ព័ត៌មានអន្តរជាតិ

អំពើបាញ់ប្រហារគ្នា ទាំងព្រឹកនៅរដ្ឋធានីរបស់សហរដ្ឋអាមេរិក បណ្តាលឲ្យស្លាប់ភ្លាមៗ ចំនួន២នាក់

រូបភាពពី៖​ XINHUA

វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ថា កាលពីព្រឹកថ្ងៃសៅរ៍ ប៉ូលិសនៅក្នុងតំបន់បានឲ្យដឹងថា បុរសចំនួន២នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់នៅក្នុងការបាញ់ប្រហារមួយនៅក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិក ។

លោក Pamela Smith មេប៉ូលសស្តីទី នៃនាយកដ្ឋានប៉ូលិស Metropolitan បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា
ចំពោះការបាញ់ប្រហារនេះដែរ គឺបានកើតឡើងប្រហែល២ប្លុក គឺពីចំនុចប្រសព្វដ៏មមាញឹក នៃផ្លូវលេខ១៨ និងផ្លូវ Columbia Road NW នៅម៉ោងប្រហែល១និង០០នាទីព្រឹក ។

លោកបានបញ្ជាក់ថា “អំពើហឹង្សគ្មានន័យមួយទៀតបានកើតឡើងនៅក្នុងតំបន់នេះ ដែលបុគ្គល២នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្រុកដោយរបួសដែលគំរាមកំហែងដល់អាយុជីវិតគេ” ។

គួរបញ្ជាក់ថា នៅមិនទាមន់មានព័ត៌មានលម្អិតបន្ថែម អំពីការបាញ់ប្រហារមួយនេះនោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top