ភ្នំពេញ ៖ កម្ពុជាបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន១៣បន្ថែមទៀត បោះទុនវិនិយោគក្នុងទឹកប្រាក់ជិត ៥០០លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារថ្នាក់ផ្កាយ៥ បង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ និងរោងចក្រធំៗមួយចំនួនទៀតដែលនាំឲ្យបង្កើតឱកាសការងារជាង២ម៉ឺនកន្លែង សម្រាប់ប្រជាពលរដ្ឋខ្មែរ ។ យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី២៥ សីហា បានឲ្យដឹងថា ក្រុមហ៊ុនទាំងនោះរួមមាន៖ ១-“CONCH KT CEMENT (PHNOM PENH) COMPANY...
លោកXiJinping ប្រធានរដ្ឋចិន អញ្ជើញចូលរួមសន្និសីទ សារព័ត៌មានពិសេស នៃកិច្ចជំនួបលើកទី១៥ នៃថ្នាក់ដឹកនាំ ប្រទេសBRICS ដោយគូសបញ្ជាក់ថា ការបន្ថែមចំនួនសមាជិកប្រទេស BRICS គឺជាទីចាប់ផ្តើមថ្មី នៃកិច្ចសហប្រតិបត្តិការ ប្រទេស BRICS ដែលនឹងបំពេញបន្ថែម កម្លាំងរស់រវើកថ្មី ដល់យន្តការ សហប្រតិបត្តិការ ប្រទេសBRICS ព្រឹកថ្ងៃទី២៤ខែសីហា តាមម៉ោងក្នុងតំបន់ លោកXi...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបឈ្មោះបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ និងបេក្ខជនតំណាងរាស្ត្រ នីតិកាលទី៧ ឆាំ្ន២០២៣ របស់គណបក្សប្រជាជនកម្ពុជា ចេញពីមណ្ឌលរាជធានី-ខេត្ត ចំនួន ១៧ ។ តាមរយៈសេចក្តីសម្រេចកាលពីថ្ងៃទី២៤ សីហា គ.ជ.ប សម្រេចលុបឈ្មោះបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ និងបេក្ខជនតំណាងរាស្ត្រ នីតិកាលទី៧ ឆាំ្ន២០២៣ របស់គណបក្សប្រជាជនកម្ពុជា ទាំង១៧...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន អតីតប្រមុខការទូតខ្មែរ នឹងចូលបម្រើការងារជូនជាតិ និងប្រជាជន ក្នុងឋានៈនិងតួនាទីជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នីតិកាលទី៧ នៃរដ្ឋសភាជាតិ ។ កាលពីថ្ងៃទី២៣ សីហា លោក ប្រាក់ សុខុន បានផ្ទេរជាផ្លូវការនូវតំណែងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិជូន ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ Ebrami Raisi បានលើកសរសើរយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត របស់សមាជិក BRICS ហើយសាទរថា វាជាជំហានគួរឱ្យរីករាយដែលនឹងជួយសម្រួលដល់ការ អភិវឌ្ឍនៅទូទាំងពិភពលោក។ ថ្លែងទៅកាន់កិច្ចប្រជុំកំពូល BRICS លើកទី១៥ នៅក្នុងទីក្រុង Johannesburg ក្នុងប្រទេសអាហ្វ្រិក ដែលជាកិច្ចប្រជុំបាន អនុញ្ញាតិឲ្យឲ្យសមាជិកថ្មីមួយចំនួនទៀត...
បរទេស៖អគ្គលេខាធិការរងលោក Rosemary DiCarlo បានថ្លែងប្រាប់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថាអង្គការសហប្រជាជាតិមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់ផ្លោង និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើជនស៊ីវិលរុស្ស៊ី ដែលនេះគឺជាសកម្មភាពបំពានច្បាប់អន្តរជាតិ។ យោងតាមការចេញផ្សាយរបស់ RT អស់រយៈពេល៣ខែចុងក្រោយនេះអ៊ុយក្រែនបានបង្កើនការវាយប្រហាររបស់ខ្លួនតាមរយៈកាំភ្លើងធំនិងដ្រូនផងទៅលើតំបន់ជាច្រើនក្នុងប្រទេសរុស្សិដូចជា Donetsk, Kursk និង Belgorod ទោះបីជាលទ្ធផលហាក់ដូចជាមិនទទួលបានអ្វីតាមការចង់បានរបស់ខ្លួនក្តី។ រដ្ឋាភិបាលទីក្រុងគៀវក៏បានបង្កើនការប៉ុនប៉ងដើម្បីកំណត់គោលដៅវាយប្រហារលើតំបន់ហិរញ្ញវត្ថុរបស់ទីក្រុងមូស្គូជាមួយនឹងយន្តហោះគ្មានមនុស្សបើកដែលជាក់ស្តែង យន្តហោះ ដ្រូនជាច្រើនបានហោះរំលងតំបន់ការពារអាកាសនៃរដ្ឋធានីរុស្ស៊ី បានបង្កការខូចខាតទ្រព្យសម្បត្តិតិចតួច ប៉ុន្តែរហូតមកដល់ពេលនេះមិនមានអ្នករងរបួសក្តី។ លោក DiCarlo អ្នកការទូតជនជាតិអាមេរិកដែលមើលការខុសត្រូវកិច្ចការនយោបាយ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើត ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ចំណុះខុទ្ទកាល័យនាយករដ្ឋមន្រ្តី ដើម្បីធ្វើជាសេនាធិការលើ កិច្ចការព័ត៌មានរបស់នាយករដ្ឋមន្រ្តី ។ ក្នុងការបង្កើតក្រុមអ្នកនាំពាក្យ របស់នាយករដ្ឋមន្ត្រីអាណត្តិទី៧នេះ គឺបានចាត់តាំង លោក មាស សុភ័ណ្ឌ ជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី ។ នេះបើតាមសេចក្តីសម្រេចចុះថ្ងៃ២៤ សីហា លោក មាស សុភ័ណ្ឌ ក្នុងអាណត្តិទី៦...
បរទេស៖ ម្សិលមិញនេះប្រធានាធិបតីរុស្សី លោក Vladimir Putin បានធ្វើការលើកឡើងជាច្រើនអំពីអត្តចារិតរបស់លោក Prighozhin ដែលជាប្រធាននិងស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Groupកាលពីមុនគាត់បាត់បង់ជីវិត។ យោងតាមការចេញផ្សាយរបស់ RT លោក Putin បានថ្លែងថា លោក Prigozhin គឺជាបុគ្គលដ៏មានទេព្យកោសលនិងជាមនុស្សដែលបានជួយដល់ប្រទេសរុស្សី យ៉ាងច្រើនក្នុងការប្រយុទ្ធប្រឆាំងក្រុមណាហ្ស៊ីស ដែលស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន នាពេលកន្លងមក។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតជាច្រើននាក់នៅវិមានក្រមឡាំង...
បរទេស៖ បណ្តាក្រុមប្រទេស BRICS មិនបានព្យាយាមក្នុងការប្រកួតប្រជែងឬប្រឆាំងជាមួយនឹងប្រជាជាតិ ឬក្រុមប្រទេសណាមួយឡើយ ប៉ុន្តែបែរជាជួបបញ្ហាប្រឈមជាមួយនឹងបណ្តាប្រទេសលោកខាងលិច ដេលកំពុងព្យាយាមរារាំងពិភពលោក មិនឲ្យចាកចេញពីទំរង់បែបប៉ូលតែមួយទៅវិញ។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយប្រធានាធិបតីរុស្សី Vladimir Putin និងត្រូវបានយកមកចេញផ្សាយដោយ RT បានឲ្យដឹងទៀតថា BRICS បានខិតខំប្រឹងប្រែងដើម្បីបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ ដោយផ្អែកលើពហុប៉ូលមាន រវាងគូប្រជែងដែលមិនអាចផ្សះផ្សាបាន ប៉ុន្តែលោកខាងលិចមានបំណងចង់បន្ថយដំណើរការ និងរារាំងការបង្កើតមជ្ឈមណ្ឌលថ្មី និងឯករាជ្យ នៃការអភិវឌ្ឍន៍...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់និងបាល់ទះ ពានរង្វាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅដើមខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។ គោលការណ៍នៃការប្រកួតកីឡាដណ្តើមពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញនេះផងដែរ គឺតម្រូវឲ្យអង្គភាពចំណុះកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមមាន មន្ទីរចំនួន០៧ វរអន្តរាគមន៍ចំនួន០១ និងមូលដ្ឋានអាវុធហត្ថខណ្ឌចំនួន១៤ ត្រូវបង្កើតក្រុមតាមអង្គភាពរៀងខ្លួន ដោយជ្រើសរើសកីឡាករចេញពីអង្គភាពខ្លួនឯង ដើម្បីចូលរួមធ្វើការប្រកួត...