងឡាយដែលពាក់ព័ន្ធនឹងភេរវកម្ម និងបដិសេធស្តង់ដារទ្វេរដងក្នុងការប្រឆាំងនឹងវាផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top