មូស្គូ៖ អភិបាលក្នុងតំបន់លោក Mikhail Razvozhayev បានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារដោយមីស៊ីលទៅលើទីស្នាក់ការកណ្តាលនៃកងនាវាចរសមុទ្រខ្មៅក្នុងទីក្រុង Sevastopol។លោកបានឲ្យដឹងនៅក្នុងសារតាមបណ្ដាញTelegram ថា “ខ្មាំងបានបាញ់កាំជ្រួចទៅលើទីបញ្ជាការកងនាវា ហេីយបំណែកមួយបានធ្លាក់នៅជិតរោងមហោស្រព Lunacharsky” ។ ក្រសួងការពារជាតិរុស្ស៊ី ក្រោយមកបានបញ្ជាក់ថា ទាហានម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ប្រភពបានឲ្យដឹងទៀតថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់មីស៊ីលចំនួន ៥គ្រាប់ ហើយអគារប្រវត្តិសាស្ត្រនៃទីស្នាក់ការកងនាវាចរសមុទ្រខ្មៅត្រូវបានខូចខាត៕ ប្រែសម្រួល ឈូក បូរ៉ា
យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានសង្កត់ធ្ងន់លើសារៈសំខាន់នៃស្ថាប័នពហុភាគី ដែលត្រូវគ្នានឹងពិភពលោកពហុប៉ូល ដែលកំពុងបង្កើតឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា “យើងកំពុងឆ្ពោះ ទៅរកពិភពលោកពហុប៉ូឡ ។ ពហុប៉ូឡកំពុងបង្កើតឱកាសថ្មី សម្រាប់ប្រទេសផ្សេងៗគ្នា ដើម្បីឈានមុខគេលើ ឆាកពិភពលោក ប៉ុន្តែប្រវត្តិសាស្រ្តបង្រៀនថា ពហុប៉ូលដោយគ្មានស្ថាប័ន ពហុភាគីរឹងមាំបង្កើតហានិភ័យធ្ងន់ធ្ងរ”។ លោកបន្ដថា...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានជូនដំណឹងដល់ប្រទេសចិនថា ប្រទេសអ៊ីតាលីនឹងចាកចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលដឹកនាំដោយ ទីក្រុងប៉េកាំង ចំណែកមន្ត្រីកំពូលរបស់អ៊ីតាលី រួមទាំងលោកស្រី Meloni បានបណ្ដែតគំនិតចែកផ្លូវនេះ ច្រើនដងមកហើយក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយ...
បរទេស ៖ នាយករដ្ឋមន្រ្តីថៃ លោកស្រែថា ថាវីស៊ីន កាលពីថ្ងៃសុក្រ បានបដិសេធ ចំពោះព័ត៌មានថា លោកបាននិយាយថា លោកនឹងតែងតាំងអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាទីប្រឹក្សា ប៉ុន្តែលោកបានបន្ថែមថា លោកស្វាគមន៍ដំបូន្មាន ពីអតីតនាយករដ្ឋមន្ត្រីទាំងអស់ ប្រសិនបើដំបូន្មាននោះ ផ្តល់ផលប្រយោជន៍ដល់ប្រទេស។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៣...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំឲ្យគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក ប្រមូលមកវិញ នូវផលិតផល បំប៉នសុខភាពភាព GINSENG PRO B/Bott./30Caps. និង GINSENG PRO B/Bott./60Caps . ពីឱសថស្ថាន ឱសថស្ថានរងនានា និងទីផ្សារ ព្រមទាំងប្រព័ន្ធអនឡាញ...
ភ្នំពេញ៖ ក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ កញ្ញា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលេច ពីភាពជោគជ័យ នៃការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ ព្រមទាំងការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ចកម្ពុជា ។ ក្នុងកិច្ចពិភាក្សានោះ សម្ដេចធិបតី ហ៊ុន...
ញូវដេលី៖ យោងតាមប្រភពផ្លូវការបានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា ខ្លួនបានស្នើសុំឱ្យប្រទេសកាណាដា កាត់បន្ថយចំនួនអ្នកការទូតរបស់ខ្លួន ដែលបានមាននៅក្នុងប្រទេសឥណ្ឌា ចំពេលមានជម្លោះការទូត។ ទីក្រុង ញូវដែលី បានលើកឡើងពីការជ្រៀតជ្រែករបស់អ្នកការទូតកាណាដា ក្នុងកិច្ចការឥណ្ឌា ជាហេតុផល សម្រាប់ការផ្លាស់ប្តូរនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Arindam Bagchi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា “វត្តមានការទូតរបស់កាណាដា នៅក្នុងប្រទេសឥណ្ឌា...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស បានឲ្យដឹងថា នឹងមិនមានសន្តិភាព នៅមជ្ឈិមបូព៌ានោះទេ ប្រសិនបើប៉ាឡេស្ទីន មិនទទួលបានសិទ្ធិស្របច្បាប់ របស់ពួកគេទាំងស្រុង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក អាបាស បានប្រាប់សន្និសីទទូទៅ នៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា “អ្នកដែលគិតថា សន្តិភាពអាចគ្រប់គ្រង បាននៅមជ្ឈិមបូព៌ា ដោយមិនមានប្រជាជន...
ប៊ែរឡាំង ៖ សកម្មជនអាកាសធាតុមក ពីក្រុមបរិស្ថាន Last Generation ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ខែ ដោយគ្មានការដោះលែង នៅទីក្រុងប៊ែរឡាំង ហើយអ្នកនាំពាក្យតុលាការ បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា ការវិនិច្ឆ័យនៅតែរង់ចាំ។ ស្ត្រីអាយុវ័យ ៤១ឆ្នាំរូបនេះ បានចូលរួមក្នុងការបិទផ្លូវជាច្រើន ក្នុងខែតុលា ឆ្នាំ២០២២ ក្នុងករណីពីរដែលភ្ជាប់ខ្លួនលោកស្រី ទៅនឹងផ្លូវជាមួយកាវស្អិត ក្នុងអំឡុងពេលសវនាការ...
ភ្នំពេញ ៖ ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ កញ្ញា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា មានការរីកចម្រើនជាលំដាប់ ។ ថ្លែងក្នុងកិច្ចពិភាក្សានោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត...