ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានចេញអនុក្រឹត្យស្ដីពីការឈប់សម្រាកការងារសម្រាប់មន្ត្រីរាជការ និយោជិត និងកម្មករ សម្រាប់ឆ្នាំ២០២៤។អនុក្រឹត្យបានឱ្យដឹងបន្ថែមថា ចំពោះក្រសួង ស្ថាប័ន មានភារកិច្ចទំនាក់ទំនងអន្ដរជាតិ ត្រូវរក្សាមន្ដ្រីប្រចាំការជាអចិន្ដ្រៃយ៍ សម្រាប់ដោះស្រាយការងារ។ ចំពោះ បទប្បញ្ញត្តិទាំងឡាងណា ដែលមានខ្លឹមសារផ្ទុយពីអនុក្រឹត្យនេះ ត្រូវចាក់ទុកជានិរាករណ៍៕
ភ្នំពេញ៖ រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈអង្គការNPAប្រចាំកម្ពុជា បានសម្រេចបន្តផ្តល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជាជាង ២លានដុល្លារអាមេរិកបន្ថែមទៀតសម្រាប់ «គម្រោងបោសសម្អាតមីនមនុស្សធម៌» នៅតាម បណ្តោយព្រំដែនកម្ពុជា-ថៃ។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនាអគ្គនាយកស៊ីម៉ាក់។ ជំនួយឥតសំណងរបស់រដ្ឋាភិបាលអាល្លឺម៉ង ដែលមានទឹកប្រាក់ចំនួន២.១០០.០០០ លានដុល្លារអាមេរិកនេះ គឺបានចុះហត្ថលេខាផ្តល់ និងទទួលដោយ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែន ជាង ៤៦០ គីឡូក្រាម ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ ចូលមកកម្ពុជា ។ ជាក់ស្ដែងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវជាង ២ខែ...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) នឹងជួបជាសាធារណៈដើម្បីពិភាក្សាអំពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង នៅសប្តាហ៍ក្រោយ ដែលនេះជាការស្នើសុំដោយសហរដ្ឋអាមេរិក អាល់បានី និងជប៉ុន ដែលទំនងជាធ្វើឱ្យក្រុងព្យុងយ៉ាងខឹងសម្បារ និងប្រឈមមុខនឹងការប្រឆាំងពីប្រទេសចិន និងរុស្ស៊ី ផងដែរ ។ កិច្ចប្រជុំនោះ នឹងជាកិច្ចប្រជុំសាធារណៈផ្លូវការលើកដំបូង នៃក្រុមប្រឹក្សាដែលមានសមាជិកទាំង១៥លើបញ្ហានេះចាប់តាំងពីឆ្នាំ២០១៧មកដល់ពេលនេះ ។...
សហរដ្ឋអាមេរិក៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ថា អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លើងឆេះព្រៃដ៏គួរឱ្យរន្ធត់បំផុត ដែលបានឆាបឆេះទីក្រុងប្រវត្តិសាស្ត្រមួយនៅលើកោះហាវ៉ៃ ហើយនៅក្នុងប្រាសាទភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៥៣នាក់ ដែលធ្វើឱ្យវាក្លាយជាគ្រោះមហន្តរាយ ដ៏សាហាវបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររដ្ឋរបស់សហរដ្ឋអាមេរិក ។ គេបានដឹងថា ភ្លើងឆេះព្រៃនៅឆ្នេរសមុទ្រភាគខាងលិច នៃកោះ Maui នៃរដ្ឋហាវ៉ៃ ដែលបង្កដោយខ្យល់បក់ខ្លាំងពីមកពីព្យុះសង្ឃរាកើតឡើងនៅក្បែរនោះ បានឆាបឆេះឡើងកាលពីថ្ងៃអង្គារ...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ថា ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងបានបន្តបោកបក់មកលើប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ ខណៈដែលព្យុះត្រូពិច Khanun បានបោកបក់មកលើឧបទ្វីបនេះ បន្ទាប់ពីបានវាយប្រហារមកលើប្រទេសជប៉ុន ដោយបានធ្វើឱ្យទីក្រុងព្យុងយ៉ាង មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការខូចខាតដោយសារគ្រោះទឹកជំនន់ ។ ព្យុះនេះបានចុះខ្សោយទៅជាព្យុះត្រូពិច កម្រិតទាបវិញ ខណៈដែលវាបានឆ្លងចូលប្រទេសកូរ៉េខាងជើង ពេញមួយយប់ ហើយមន្ត្រីយោធា និងបក្សកាន់អំណាច...
ភ្នំពេញ៖ នៅរដូវកាលទី៣ របស់ The Voice Cambodia ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និង CAMBODIA BEER របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងនាំយកវគ្គដ៏ថ្មីគឺ វគ្គ Knockouts មកជូនទស្សនិកជន ទស្សនា...
តូក្យូ៖ ប្រភពការទូតបានឲ្យដឹងថា មេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ទំនងជានឹងព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាប្រចាំ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ នៅពេលដែលមេដឹកនាំទាំង៣ ជួបគ្នានៅសប្តាហ៍ក្រោយ។ ប្រទេសទាំងបីគ្រោងនឹងលើកឡើងពីកិច្ចព្រមព្រៀងនេះនៅក្នុងសេចក្តីថ្លែងការណ៍រួម ស្តីពីលទ្ធផល នៃកិច្ចប្រជុំរបស់ពួកគេ ដែលត្រូវបានរៀបចំដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅឯជំរុំ Camp David របស់លោកនៅជិតទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៨ ខែសីហា។...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងនឹងការដាក់ពង្រាយកងកម្លាំងអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសជិតខាងរបស់ប្រទេសចិន និងថ្កោលទោសយុទ្ធនាការផ្សព្វផ្សាយ ព័ត៌មានមិនពិតរបស់សហរដ្ឋអាមេរិក នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការលួចតាមអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិក ដែលផ្តោតលើប្រទេសជប៉ុន។ យោងតាមគេហទំព័រ WikiLeaks សហរដ្ឋអាមេរិក បានអនុវត្តការលួចតាមអ៊ីនធឺណិតប្រឆាំងនឹងគោលដៅរបស់ជប៉ុនចំនួន ៣៥ រួមទាំងសមាជិកមួយចំនួននៃគណៈរដ្ឋមន្ត្រីជប៉ុនផងដែរ។ អ្នកនាំពាក្យរូបនេះ បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មិនត្រឹមតែអនុវត្តការលួចអ៊ីនធឺណិតទ្រង់ទ្រាយធំ ប្រព័ន្ធ និងគ្មានការរើសអើងប្រឆាំងនឹងប្រទេសដទៃទៀតក្នុងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថ្មីៗនេះ...
បាងកក៖ មន្ត្រីរដ្ឋាភិបាលមួយរូបបានឲ្យដឹងថា ប្រទេសថៃ កំពុងបន្ធូរបន្ថយដំណើរការស្នើសុំទិដ្ឋាការរបស់ខ្លួនដោយកាត់បន្ថយពេលវេលាអនុម័ត និងត្រូវការឯកសារក្នុងការដេញថ្លៃ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកទស្សនាកាន់តែច្រើន។ អ្នកនាំពាក្យរងរដ្ឋាភិបាលលោក Ratchada Thanadirek បានឲ្យដឹងថា ក្រសួងការបរទេសបានសម្រួលការស្នើសុំទិដ្ឋាការទេសចរណ៍ ដោយកាត់បន្ថយចំនួនឯកសារគាំទ្រ និងពេលវេលាដំណើរការមកត្រឹម ៧ថ្ងៃ។ លោក Ratchada បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្ញៀវទេសចរបរទេសចូលមកក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើងដូចការរំពឹងទុក សូម្បីតែក្នុងអំឡុងពេលបិទរដូវក៏ដោយ ដោយសារតែរដ្ឋាភិបាលថៃ យកចិត្តទុកដាក់...