ប្រមុខរដ្ឋ នៃប្រទេសទាំងពីរចិន និងអាហ្វ្រិកខាងត្បូង បានរួមគ្នាធ្វើជាសក្សី នៃពិធីចុះហត្ថលេខាលើ ឯកសារសហប្រតិបតិ្តការ ចំនួន១១ច្បាប់ ភាគីទាំងពីរ បានចេញផ្សាយ សេចក្តីថ្លែងការណ៍រួម ដើម្បីឈានដល់គំនិតឯកភាពរួម ដ៏សំខាន់មួយចំនួន លោក Ramaphosa ប្រធានាធិបតី អាហ្វ្រិកខាងត្បូង បានបំពាក់ “ឥស្សរិយយសអាហ្វ្រិកខាងត្បូង ” ដែលជាគ្រឿង ឥស្សរិយយស ខ្ពស់បំផុត...
ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឲ្យដឹងថា ទោះបីជាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងនិន្នាការវិនិយោគសកលក៏ដោយ ក៏ប្រទេសវៀតណាម បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិនិយោគ ដោយសារការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសវិនិយោគរបស់ខ្លួន។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ដោយដកស្រង់សម្តីលោក Troy Griffiths នាយករងគ្រប់គ្រងក្រុមហ៊ុន Savills Vietnam ដែលជាអ្នកផ្តល់សេវាកម្មអចលនទ្រព្យវៀតណាមថា ការកែលម្អការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំណែទម្រង់រដ្ឋបាល និងការវិនិយោគលើមជ្ឈមណ្ឌលនវានុវត្តន៍នៅវៀតណាម កំពុងរួមចំណែកធ្វើឱ្យទីផ្សារកាន់តែមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគអន្តរជាតិ។ វៀតណាម មានតម្រូវការខ្ពស់ ក៏ដូចជាទស្សនវិស័យ...
ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា ការប៉ុនប៉ងលើកទីពីរ សម្រាប់ការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ដោយកូរ៉េខាងជើង បានបរាជ័យនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ KCNA បានរាយការណ៍ថា ការហោះហើរនៃដំណាក់កាលទី១ និងទី២ នៃគ្រាប់រ៉ុក្កែតមានលក្ខណៈធម្មតា ប៉ុន្តែការបាញ់បង្ហោះ បានបរាជ័យដោយសារតែមានកំហុសក្នុងប្រព័ន្ធបំផ្ទុះសង្គ្រោះបន្ទាន់អំឡុងពេលហោះហើរដំណាក់កាលទី៣។ រដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិរបស់កូរ៉េខាងជើង (NADA) បានធ្វើការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ជាលើកទីពីរ Malligyong-1 នៅលើរ៉ុក្កែតដឹកជញ្ជូនប្រភេទថ្មី Chollima-1 នៅឯទីលានបាញ់បង្ហោះផ្កាយរណប Sohae...
ភ្នំពេញ ៖ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងស្ថាប័នជំនាញពាក់ព័ន្ធ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ជាមួយក្រុមហ៊ុនចិន China Metro ដើមី្បប្រមូលព័ត៌មាន និងទិន្នន័យសម្រាប់សិក្សាគម្រោងផ្លូវរថភ្លើង ធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ចូលមកក្រុងសៀមរាប របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ។ នេះបើតាមការចេញផ្សាយពីរដ្ធបាលខេត្តសៀមរាប...
ភ្នំពេញ ៖ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ឡេង ប៉េងឡុង ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា៕
ភ្នំពេញ៖ ក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជាថ្មី កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថាសម្រាប់រយៈពេល ២៥ឆ្នាំបន្ទាប់ ដែលជាវដ្តថ្មី កម្ពុជាមានមហិច្ឆតា ចង់លើកស្ទួយមោទកភាពជាតិឲ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ ។ តាមរយៈសុន្ទរកថាជាង២០ទំព័រក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នាថ្ងៃទី២៤ សីហាបន្ទាប់ពីបានក្លាយជានាយករដ្ឋមន្រ្តី២ថ្ងៃរួចមក កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «សម្រាប់រយៈពេល២៥ឆ្នាំបន្ទាប់ដែលជាវដ្តថ្មី កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទកភាពជាតិឲ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ...
បរទេស៖ អតីតមេបញ្ជាការកងទ័ពរបស់អង្គការណាតូ ជនជាតិអ៊ីតាលី លោក Marco Bertolini ដែលពេលនេះបានចូលនិវត្តទៅហើយនោះ កាលពីថ្ងៃម្សិលមិញនេះបានលើកឡើងថា ប្រទេសអ៊ុយក្រែន មិនអាចយកឈ្នះលើប្រទេសរុស្សី បានឡើយលើសមរភូមិប្រយុទ្ធ។ យោងតាមការចេញផ្សាយរបស់ RT លោកបានបញ្ជាក់ទៀតថា ក្រៅពីមានបច្ចេកវិទ្យាទំនើប នៃសព្វាវុធហើយនោះរុស្សី មានទាំងចំនួនទ័ពច្រើនជាងអ៊ុយក្រែន ហើយជាពិសេសយុទ្ធសាស្ត្រក្នុងការប្រយុទ្ធនិងវាយលុយមានប្រសិទ្ធភាពខ្លាំងផង។ បុរសរូបនេះដែលធ្លាប់កាន់កាប់កងពលធំមួយកាលពីអំឡុងទសវត្សឆ្នាំ២០០០បានបន្តទៀតថា៖ជ័យជម្នះរបស់អ៊ុយក្រែនគឺជារឿងដែលមិនអាចស្មានដល់ បាននិងទៅរួចឡើយហើយយើងត្រូវកត់សម្គាល់ថា នេះគឺជាការពិតនេះ ដូច្នេះមានតែតុចរចាប៉ុណ្ណោះជាជម្រើសល្អបំផុតសម្រាប់អ៊ុយក្រែន។...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលពីអាណត្តិទី៦ជាស្នងការនគរបាលខេត្តព្រះសីហនុនោះ ត្រូវបានតម្លើងមកជាអគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃ២៣ សីហា ហើយទើបតែមកកាន់អគ្គស្នងការបានមួយថ្ងៃពោលនាថ្ងៃ២៤ សីហានេះ លោកឧត្តមសេនីយ៍ក៏បានត្រូវតែងតាំងមកជាស្នងការនគរបាលរាជធានីភ្នំពេញ ។ នេះបើតាមប្រកាសរាជរដ្ឋាភិបាលនាថ្ងៃ២៤ សីហា ៕
ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានស្នើសហសេវឹកក្នុងរាជរដ្ឋាភិបាល ត្រូវប្ដេជ្ញាប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុតឲ្យអស់សមត្ថភាព ដើម្បីបំពេញបេសកកម្មជាតិដ៏ឧត្តុងឧត្តមនេះ ឲ្យបានសម្រេចជោគជ័យត្រចះត្រចង់អាណត្កិថ្មី ដែលប្រជាពលរដ្ឋប្រគល់ជូនតាមរយៈការបោះឆ្នោត។ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី លើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ជាលើកដំបូងក្នុងរយៈពេលជាង ៤៤ឆ្នាំ ពិសេសជាង៣៨ឆ្នាំ ដែលសម្ដេចមិនស្ថិតនៅ និងមិនដឹកនាំប្រជុំគណៈរដ្ឋមន្ត្រី ។ ការលើកឡើងរបស់សម្ដេចតេជោ ស្របពេលដែលគណៈរដ្ឋមន្ត្រីថ្មី កំពុងតែដំណើរការកិច្ចប្រជុំពេញអង្គជាលើកដំបូង នាថ្ងៃទី២៤ សីហានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...