បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រុមទាហានស៊ីឈ្នួលរុស្សី Wagner កំពុងស្ថិត នៅក្នុង ការពិចារណា ដោយប្រទេសអង់គ្លេស ដើម្បីចាត់វាចូលទៅជាក្រុមបណ្តាញ ភេរវកម្ម អន្តរជាតិដែលមានន័យថា អង្គភាពនិងក្រុមហ៊ុនណា ដែលពាក់ព័ន្ធក៏ចាត់ចូល ជាក្រុមអ្នកគាំទ្រ ភេវរកម្មដូចគ្នាដែរ។ ប្រភពដដែលបានបន្តទៀតថាសេចក្តីព្រាងដែលកំពុងដាក់នៅលើតុពិភាក្សារួចរាល់ក្នុងសភាជាតិរបស់ប្រទេសអង់គ្លេសហើយប្រសិនបើការអនុម័តនឹងចូលជាធរមានគេនឹងមើលឃើញថាមានទ្រព្យសម្បត្តិមួយចំនួនដែលពាក់ព័ន្ធនឹងក្រុម Wagner នឹងត្រូវរឹបអូស។ មន្ត្រីជាន់ខ្ពស់ម្នាក់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ បានជួបជាមួយ លោកសាស្ត្រាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និងមន្ដ្រី នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រោមអធិបតីភាព ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ឧត្តមអគ្គានុរក្សជាអគ្គនាយករង និងប្រធាននាយកដ្ឋានទាំង៥ នៃអគ្គនាយកដ្ឋានពន្ធនាគារ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត...
ភ្នំពេញ ៖ លោក ហ៊ូ សិទ្ធី នាយខុទ្ទកាល័យនាយករដ្ឋមន្ត្រី កាលពីថ្ងៃ៤ កញ្ញា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអាន សរសេរនាម និងគោរមងារ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕
បរទេស ៖ រដ្ឋាភិបាល នៃប្រទេសចិន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសអំពីបំណង របស់ខ្លួនក្នុងការជួយសម្របសម្រួល ដល់ដំណោះស្រាយ ដើម្បីសន្តិភាពក្នុងវិបត្តិ ដែលកំពុងកើតឡើង នៅប្រទេសនីហ្សៀ។ យោងតាមការ ចេញផ្សាយរបស់ RT បច្ចុប្បន្នក្រៅតែពីទទួលរង នូវទណ្ឌកម្មជាច្រើនពីសំណាក់ ប្រទេសជាច្រើនហើយ នោះប្រទេស នីហ្សៀដែលបានសម្រេចចិត្ត ធ្វើរដ្ឋប្រហារកាលពីខែកក្កដា នោះក៏កំពុងប្រឈមមុខ ទៅនឹងអន្តរាគមន៍បែបយោធា...
បរទេស៖ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា អតីតប្រធានគយប្រចាំតំបន់របស់រុស្ស៊ី លោក Yury Afanasievsky និងកូនប្រុស បានរងរបួសនៅក្នុងការប៉ុនប៉ងធ្វើឃាត ដោយសេវាសន្តិសុខអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Afanasievsky ដែលពីមុនជាប្រធានសេវាគយនៅសាធារណរដ្ឋប្រជាមានិត Lugansk ត្រូវបានកំណត់អត្តសញ្ញាណដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងអ៊ុយក្រែនកាលពីថ្ងៃអង្គារថា ជាគោលដៅដែលបានគ្រោងទុកនៃផែនការពាក់ព័ន្ធនឹងឧបករណ៍បំផ្ទុះ។...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២៧ នាថ្ងៃទី៤ កញ្ញា ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងថា ប្រទេសសមាជិកអាស៊ាន ត្រូវតែយកចិត្តទុកដាក់រួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ឆ្លងដែនគ្រប់រូបភាព ដែលត្រូវបានមើលឃើញថា មាននិន្នាការកើនឡើង ក្រោមជំនួយផ្នែកបច្ចេកវិទ្យា ។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី៥ កញ្ញា...
ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងថា អាស៊ានត្រូវបន្តពង្រឹងប្រសិទ្ធភាព ស្ថាប័នសំខាន់ៗរបស់ខ្លួន ដើម្បីដោះស្រាយភាពស្មុគស្មាញ នៃការប្រកួតប្រជែងភូមិសាស្រ្តយុទ្ធសាស្រ្ត ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃ៥ កញ្ញា បានឲ្យដឹងថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានរងការខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេល៣ខែ នៃការវាយលុកនៅរដូវក្តៅរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែមិនបានសំរេចគោលដៅរបស់ខ្លួននៅផ្នែកណាមួយ នៃសមរភូមិជួរមុខនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់មន្ត្រីរុស្ស៊ី ដែលបានប៉ាន់ប្រមាណនៅថ្ងៃអង្គារថា កងកម្លាំងរបស់ទីក្រុងគៀវ បានបាត់បង់ទាហានជាង ៦៦.០០០ នាក់...
ភ្នំពេញ៖ ជនសង្ស័យ ដែលជាជនជាតិវៀតណាម ប្រុសស្រី ៤នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួន នៅចំណុចផ្លូវខ្សែកាប ក្នុងបុរីខ្សែកាប ក្រុម១២ ភូមិ០៥ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន។ ជនសង្ស័យមានឈ្មោះដូចខាងក្រោម ៖១-ឈ្មោះ FANG VAN MINH ភេទប្រុស អាយុ៤៧...