គៀវ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានបរិហារទៅលើការវាយប្រហារដ៏សាហាវ មកលើមជ្ឈមណ្ឌលលាងឈាមថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម” ក្រោយពីក្រុងម៉ូស្គូ បានបង្កើនការវាយប្រហាររបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ។ការវាយប្រហារដោយឡែកមួយ បានវាយប្រហារមកលើរោងចក្រសំខាន់មួយ ដោយការវាយប្រហារទាំង២បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុង គៀវ...
ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័រអង្រួននៅភាគខាងជើង នៃប្រទេសអាហ្សង់ទីន ។ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ ហៅកាត់ GFZ បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័រ បានវាយមកលើប្រហារខេត្ត Santiago Del Estero ប្រទេសអាហ្សង់ទីន នៅវេលាម៉ោង០៧និង២០នាទីកាលពីថ្ងៃសៅរ៍ ។ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះដែលមានជម្រៅ៦២០.៣គីឡូម៉ែត្រ ត្រូវបានគេកំណត់ដំបូងថា ស្ថិតនៅរយៈទទឹង...
បរទេស៖ អតីតប្រធានាធិបតីរុស្សី លោក Dmitry Medvedev បានធ្វើការលើកឡើងថា ការវាយប្រហារខ្លាំងក្លាបន្ថែមលើប្រទេសអ៊ុយក្រែន គួរតែត្រូវបានធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងការវាយប្រហារដោយដ្រូនជាច្រើនដង ពីសំណាក់រដ្ឋាភិបាលក្រុងគៀវ សំដៅរុស្សី ជាពិសេសទីក្រុងមូស្គូ និងជនស៊ីវិល។ យោងតាមការចេញផ្សាយរបស់ RT លោក Medvedev ដែលបច្ចុប្បន្នគឺជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានធ្វើអត្ថាធិប្បាយរបស់គាត់កាលពីថ្ងៃសៅរ៍បន្ទាប់ពីយន្តហោះគ្មានមនុស្សបានបើក ការវាយប្រហារចុងក្រោយ និងបានបំផ្លាញនាវាដឹកប្រេងនៅឆ្នេរសមុទ្រ Crimea។...
បរទែស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រទេសបារាំង បានបញ្ជាក់ហើយនឹងមិនដកកងកម្លាំងទ័ព របស់ខ្លួនចេញពីប្រទេសនីហ្សៀ ឡើយទោះស្ថានភាពបច្ចុប្បន្នកំពុងមានបញ្ហាបែបនេះផងនោះ។ ប្រភពដដែលបានឲ្យដឹងទៀតថារដ្ឋាភិបាលក្រុងប៉ារីសនឹងគោរពតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការ៥ភាគីជាមួយនឹងប្រទេសនីហ្សៀទោះបីរបបយោធាដែលទើបឡើងថ្មីរបស់អតីតអាណានិគមបានអំពាវនាវឱ្យលុបចោលកិច្ចព្រមព្រៀងនេះក៏ដោយ។ បារាំងបន្ថែមពីនេះក៏បានរំលឹកអំពីក្របខណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយនីហ្សៀក្នុងវិស័យការពារជាតិគឺផ្អែកលើកិច្ចព្រមព្រៀងដែលត្រូវបានបញ្ចប់ជាមួយអាជ្ញាធរប្រទេសនេះដែរ។ ទោះបីជាយ៉ាងណាក្តីការបញ្ចប់កិច្ចព្រមព្រៀងយោធានឹងតម្រូវឱ្យប្រទេសបារាំង ដកទ័ពពី ១០០០ ទៅ ១៥០០ ដែលខ្លួនបានឈរជើងក្នុងប្រទេសអាហ្វ្រិកមួយនេះទាហានអាមេរិក មួយចំនួនតូចក៏ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសនេះផងដែរ ដែលជាទឹកដីមួយដែលត្រូវបានគេមើលឃើញថាមានលក្ខណៈភូមិសាស្ត្រនយោបាយ ដោយសារតែធនធានរ៉ែដ៏សម្បូរបែប និងមានព្រំប្រទល់ជាប់ប្រទេសចំនួនប្រាំពីរ រួមមានលីប៊ី ឆាដ និងនីហ្សេរីយ៉ាជាដើម៕...
វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ថា កាលពីព្រឹកថ្ងៃសៅរ៍ ប៉ូលិសនៅក្នុងតំបន់បានឲ្យដឹងថា បុរសចំនួន២នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់នៅក្នុងការបាញ់ប្រហារមួយនៅក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិក ។ លោក Pamela Smith មេប៉ូលសស្តីទី នៃនាយកដ្ឋានប៉ូលិស Metropolitan បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាចំពោះការបាញ់ប្រហារនេះដែរ គឺបានកើតឡើងប្រហែល២ប្លុក គឺពីចំនុចប្រសព្វដ៏មមាញឹក នៃផ្លូវលេខ១៨ និងផ្លូវ Columbia...
តូក្យូ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃអាទិត្យនេះ ប្រទេសជប៉ុន បានប្រារព្ធខួបលើកទី៧៨ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក មកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលជាកន្លែងដែលអភិបាលក្រុងរបស់ខ្លួនបានជំរុញឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរ និង បានហៅគំនិតរបស់ក្រុមមេដឹកនាំG7 អំពីការទប់ស្កាត់នុយក្លេអ៊ែរថា ជា “ភាពដែលល្ងង់ខ្លៅ” ។ ទិវារំលឹកដល់ជនរងគ្រោះនៃការវាយប្រហារនុយក្លេអ៊ែរលើកទី១របស់ពិភពលោកបានមកដល់ ខណៈដែលរុស្ស៊ី បានលើកឡើងពីទិដ្ឋភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ុយក្រែន ។...
បរទេស៖ ក្រសួងការបរទេសពាណិជ្ជកម្មកាលពីសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភីបាលក្រុងតេហរ៉ង់ បានពិភាក្សាគ្នាទៅលើកិច្ចសហប្រតិបត្តិការរវាងតំបន់ សេដ្ឋកិច្ចពិសេសដើម្បីជុំរុញពាណិជ្ជកម្មនិងវិនិយោគ។ រដ្ឋមន្ត្រីលោក Dmitry Volvach បានថ្លែងប្រាប់ទៅកាន់មន្ត្រីរបស់អ៊ីរ៉ង់ អំពីវិស័យបច្ចេកវិទ្យានិងប្រព័ន្ធដឹកជញ្ជូន នៅក្នុងប្រទេសរុស្សី ព្រមទាំងសក្តានុពលនានាសម្រាប់ការវិនិយោគ និងធ្វើអាជីវកម្មជាមួយគ្នាផងជាពិសេសសហជីព នៃវិស័យទាំងនេះ។ លោកបានបន្តទៀតថា៖ សកម្មភាពរបស់សហជីពនេះគឺសំដៅធ្វើឱ្យស៊ីជម្រៅ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ដឹកជញ្ជូន និងភស្តុភាររវាងរុស្ស៊ី...
ម៉ូស្គូ៖ មជ្ឈមណ្ឌលជួយសង្គ្រោះ និងសម្របសម្រួលដែនសមុទ្រ (MRCC) នៃទីក្រុង Novorossiysk បានឲ្យដឹងថា យន្តហោះដ្រូនរបស់អ៊ុយក្រែនមួយគ្រឿង បានវាយប្រហារ និងបំផ្លាញនាវាដឹកប្រេងរបស់រុស្ស៊ី នៅច្រកសមុទ្រ Kerch ។ ប្រភពពី MRCC បានឲ្យដឹងថា នាវិករបស់នាវាដឹកប្រេងមានសុវត្ថិភាព ប៉ុន្តែការវាយប្រហារបានធ្វើឱ្យខូចខាតដល់បន្ទប់ម៉ាស៊ីន។ ក្រុមអ្នកជួយសង្គ្រោះមួយក្រុមនិងទូកអូសពីរគ្រឿងបានទៅតំបន់នោះដើម្បីជួយអ្នកដឹកប្រេង។ ការវាយប្រហារនេះបានកើតឡើងនៅព្រឹកព្រលឹមនៃថ្ងៃសៅរ៍ ដោយធ្វើឱ្យមានសំឡេងខ្លាំងៗ ដែលបង្កការភ្ញាក់ផ្អើលដល់អ្នកស្រុក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិង លោក ង្វៀន ហ្វ៊ូចុង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងពិភពលោក។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ គណបក្សប្រជាជនកម្ពុជា ស្ដីពីខ្លឹមសារជំនួបរវាង សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងអ្នកស្រី យ៉ីងឡាក់ ដែលគេស្គាល់ថា គឺជាអតីតនាយករដ្ឋមន្ត្រីថៃទាំងពីរនាក់ បងប្អូនបានលេចវត្តមានគួរឱ្យភ្ញាក់ផ្អើល ក្នុងកម្មវិធីខួបកំណើតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី ៥ សីហា ម្សិលមិញនេះ។ ការលេចនូវវត្ដមាន របស់អតីតនាយករដ្ឋមន្រ្តីទាំងពីររូបនេះ គឺត្រូវបានបង្ហាញនៅក្នុងឃ្លីបវីដេអូ រយៈពេលជាង១នាទី ដែលបានបង្ហោះ...