បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេស នៃប្រទេសស៊ីរីលោក Faisal Mekdad និងសមភាគីអ៊ីរ៉ង់លោក Hussein Amir-Abdollahian បានចូលរួមក្នុងការចេញ សេចក្តីថ្លែងការណ៍រួមមួយ ដើម្បីប្រឆាំងនិងព្រមានទៅការបង្កើនវត្តមានយោធា របស់អាមេរិកនៅក្បែរតំបន់ព្រំដែន ស៊ីរីនិងអ៊ីរ៉ាក់។ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានធ្វើឡើងនៅក្នុងរដ្ឋធានី Damascus ប្រទេសស៊ីរីរដ្ឋមន្ត្រីទាំងពីរបានសម្តែង ការព្រួយបារម្ភចំពោះកិច្ចខិតខំប្រឹងប្រែង ជាក់ស្តែងរបស់សហរដ្ឋអាមេរិក ក្នុងការប្រមូលផ្តុំកងកម្លាំង និងក្រុមឧទ្ទាមសម្ព័ន្ធមិត្ត...
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាថ្ងៃទី២៩ សីហា បានជូនដំណឹងពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រាប់សមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ ការជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីមានសំណួរសំខាន់ៗជាច្រើន ពីសមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃ៣១ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសតែងតាំងមុខតំណែងអគ្គស្នងការរងនគរបាលជាតិ និងប្រគល់ភារកិច្ចជាស្នងការនៃស្នងការនគរបាលខេត្តព្រះសីហនុ ជូនឧត្តមសេនីយ៍ឯក ស រដ្ឋា ៕
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងយោធាអ៊ុយក្រែន ប្រមាណជាជាង២០០០០នាក់មកហើយដែលបានបញ្ចប់ការហ្វឹកហាត់នៅក្នុងប្រទេសអង់គ្លេស។ ប្រភពដដែលបានសរសេរទៀតថាក្រៅតែពីការហ្វឹកហាត់យោធាហើយនោះអង់គ្លេសក៏បានផ្តល់ឲ្យនូវយោធាអ៊ុយក្រែនជាមួយនឹងសំភារៈយោធាមយួយចំនួនផងដែរ។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញ បានបញ្ជាក់ដែរថា ជាពិសេសកងកម្លាំងយោធាទាំងអស់នោះនឹងទទួលបាន នូវឯកសណ្ឋានស្បែកជើងយោធាអាវក្រោះការពារគ្រាប់ព្រមទាំងមួកយោធា និងសំភារៈជាច្រើនទៀតដូចជាវ៉ែនតាយោធាស្រោមដៃ និងឧបករណ៍ជំនួយបឋមផ្សេងទៀត។ យោងតាមការបញ្ជាក់ដោយភាគីអង់គ្លេស បានឲ្យដឹងទៀតដែរថា រដ្ឋាភិបាលទីក្រុងឡុង មកទល់ពេលនេះបានជួយផ្តល់ជំនួយយោធា និងហិរញ្ញវត្ថុសរុបទៅឲ្យប្រទេសអ៊ុយក្រែន ប្រមាណជា២,៩ពាន់លានដុល្លារមកហើយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមការទិន្នន័យដែលបានចេញផ្សាយដោយ The GS Group បានបង្ហាញថាការនាំចូលស្មាតហ្វូន iPhone នៅក្នុងប្រទេសរុស្សីបានហក់ឡើងខ្លាំង ដល់ទៅ១៥ភាគរយ នៅក្នុងត្រីមាសដំបូងឆ្នាំ២០២៣នេះ ឬប្រមាណជា១,១លានគ្រឿង។ ទិន្នន័យដែលត្រូវបានដកស្រង់ យកមកចេញផ្សាយដោយ RT បានបង្ហាញទៀតថាចាប់តាំងតែពី ដំណើរការបានផ្អាកមួយរយៈ ដោយសារតែក្រុមហ៊ុនបានបិទ និងចាកចេញពីប្រទេសរុស្សី ក្រោយមកបច្ចុប្បន្នការនាំចូលចាប់ផ្តើម មានសកម្មភាពឡើងវិញហើយមាន កម្លាំងខ្លាំងឡើងគួរឲ្យកត់សំគាល់។ គិតជាទឹកប្រាក់ដែលស្មាតហ្វូន...
បរទេស៖ យោងតាមការស្រាវជ្រាវ និងស្ទាបស្ទង់មតិលើប្រទេសចំនួន២៤កន្លងមកដោយវិទ្យាស្ថាន Pew ដែលមានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ិនតោន បានបង្ហាញថាប្រជាជនឥណ្ឌា ភាគច្រើនមានគំនិតវិជ្ជមានចំពោះរុស្ស៊ី និងប្រធានាធិបតី Vladimir Putinហើយអ្នកឆ្លើយតបភាគច្រើនបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការទទួលបានថាមពលដែលមានតម្លៃសមរម្យ។ ទិន្នន័យដែលត្រូវបានដកស្រង់ដោយ RT បានបង្ហាញទៀតថា ប្រជាជនឥណ្ឌា ប្រមាណជា៥៩ភាគរយបានបង្ហាញទំនុកចិត្តលើប្រធានាធិបតីរុស្ស៊ី ក្នុងការធ្វើរឿងត្រឹមត្រូវទាក់ទងនឹងកិច្ចការពិភពលោកខណៈ ដែលអត្រាប្រមាណជា១២ភាគរយប៉ុណ្ណោះដែលគាំទ្រលោក Putin ក្នុងចំណោមអ្នកឆ្លើយតបនៅក្នុងបណ្តាប្រទេសផ្សេងទៀត។ ទិន្នន័យដដែលនេះក៏បានបង្ហាញដែរថា ប្រជាជនសរុបចំនួន៥៧ភាគរយនៅក្នុងប្រទេសឥណ្ឌាមានទស្សនៈវិជ្ជមានចំពោះប្រទេសរុស្ស៊ី...
បរទេស៖ ប្រទេសអាល្លឺម៉ង់ បានដាក់ផែនការក្នុងការផ្តោតយកចិត្តទុកដាក់សំខាន់ ទៅលើការងារផ្គត់ផ្គង់ឲ្យកងកម្លាំងយោធាអ៊ុយក្រែន នូវអាវុធមួយចំនួនបូករួមទាំងកាំភ្លើងធំ និងគ្រាប់រំសេវព្រមទាំងប្រព័ន្ធការពារអាកាសផងនេះ បើយោងតាមការអះអាងដោយអធិកាបតីអាល្លឺម៉ង់ លោក Olaf Scholz។ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់សំដីរបស់លោក Olaf បានឲ្យដឹងទៀតថា ការលើកឡើងរបស់មេដឹកនាំអាល្លឺម៉ង់ រូបនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំបិទជិតមួយ នៅក្នុងរដ្ឋាភិបាលដឹកនាំប្រទេសរបស់លោកកាលពីថ្ងៃពុធម្សិលមិញនេះ។ សេចក្តីថ្លែងការណ៍របស់លោក Scholz ដែលបានសង្កត់ធ្ងន់ទៅលើបំណងរបស់រដ្ឋាភិបាលទីក្រុងប៊ែរឡាំង ថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ក្រសួងការបរទេសអ៊ុយក្រែន បានធ្វើការរិះគន់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បន្ទាប់ពីលោកបានអះអាងឡើងវិញនូវជំហររបស់លោកថា អ៊ុយក្រែន នឹងមិនអាចមានជ័យជម្នះផ្នែកយោធាលើប្រទេសរុស្សី នោះឡើយ។ មេដឹកនាំរបស់ប្រទេសហុងគ្រីដែលជាសមាជិករបស់អង្គការណាតូ មួយផងនោះបានបញ្ជាក់ថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវបញ្ឈប់ការបំពាក់អាវុធដល់ទីក្រុងគៀវ ហើយស្វែងរកសន្តិភាពជាមួយរុស្ស៊ី ជំនួសវិញ។ ទោះបីជាយ៉ាងណាក្តីមន្ត្រីរបស់រដ្ឋាភិបាលទីក្រុងបានឆ្លើយតបថា៖ មានការព្រួយបារម្ភថា លោកViktor...
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ អាចនឹងធ្វើឡើងជាកញ្ចប់តែមួយ ដោយបង្កើតជាគម្រោងធំមួយ ស្នើទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀងបានយូរអង្វែង ដែលជាយន្តការ សម្រាប់ការដោះស្រាយបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ ។ គ្រោងការស្នើសុំនេះ ត្រូវបានលើកឡើងដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ សិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល នារសៀលថ្ងៃទី៣០ ខែសីហា...
លោក Claude Monet ជាវិចិត្រករលទ្ធិអារម្មណ៍និយម ឬគំនូបែបស្រមើស្រមៃ ដ៏ល្បីល្បាញមួយរូបរបស់បារាំង ដោយលោកចូលចិត្តការគូររូប ដោយរួមបញ្ចូលឲ្យមានពន្លឺព្រះអាទិត្យ ដែលធ្វើឲ្យគំនូររបស់លោក មានភាពរស់រវើក និងគួរឲ្យចង់សម្លឹងមើល។ ដោយយកគំរូតាមសិល្បៈគំនូរ ដ៏មានភាពទាក់ទាញរបស់ លោក Claude Monet ធ្វើជាមូលដ្ឋាន គម្រោង ព្រីនស៍ វ័ន ត្រូពិកា បានរៀបចំដើម្បីបង្កើត...