KHARTOUM៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA)បានឲ្យដឹងថា ពលរដ្ឋប្រហែល ៤,៨លាននាក់ត្រូវបានផ្លាស់ទីលំទាំងនៅខាងក្នុង និងក្រៅប្រទេសស៊ូដង់ ដោយសារជម្លោះកើតឡើងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ ហៅកាត់ (SAF) និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា ហៅថា (RSF) ចាប់តាំងពីពាក់កណ្តាលខែមេសាមកដល់ពេលនេះ ។ អង្គការ OCHA...
ភ្នំពេញ៖ នៅក្នុងជំនួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពត នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់អនុសាសន៍ណែនាំ ៦ចំនុច យកទៅអនុវត្ដន៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។ អនុសាសន៍ទាំង៦ចំណុច រួមមាន៖ ១. បន្តខិតខំចូលរួមអនុវត្តការងារអភិឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់គុណតម្លៃជីវិតប្រជាជនជនបទប្រកបដោយបរិយាបន្ន...
ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការណែនាំ ដល់មន្រ្តីថ្នាក់ក្រោម ទាំងអស់ឱ្យត្រូវមានការយកចិត្តទុកដាក់លើការពង្រឹងវិន័យផ្ទៃក្នុង របស់ក្រសួងអនុវត្តភារកិច្ច ដែលបានបែងចែកប្រកបដោយស្មារតី ម្ចាស់ការនិងទទួលខុសត្រូវខ្ពស់ គោរពប្រតិបត្តិតាមរបៀបរបបការងារ ឱ្យបានហ្មត់ចត់និងម៉ឺងម៉ាត់ ស្របតាមគោលការណ៍ដឹកនាំ ដោយឈរលើមូលដ្ឋានច្បាប់ ឋានានុក្រម និងគោលការណ៍ជាសកល ដើម្បីជួយក្រសួង-ស្ថាប័នឱ្យមានភាពរីកចម្រើន ការងារមានប្រសិទ្ធភាព និងមានសុខដុមនីយកម្ម។ ថ្លែងក្នុងជំនួបលើកដំបូងនេះ...