ព័ត៌មានអន្តរជាតិ

លោក Putin៖ លោកខាងលិច ព្យាយាមធ្វើឲ្យ BRICS មានបញ្ហា

រូបភាពពី៖​ SPUTNIK

បរទេស៖ បណ្តាក្រុមប្រទេស BRICS មិនបានព្យាយាមក្នុងការប្រកួតប្រជែងឬប្រឆាំងជាមួយនឹងប្រជាជាតិ ឬក្រុមប្រទេសណាមួយឡើយ ប៉ុន្តែបែរជាជួបបញ្ហាប្រឈមជាមួយនឹងបណ្តាប្រទេសលោកខាងលិច ដេលកំពុងព្យាយាមរារាំងពិភពលោក មិនឲ្យចាកចេញពីទំរង់បែបប៉ូលតែមួយទៅវិញ។

សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយប្រធានាធិបតីរុស្សី Vladimir Putin និងត្រូវបានយកមកចេញផ្សាយដោយ RT បានឲ្យដឹងទៀតថា BRICS បានខិតខំប្រឹងប្រែងដើម្បីបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ ដោយផ្អែកលើពហុប៉ូលមាន រវាងគូប្រជែងដែលមិនអាចផ្សះផ្សាបាន ប៉ុន្តែលោកខាងលិចមានបំណងចង់បន្ថយដំណើរការ និងរារាំងការបង្កើតមជ្ឈមណ្ឌលថ្មី និងឯករាជ្យ នៃការអភិវឌ្ឍន៍ និងឥទ្ធិពលនៅក្នុងពិភពលោក។

លោក Putin បានពោលបែបនេះថា៖ លោកខាងលិ បានធ្វើអ្វីៗគ្រប់យ៉ាងតាមរយៈអំណាចរបស់ពួកគេ ក្នុងការថែរក្សានិងការពារពិភពលោកឲ្យមានប៉ូលតែមួយ និងគឺជាពិភពលោកដែលសាកសមនឹងពួកគេហើយផ្តល់អត្ថប្រយោជន៍ឲ្យតែពួកគេប៉ុណ្ណោះ។

មិនត្រឹមតែប៉ុណ្ណោះលោកបានអះអាងទៀតថា ពួកគេបានព្យាយាមក្នុងការដាក់ជំនួសនូវច្បាប់ អន្តរជាតិ ដែលដឹកនាំដោយពួកគេប៉ុណ្ណោះដែលក្នុងនោះក៏មានទំរង់លាក់បាំង ជាការដឹកនាំបែបអាណានិគមតាមសម័យទំនើបដែលយើងធម្មតា នឹងមិនងាយមើលឃើញផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top