ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាម ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

រូបភាព៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ភ្នំពេញ៖ ជនសង្ស័យ ដែលជាជនជាតិវៀតណាម ប្រុសស្រី ៤នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួន នៅចំណុចផ្លូវខ្សែកាប ក្នុងបុរីខ្សែកាប ក្រុម១២ ភូមិ០៥ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ​ FANG VAN MINH ភេទប្រុស អាយុ៤៧ ឆ្នាំ ជនជាតិ វៀតណាម ។
២-ឈ្មោះ VI VAN NHAT ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ វៀតណាម ។
៣-ឈ្មោះ NGUYEN THI TRA MY ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិ វៀតណាម ។
៤-ឈ្មោះ TAN LE MAY ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិ វៀតណាម ។

វត្ថុតាងដកហូតរួមមាន ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ៣៧កញ្ចប់ ម្ស៉ៅក្រាមពណ៌សថ្លា ក្នុងកញ្ចប់ពណ៌សរូបតុកាតា ចំនួន ៧កញ្ចប់ ម្ស៉ៅក្រាមក្នុងកញ្ចប់ពណ៌ស្វាយ សញ្ញាទំពាំងបាយជូ ចំនួន០២កញ្ចប់ ថ្នាំគ្រាប់អក្សរ អិលវី (LV) ពណ៌ផ្ទៃមេឃ ចំនួន ០៧គ្រាប់ ថ្នាំគ្រាប់អក្សរ WY ពណ៌ផ្កាឈូកចំនួន ៨គ្រាប់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៣គ្រឿង ជ្រុញចំនួន០១ ឧបករណ៍ប្រើប្រាស់មួយចំនួន ទូរស័ព្ទដៃចំនួន ០៤គ្រឿង លិខិតឆ្លងដែនចំនួន ០២ក្បាល កាតរឹងមួយចំនួន និងម៉ូតូចំនួន ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដើម្បីបន្ដនីតិវិធី​ ៕

To Top