លក្ខខណ្ឌ និងឯកសារភ្ជាប់ ដើម្បីមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភ សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលមានប័ណ្ណសមាជិក ប.ស.ស.។
ភ្នំពេញ ៖ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC)ជាមេសហជីពម្នាក់ក្នុងចំណោមមេសហជីពផ្សេងទៀតដែលបានចូលរួមក្នុងកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលកម្មករឆ្នាំ២០២៤ ជាមួយក្រុម ប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអះអាងថា ក្រុមសហជីពទាំង១៧អាចសម្រេចគ្នាដាក់តួលេខ បឋមខ្ទង់២០.២ដុល្លារ ។ ការដាក់តួលេខនេះ នឹងធ្វើឡើងនៅថ្ងៃ២៨ សីហា ខាងមុខ ខណៈក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នឹងរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹកថ្ងៃទី២៨ ខែសីហា, ថ្ងៃទី៤, ថ្ងៃទី១១,...
រ៉ងហ្គូន៖ ប្រភពទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ថា ក្រុមអ្នកជួយសង្គ្រោះ បានឲ្យដឹងនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារ គ្រោះបាក់ដី នៅឯអណ្តូងរ៉ែរុករកថ្លើមថ្ម ដែលមិនអាចគ្រប់គ្រង បាននៅតំបន់ដាច់ស្រយាល នៃប្រទេសមីយ៉ាន់ម៉ា បានកើនដល់៣១នាក់ ហើយ ខណៈមនុស្សចំនួន៨នាក់ទៀត នៅតែបន្តបាត់ខ្លួន ។ គួរបញ្ជាក់ថា គ្រោះមហន្តរាយនេះបានកើតឡើងកាលពីថ្ងៃអាទិត្យនៅខាងក្រៅទីប្រជុំជន Hpakant...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឲ្យដឹងថា សហរដ្ឋអាមេរិក នៅតែ “ផ្តោតខ្លាំងលើផ្នែកការទូត” ដែលជាឧបករណ៍ សម្រាប់ដោះស្រាយវិបត្តិនយោបាយ ដែលកំពុងបន្តនៅក្នុងប្រទេសនីហ្សេ ដែលបណ្តាលមកពីការប៉ុនប៉ងធ្វើរដ្ឋប្រហារដោយរបបយោធា។ លោក Blinken បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មាន នៅក្រសួងការបរទេសថា “យើងនៅតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើផ្នែកការទូតសម្រាប់ការសម្រេចបាននូវលទ្ធផលដែលយើងចង់បាន ដែលជាការវិលត្រឡប់ទៅកាន់បទបញ្ជារដ្ឋធម្មនុញ្ញ” ។ ...
ភ្នំពេញ ៖ យោងតាមលទ្ធផល នៃកិច្ចប្រជុំនាព្រឹកថ្ងៃ១៦ សីហានេះ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ គឺភាគីតំណាងនិយោជកនិងនិយោជិត មិនទាន់អាចបញ្ជាក់ពីតួលេខ ដែលជាគោលជំហរផ្លូវការរបស់ខ្លួនបាននៅឡើយទេ ដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ខ្លួនបន្ថែមទៀត ។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ សេចក្តីថ្លែងការណ៍បន្តថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នឹងរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹកថ្ងៃទី២៨ ខែសីហា,...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានធ្វើការតំណាងយ៉ាងធ្ងន់ធ្ងរ និងបានបញ្ជាក់យ៉ាងច្បាស់ពីជំហរដ៏ឧឡារិករបស់ខ្លួនប្រឆាំងនឹងទង្វើអវិជ្ជមានរបស់អ្នកនយោបាយជប៉ុន ទាក់ទងនឹងទីសក្ការៈ Yasukuni ។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានដាក់កម្រងផ្កានៅក្នុងពិធីបូជាដល់ទីសក្ការបូជា Yasukuni ដ៏ចម្រូងចម្រាសកាលពីថ្ងៃអង្គារ ខណៈដែលសមាជិកគណៈរដ្ឋមន្ត្រីមួយរូបរបស់លោក ដែលជារដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចលោក...
តូក្យូ៖ ប្រទេសជប៉ុន បានប្រារព្ធខួបលើកទី៧៨ នៃការចុះចាញ់របស់ខ្លួនក្នុងសង្គ្រាមលោកលើកទី២ រយៈពេល ៣ខែបន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានដាក់ចក្ខុវិស័យរបស់លោកអំពី “ពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ” នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង៧ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។ លោក គីស៊ីដា បានលើកឡើងអំពីការប្រឆាំងរបស់ប្រទេសជប៉ុន ចំពោះសង្គ្រាមនៅក្នុងសុន្ទរកថា របស់លោកនៅឯពិធីប្រចាំឆ្នាំនៅទីក្រុងតូក្យូ ចំពេលមានការភ័យខ្លាចថា រុស្ស៊ី អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក ជឿជាក់ថាកិច្ចប្រជុំកំពូល ដែលនឹងធ្វើឡើងនៅសប្តាហ៍នេះជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង នឹងក្លាយជាការបើកទំព័រ “យុគសម័យថ្មី” នៃកិច្ចសហប្រតិបត្តិការត្រីភាគីរបស់ពួកគេ ដោយមេដឹកនាំបានកំណត់ថា នឹងយល់ព្រមលើមធ្យោបាយ ដើម្បី “ពង្រឹងក្របខ័ណ្ឌស្ថាប័នបន្ថែមទៀត” ដែលមើលឃើញថា មានសារៈសំខាន់ សម្រាប់សន្តិភាព និងស្ថិរភាព នេះបើតាមលោក Antony Blinken រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក។ បន្ទាប់ពីកិច្ចប្រជុំតាមអ៊ិនធឺណិតជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន និងកូរ៉េខាងត្បូង...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ កូរ៉េខាងជើងលោក Kang Sun-nam កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា ពិភពលោកកំពុងឈានមួយជំហ៊ាន ចូលទៅក្នុងជម្លោះនៃការប្រើប្រាស់ គ្រាប់បែកនុយក្លេអ៊ែរ។ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីកំពូលរបស់កូរ៉េខាងជើងរូបនេះ បានស្តីបន្ទោសចំៗទៅលើ សេចក្តីបំណងរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ដើម្បីធ្វើការដោះដូររបបដឹកនាំ នៅកូរ៉េខាងជើងដែលជាមូលហេតុ ក្នុងការបង្កភាពតានតឹង។ លោកក៏បានចោទប្រកាន់អាមេរិកដែរថា បានព្យាយាមបង្កើនវត្តមានយោធា នៅក្នុងតំបន់តាមរយៈការដាក់ពង្រាយ យន្តហោះដែលអាចបំពាក់អាវុធនុយក្លេអ៊ែរ...
ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅក្នុងវេទិការធុរកិច្ច ឆ្នាំ២០២៣ រៀបចំឡើង ដោយសមាគមឧកញ៉ាកម្ពុជា ស្តីអំពីការវិនិយោគនៅកម្ពុជា អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានចែករំលែកបទពិសោធន៍ខ្លះៗនៃការវិនិយោគទុន លើបដិសណ្ឋាគារកិច្ច។ អ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍ថា វិស័យទេសចរណ៍ និងបដិសណ្ឋាគារកិច្ចសព្វថ្ងៃ...