ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្ដេជ្ញាបំពេញបេសកកម្មជាយករដ្ឋមន្ដ្រី ប្រកបដោយវីរភាព សេចក្ដីស្មោះត្រង និងទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ជាពិសេសការពារជាដាច់ខាតនូវរាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញនៅកម្ពុជា។ តាមរយៈសារលិខិតថ្វាយព្រះមហាក្សត្រ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា...
ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សម្តែងថ្វាយនូវសេចក្តីអំណរព្រះគុណជាអនេកប្បការ និងដ៏ស្មោះស្ម័គ្របំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជក្រឹត្យចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ជាមួយនឹងការថ្វាយព្រះគុណនេះ លោកបណ្ឌិតហ៊ុន ម៉ាណែតថា គឺជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងជីវិតរបស់លោកដោយទទួលបានឱកាសដ៏វិសេសវិសោក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាទីស្នេហាដ៏ជ្រាលជ្រៅបំផុត នៅក្នុងមុខតំណែងដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ។ តបនឹងព្រះរាជក្រឹត្យដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងលោកហ៊ុន ម៉ាណែតរៀបចំសមាសភាពរាជរដ្ឋាភិបាល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានឲ្យដឹងថា សម្ដេចបានបន្តធ្វើជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត បន្ទាប់ទៅសម្ដេចឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រី ហើយនឹងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣។ តាមរយៈសារតេឡេក្រាមនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ក្រោយចេញព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែតជានាយករដ្ឋមន្រ្តីថ្មី សម្ដេចតេជោបានរៀបរាប់ថា សម្តេចសម្រេចដកខ្លួនចេញដើម្បីផ្តល់ឱកាសឲ្យក្រុមបន្តវេនដឹកនាំបន្ត។ ពិនិត្យតាមពេលវេលា សម្តេចជានាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងក្មេងជាងគេ (អាយុ៣២ឆ្នាំ) និងយូរជាងគេនៅក្នុងពិភពលោក។ បើគិតដល់ថ្ងៃ២២...
បរទេស៖ រដ្ឋាភិបាលដែលធ្វើឡើងដោយរដ្ឋប្រហាររបស់ប្រទេសនីហ្សេ បានសន្យាថានឹងមាន “ការឆ្លើយតបយ៉ាងខ្លាំងក្លា និងភ្លាមៗ” ចំពោះការរំលោភបំពានណាមួយលើដែនអាកាសរបស់ប្រទេសនេះ ខណៈដែលប្រទេសនីហ្សេ ត្រៀមខ្លួនទប់ទល់នឹងអន្តរាគមន៍យោធាដ៏មានសក្តានុពលពីប្រទេសផ្សេងទៀត បន្ទាប់ពីថ្ងៃកំណត់ ដែលកំណត់ដោយសហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ដើម្បីឱ្យប្រគល់តំណែងដល់ប្រធានាធិបតី Mohamed Bazoum ឡើងវិញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ សមាជិកសភាអង់គ្លេស បានព្រមានប្រឆាំងនឹងការនាំចូលរថយន្តអគ្គិសនីរបស់ចិន ដោយអះអាងថា បច្ចេកវិទ្យាដែលបានបង្កប់នៅក្នុងរថយន្ត អាចត្រូវបានគេប្រើប្រាស់ដើម្បីឈ្លបយកការណ៍លើពលរដ្ឋ, នេះបើយោងតាមរបាយការណ៍នៅក្នុងកាសែត The Telegraph កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ជាមួយនឹងប្រទេសចិន នាំមុខគេក្នុងទីផ្សាររថយន្តអគ្គិសនី (EV)នៅលើពិភពលោក, រថយន្តចិនដែលមានតំលៃថោកត្រូវបានព្យាករណ៍ថា នឹងគ្របដណ្តប់លើការលក់រថយន្តរបស់ចក្រភពអង់គ្លេស។ ក្រុមសមាជិកសភាអង់គ្លេស...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានីជាប្អូនប្រុសពៅរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់កម្ពុជានៅថ្ងៃ៧ សីហានេះ គឺជាប្រវត្តិសាស្រ្តថ្មីហើយចំពោះនាយករដ្ឋមន្រ្តីថ្មីដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹតត្យចាត់តាំងលោកបណ្ឌិតហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧នៃរដ្ឋសភា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីស្របតាមរដ្ឋធម្មនុញ្ញ។ ក្រោយព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាប់បង្គាប់ចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត...
បរទេស៖ នាយកវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm លោក Dan Smith បានព្រមានថា ប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី កំពុងតែស្ថិតក្នុងគែមនៃ “ការប្រណាំងអាវុធនុយក្លេអ៊ែរដែលមិនអាចគ្រប់គ្រងបាន” ដែលស្រដៀងទៅនឹងសង្រ្គាមត្រជាក់ប្រឆាំងនឹងផ្ទៃខាងក្រោយនៃជម្លោះនៅអ៊ុយក្រែន និងកោះតៃវ៉ាន់។ យោងតាមសារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំកម្លាំងកងទ័ព ធ្វើការហ្វឹកហ្វឺនជំនាញបើកបរអូរប័រ និងសង្គ្រោះបឋម ដល់នាយទាហាន នាយទាហានរង និងពលទាហាន ដើម្បីបង្កើនសមត្ថភាព ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងហេតុការគ្រោះមហន្តរាយទឹកជំនន់ ដែលអាចកើតឡើងជាយថាហេតុ ។ ការហ្វឹកហ្វឺននេះ ស្ថិតនៅទំនប់អូរតាម៉ា...
Hun Manet was appointed Cambodia’s new leader by the king on Monday, after having effectively been given the post from his father...
បរទេស៖ ប្រធានាធិបតីនាំមុខរបស់គណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានប្រាប់អ្នកគាំទ្រនៅរដ្ឋ អាឡាបាម៉ា កាលពីថ្ងៃសុក្រថា លោកនឹងតែងតាំងរដ្ឋអាជ្ញាពិសេសមួយ ដើម្បីស៊ើបអង្កេតអំពើខុសច្បាប់ ដែលអាចកើតមានដោយ “គ្រួសារឧក្រិដ្ឋកម្ម បៃដិន ” នៅថ្ងៃដំបូងដែលលោក ចូលកាន់តំណែង ជាប្រធានាធិបតី ប្រសិនបើលោកដណ្តើម យកសេតវិមានឡើងវិញ (ជាប់ឆ្នោត) នៅឆ្នាំ ២០២៤។ យោងតាមសារព័ត៌មាន...