បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស បានរាយការណ៍កាលពីថ្ងៃអង្គារថា កម្មករធ្វើការនៅរោងចក្រផលិតគ្រាប់របស់ចក្រភពអង់គ្លេសដែលផ្គត់ផ្គង់មីស៊ីលដល់ប្រទេសអ៊ុយក្រែន បានកំពុងធ្វើកូដកម្មរយៈពេលពីរសប្តាហ៍ជុំវិញបញ្ហាប្រាក់ឈ្នួល និងប្រាក់រង្វាន់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា កម្មករប្រហែល ៥០ នាក់ដែលគ្រប់គ្រង និងទុកដាក់គ្រាប់មីស៊ីលនៅរោងចក្រឧបករណ៍ការពារ និងជំនួយក្នុងទីក្រុងបេដ ស្រុក អ៊ែរសាយអ័រ ភាគនិរតី នៃប្រទេសស្កុតឡែន របស់ចក្រភពអង់គ្លេស...
បរទេស៖ អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប លោក Peter Stano បានឲ្យដឹងថា សហភាពអឺរ៉ុប មិនមែនជាអង្គការសន្តិសុខនោះទេ ហើយដូច្នេះមិនអាចផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន បានឡើយ។ លោក Stano បានឲ្យដឹងនៅក្នុងសន្និសីទខ្លីមួយថា “សហភាពអឺរ៉ុប កំពុងគាំទ្រអ៊ុយក្រែន ក្នុងវិស័យមួយចំនួន ប៉ុន្តែបញ្ហាធានាសន្តិសុខមិនមែនជាបញ្ហាមួយ សម្រាប់សហភាពអឺរ៉ុបនោះទេ។ លោកបានលើកឡើងថា “យើងមិនមែនជាអង្គការសន្តិសុខ នោះហើយជាមូលហេតុ ដែលការពិភាក្សាអំពីការធានាសន្តិសុខ...
ភ្នំពេញ ៖ ក្រោយបញ្ចប់បេសកកម្មនៅក្នុងការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នៅប្រទេសកាណាដា ប្រតិភូកីឡានគរបាលជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ដោយនាំមកជាមួយនូវមេដាយសរុប ៧១គ្រឿង។...
ថ្ងៃទី ៨ ខែសីហា លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឆ្លើយសំណួ របស់អ្នកសារព័ត៌មានអំពីបញ្ហាពាក់ព័ន្ធនឹងថ្មប៉ប្រះទឹក Ren’ai។ លោកបានលើកឡើងថា ភាគីចិននឹងបន្តចាត់រាល់វិធានការដ៏ចាំបាច់ទាំងអស់ដើម្បីគាំពារអធិបតេយ្យភាពជាតិ ហើយអំពាវនាវដល់ភាគីហ្វីលីពីនឱ្យគោរពតាមពាក្យសន្យា បញ្ឈប់នូវរាល់សកម្មភាពបង្ករឿងភ្លាមៗ។ អាមេរិកមិនមែនជាសមីភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងនោះទេ គឺគ្មានសិទ្ធិនិយាយឆ្ការដៃឆ្ការជើងលើបញ្ហានេះឡើយ។ លោក Wu Qian ថ្លែងបន្តថា ប្រទេសចិនមានអធិបតេយ្យភាពចំពោះប្រជុំកោះ Nansha...
ថ្ងៃទី ៨ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបនឹងសេចក្តីថ្លែងការណ៍អំពីបញ្ហាថ្មប៉ប្រះទឹក Ren’ai នៃក្រសួងការបរទេសហ្វីលីពីន។អ្នកនាំពាក្យបានថ្លែងថា ក្រសួងការបរទេសចិន បានលើកឡើងការតវ៉ាដ៏ម៉ឺងម៉ាត់ចំពោះភាគីហ្វីលីពីនរួចហើយ។ អ្នកនាំពាក្យបានគូសបញ្ជាក់ថា ថ្មប៉ប្រះទឹកRen’aiជាចំណែកមួយនៃប្រជុំកោះNansha របស់ប្រទេសចិន តាំងពីដើមរហូតមក។ភាគីហ្វីលីពីនបានសន្យាយ៉ាងច្បាស់លាស់ជាច្រើនលើកច្រើនសាថា នឹងអូសនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹកRen’ai ចេញ ក៏ប៉ុន្តែ រយៈពេល ២៤ឆ្នាំបានកន្លងផុតទៅហើយ ហ្វីលីពីនមិនត្រឹមតែមិនអូសនាវានោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ុនបង់ជួសជុលនិងពង្រឹងដោយទ្រង់ទ្រាយធំដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍ចំពោះថ្មប៉ប្រះទឹកRen’ai របស់ប្រទេសចិនទៀតផង។ ទង្វើរបស់ភាគីហ្វីលីពីនបានលើ្មសយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ...
ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ សមាគមធនាគារ នៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានយកចិត្តទុកដាក់ ទៅលើការចោទប្រកាន់ ទាក់ទង ទៅនឹងការធ្វើអត្តឃាត និងការប៉ុនប៉ង ធ្វើអត្តឃាត ដោយសារការបង្ខំ លើការប្រមូលបំណុលពី មន្ត្រីឥណទាន នៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងខេត្តរតនគិរី...
គៀវ ៖ នាយកស៊ើបការណ៍សំខាន់ នៃក្រសួងការពារជាតិ អ៊ុយក្រែន បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើបណ្ដាញទំនាក់ទំនង Telegram ថាអ៊ុយក្រែន បានចាប់ផ្តើមការសាកល្បង យន្តហោះដ្រូនឈ្លបយកការណ៍ក្នុងស្រុកថ្មីរបស់ខ្លួន នៅក្នុងតំបន់ប្រយុទ្ធ។ យន្តហោះដ្រូនមានឈ្មោះថា SpyGun មានសមត្ថភាពហោះហើរពី ១២០ ទៅ ១៦០ នាទី និងល្បឿនអតិបរមា ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង នេះបើយោងតាមការចុះផ្សាយ...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានបន្តប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធ ជាមួយគណបក្សរួបរួមរុស្ស៉ី ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី បន្ថែមទៀត ដើម្បីការពារសន្តិភាព សន្តិសុខ និងស្ថិរភាព ក្នុងតំបន់ និងពិភពលោក ។ តាមរយៈសារលិខិតថ្លែងអំណរគុណចំពោះ លោក Dmitry Medvedev ប្រធានគណបក្សរួបរួមរុស្ស៊ី អនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៉ី ទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៉ី បានផ្ញើសារអបអរសាទរជូន...
ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខា លើក្រឹត្យមួយកាលពីថ្ងៃអង្គារ ដើម្បីផ្អាកបទប្បញ្ញត្តិមួយចំនួន នៅក្នុងកិច្ចព្រមព្រៀងពន្ធទ្វេរ ជាមួយប្រទេសមិន រួសរាយរាក់ទាក់ចំនួន ៣៨ប្រទេស ។ កិច្ចព្រមព្រៀងពន្ធទ្វេរ គឺជាកិច្ចព្រមព្រៀង ទ្វេភាគីរវាងប្រទេសទាំងពីរ ដែលស្វែងរកការ លុបបំបាត់ ការយកពន្ធទ្វេដង នៃប្រាក់ចំណូលនេះ បើយោងតាមការចុះផ្សាយ...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសចិន នឹងបន្តចាត់វិធានការចាំបាច់ ដើម្បីការពារអធិបតេយ្យភាពជាតិរបស់ខ្លួនយ៉ាងរឹងមាំ ខណៈដែលជំរុញឱ្យហ្វីលីពីន គោរពការប្តេជ្ញាចិត្តរបស់ខ្លួន និងបញ្ឈប់សកម្មភាពបង្កហេតុណាមួយ ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការកត់សម្គាល់ក្នុងការឆ្លើយតបទៅនឹងសំណួរ ស្តីពីប្រតិកម្មរបស់ហ្វីលីពីន និងសហរដ្ឋអាមេរិក ចំពោះសមយុទ្ធរបស់ចិនក្នុងការដោះស្រាយជាមួយនាវាផ្គត់ផ្គង់ហ្វីលីពីន ក្នុងបេសកកម្មផ្គត់ផ្គង់ឡើងវិញនៅក្នុងដែនទឹកនៃទីក្រុង Ren’ai Jiao ។...