អត្ថបទ

ព្រីនស៍ វ័ន ត្រូពិកា បង្កើតសួនច្បារធម្មជាតិ​ បែបសិល្បៈ​ច្នៃប្រឌិត ក្នុងទីក្រុងភ្នំពេញ

លោក Claude Monet ជាវិចិត្រករលទ្ធិអារម្មណ៍និយម ឬគំនូបែបស្រមើស្រមៃ ដ៏ល្បីល្បាញមួយរូបរបស់បារាំង ដោយលោកចូលចិត្តការគូររូប​ ដោយរួមបញ្ចូលឲ្យមានពន្លឺព្រះអាទិត្យ ដែលធ្វើឲ្យគំនូររបស់លោក មានភាពរស់រវើក និងគួរឲ្យចង់សម្លឹងមើល។

ដោយយកគំរូតាមសិល្បៈគំនូរ ដ៏មានភាពទាក់ទាញរបស់ លោក Claude Monet ធ្វើជាមូលដ្ឋាន គម្រោង ព្រីនស៍ វ័ន ត្រូពិកា បានរៀបចំដើម្បីបង្កើត ជាសួនច្បារធម្មជាតិ ដែលរួមបញ្ចូលគ្នារវាង ពន្លឺព្រះអាទិត្យជាមួយនឹងសិល្បៈ នៃការរៀបចំតំបន់បៃតង នៅក្នុងគម្រោងលំនៅឋាន។

រូបភាពគំរូក្នុងគម្រោង វ័ន ត្រូពិកា

សួនច្បារធម្មជាតិនេះបែងចែកជា ៦ ផ្នែករួមមាន៖ សួនយ៉ូហ្គា សួនកុមារ (មានទោងយោលកម្សាន្ត) សួនសុខភាពនិងលំហាត់ប្រាណ សួនសម្រាប់ការពិភាក្សាការងារ សួនសម្រាប់កម្មវិធីជួបជុំ និងសួនសម្រាកលំហែកាយ។ គ្រប់ទីកន្លែងមានទិដ្ឋភាពស្រស់ស្អាត ដោយបានគិតគូរទាំងមុខងារ និងសោភ័ណភាព ដើម្បីបង្កើតតំបន់វីឡាបែបទំនើប អមដោយសិល្បៈដែលមានសួនច្បារស្រស់ បំព្រង និងធ្វើឱ្យលោកអ្នកអាចគយគន់ទេសភាពធម្មជាតិ ស្តាប់សម្លេងទឹកហូរ និងដើរកម្សាន្តបាន ក្នុងពេលតែមួយ។

រូបភាពគំរូសួនកុមារ
រូបភាពគំរូសួនយូហ្គា
រូបភាពគំរូសួនសុខភាព និងលំហាត់ប្រាណ

“ជីវិតស្រស់បំព្រង” – ជាអ្វីដែល ព្រីនស៍ គ្រុប ចង់ផ្តល់ជូនអតិថិជនទាំងអស់។

បន្ទាប់ពីការខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនអស់រយៈពេល 8 ឆ្នាំមក ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានក្លាយជាក្រុមហ៊ុននាំមុខគេ ក្នុងការអភិវឌ្ឍលំនៅឋាន ដែលមានគុណភាពខ្ពស់ជាងគេ ក្នុងរាជធានីភ្នំពេញ។ ក្នុងនាមជាគម្រោងបុរីវីឡាដំបូងគេ របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ព្រីនស៍ វ័ន ត្រូពិកានឹងក្លាយជាមូលដ្ឋានគ្រឹះ នៃការធ្វើឲ្យប្រសើរឡើងនូវគុណភាព និងស្តង់ដារ គម្រោងរបស់ក្រុមហ៊ុន។ នាពេលអនាគត ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបង្កើតគម្រោងជាច្រើនបន្ថែមទៀត ដើម្បីបង្កើនទំនុកចិត្ត និងបំពេញតម្រូវការកាន់តែច្រើនក្នុង ទីផ្សារកម្ពុជា។

ទិញព្រីនស៍ វ័ន ត្រូពិកាឥឡូវនេះ នឹងទទួលបានការបញ្ចុះតម្លៃជាច្រើន

  1. ព្រីនស៍ វ័ន ត្រូពិកា គម្រោងបុរីវីឡាលក់ដាច់បំផុតក្នុងខណ្ឌសែនសុខ តម្លៃចាប់ពី $160,000 ឡើងទៅ
  2. ធានាសងប្រាក់វិញដោយគ្មានលក្ខខណ្ឌក្នុងរយៈពេល 45 ថ្ងៃ ធានាគុណភាពសំណង់
  3. បង់ដំបូង 10% រំលស់ប្រចាំខែ$399 ដោយគ្មានការប្រាក់។ កម្ចីទិញផ្ទះជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទាល់រយៈពេលរហូតដល់ 25 ឆ្នាំ ងាយស្រួលក្នុងការស្នើសុំ និងពិនិត្យ
  4. ទទួលបានកាតសមាជិកព្រីនស៍ រៀលអ៊ីស្ទេត (Prince Black Card) ភ្លាមៗរាល់ការទិញផ្ទះ ដែលអាចទទួលបាននូវសេវាកម្ម VIP ដែលផ្តល់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ព្រីនស៍ គ្រុប៕
To Top