ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើមូលនិធិរូបិយវត្ថុអន្តរជាតិ បន្តគាំទ្រជំនួយបច្ចេកទេស និងបណ្តុះបណ្តាលដល់មន្ត្រីជំនាញ ដើម្បីបន្តអភិវឌ្ឍន៍មូលធនមនុស្ស និងពង្រឹងសមត្ថភាពស្ថាប័នរបស់ក្រសួង។ នេះបើយោងតាមសេក្ដីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច។ នាឱកាសអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយ លោក Yasuhisa Ojima ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា ជម្រាបលា នាថ្ងៃទី៩...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា អាជ្ញាធរនៅក្នុងតំបន់បានឲ្យដឹងនៅថ្ងៃពុធនេះថា មានមនុស្សចំនួន៤៣នាក់បានរងរបួសគិតមកទល់ពេលនេះ នៅក្នុងហេតុការណ៍ផ្ទុះចេញពីរោងចក្រអុបទិក-មេកានិកមួយកន្លែងស្ថិតនៅក្នុងទីក្រុង Sergiev Posad ក្នុងតំបន់ម៉ូស្គូ ។ លោក Andrei Vorobiev អភិបាលនៃតំបន់ម៉ូស្គូ បានលើកឡើងថា ការផ្ទុះនេះបានកើតឡើងនៅពេលព្រឹកថ្ងៃពុធ វេលាម៉ោងប្រហែល១០និង៤០នាទីព្រឹក ម៉ោងក្នុងតំបន់ ត្រូវនឹងម៉ោង៧និង៤០នាទីម៉ោងសកល នៅឃ្លាំងផ្ទុកសារធាតុ...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃពុធនេះ ក្រុមមន្ត្រីបានឲ្យដឹងថា មនុស្សចំនួន៣៣នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ និង១៨នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបំផុតនៅក្នុងទីក្រុងប៉េកាំង។ គេបានដឹងថា រដ្ឋធានីរបស់ប្រទេសចិន បានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងការជន់លិចតំបន់ជាយក្រុងរបស់ទីក្រុង និងតំបន់ដែលនៅជុំវិញ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា គ្រោះទឹកជំនន់នៅក្នុងខេត្ត ស៊ីឈួន...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា អាជ្ញាធរនៅក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន បានរឹបអូសអាហារដែលនាំចូលពីប្រទេសជប៉ុន ដែលត្រូវបានលក់ដោយក្រុមហ៊ុនក្នុងស្រុកមួយ បន្ទាប់ពីទីក្រុងប៉េកាំងបានរឹតបន្តឹងការគ្រប់គ្រង លើការនាំចូលអាហាររបស់ប្រទេសជប៉ុន ដើម្បីឆ្លើយតបទៅនឹងផែនការរបស់ទីក្រុងតូក្យូ ក្នុងការចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មទៅក្នុងមហាសមុទ្រ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា របាយការណ៍បាននិយាយកាលពីថ្ងៃអង្គារថា អាជ្ញាធរនៅក្នុង Jiashan ដែលមានទីតាំងនៅក្នុងខេត្តបានដកហូតស្ករគ្រាប់...
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥១ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២៣ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានរៀបចំផែនការអភិវឌ្ឍន៍តំបន់ទន្លេអុំ ក្បែរវិមានឯករាជ្យ ក្នុងក្រុងកំពង់ចាម ឱ្យក្លាយជាតំបន់ទេសចរណ៍មួយទៀត នៅក្នុងឆ្នាំ ២០២៤ ។...
បរទេស៖ គណបក្សភឿថៃ ដែលរួមគ្នាជាមួយគណបក្ស Bhumjaithai នៅថ្ងៃពុធ កំពុងព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ដោយបានបន្ថែមគណបក្សចំនួនប្រាំមួយបន្ថែមទៀត ចូលទៅក្នុងក្រុមចម្រុះ ហើយបានប្រកាសថា ឥឡូវនេះពួកគេមានសំឡេងភាគច្រើនច្បាស់លាស់នៅក្នុងសភាជាន់ទាប។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការពិភាក្សាជាមួយដៃគូចម្រុះថ្មីត្រូវបានធ្វើឡើងនៅសភា ដើម្បីបញ្ចៀសការប្រឈមមុខនឹងក្រុមបាតុករ។ គណបក្សចំនួនប្រាំមួយ ដែលបានចូលរួមជាមួយក្រុមចម្រុះដែលដឹកនាំដោយគណបក្សភឿថៃ...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា ទីភ្នាក់ងារប៉ូលិសជាតិ ហៅកាត់(NPA) បានឲ្យដឹងកាលពីថ្ងៃអង្គារថា ករណីឆបោកប្រាក់នៅក្នុងប្រទេសជប៉ុន នៅក្នុងឆមាសទី១នៃឆ្នាំ២០២៣ ដែលជាការផ្ទេរប្រាក់ដោយគ្មានការអនុញ្ញាតសរុបប្រហែល៣ពាន់លានយ៉េន ស្មើនឹងប្រហែល២១លានដុល្លារអាមេរិក ។ របាយការណ៍របស់ NPA បានឲ្យដឹងថា ការឆបោកប្រាក់ទាំងនេះមានទឹកប្រាក់ចំនួន ២.៣២២២ ករណីដែលភាគច្រើនពាក់ព័ន្ធនឹងការបន្លំនៅក្នុងឆ្នាំនេះ បានបណ្តាលឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ជិតដល់កម្រិតខ្ពស់បំផុតចំនួន៣.០៧ពាន់លានយ៉េន ស្មើនឹងប្រហែល២១,៤លានដុល្លារអាមេរិក...
បរទេស៖ កាសែត Economic Times បានរាយការណ៍កាលពីថ្ងៃចន្ទថា អាជ្ញាធរសហរដ្ឋអាមេរិក បានបង្កកការផ្ទេរប្រាក់ដែលមានតម្លៃប្រហែល ២៦ លានដុល្លារដោយក្រុមហ៊ុនដែលជាកម្មសិទ្ធិរបស់អ្នកលក់ពេជ្រឥណ្ឌា ជុំវិញការចោទប្រកាន់ពីការនាំចូលពីប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការបង្កកដោយការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេស (OFAC) នៃក្រសួងរតនាគារសហរដ្ឋអាមេរិក នេះ បើតាមសេចក្តីរាយការណ៍ គឺបានកំណត់គោលដៅទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធពេជ្រឥណ្ឌា...
បង់ក្លាដេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ ហៅកាត់ថា (IRC) បានឲ្យដឹងថា ខ្លួនបានជម្លៀសជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង១៥.០០០នាក់ និងសមាជិកចំនួន៣០០.០០០នាក់នៃសហគមន៍មូលដ្ឋាននៅក្នុងស្រុក Cox’s Bazar នៃប្រទេសបង់ក្លាដេស ដែលរងគ្រោះដោយទឹកជំនន់ ។ គណៈកម្មាធិការ IRC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់មនុស្សចំនួន៤នាក់ រួមទាំងជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន២នាក់ត្រូវបានគេរាយការណ៍មកថា...
បរទេស៖ អភិបាលក្រុងរបស់រុស្ស៊ី លោក Sergey Sobyanin បាននិយាយនៅព្រឹកថ្ងៃពុធថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកប្រយុទ្ធចំនួនពីរគ្រឿង ដែលព្យាយាមហោះចូលទីក្រុងមូស្គូ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Sobyanin បាននិយាយនៅលើ Telegram ថា “មានការប៉ុនប៉ងហោះហើរយន្តហោះចម្បាំងគ្មានមនុស្សបើក ពីរគ្រឿងចូលទៅក្នុងទីក្រុង” ។...