បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អគ្គរដ្ឋទូតបារាំងប្រចាំ នៅប្រទេសនីហ្សៀលោក Sylvain Itte បានវិលត្រឡប់ទៅ កាន់ប្រទេសបារាំងវិញ ហើយក្រោយពេល ដែលភាពនតានតឹង នៃទំនាក់ទំនងកាទូត រវាងប្រទេសទាំងពីរបានបន្តកើនឡើង។ សេចក្តីថ្លែងការណ៍ ប្រាប់ក្រុមអ្នកកាសែត ដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេស របស់ប្រទេសបារាំងបានបញ្ជាក់ទៀតថា អគ្គរដ្ឋទូតរបស់យើង...
ភ្នំពេញ៖ កាលពីពេលកន្លងទៅ មានករណីជនសង្ស័យម្នាក់បានក្លែងបន្លំជាអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ កាលពី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ហើយក្រោយមកនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ មានជនស៊ីវិល០២នាក់ ជិះម៉ូតូ ០១គ្រឿង គ្រឿងម៉ាក ណៃហត ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់និងឆែកឆេរពលរដ្ឋ រកគ្រឿងញៀន...
បរទេស ៖ ប្រទេសថៃ បានអនុម័តផែនការផ្អាក ការសងបំណុល ដែលនឹង ផ្តល់អត្ថប្រយោជន៍ ដល់កសិកររាប់លាននាក់ ដែលជួបបញ្ហា ក្នុងការសងប្រាក់កម្ចី ដែលមានប្រហែល ២៨៣ ពាន់លានបាត (៨ ពាន់លានដុល្លារ) ខណៈដែលនាយករដ្ឋមន្រ្តីថ្មីរបស់ថៃលោក សេដ្ឋា ថាវីស៊ិន បានដាក់ចេញវិធានការបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ។ យោងតាមគេហទំព័រ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានចូលរួមជាអធិបតីភាពជាមួយលោក សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រីថៃ ក្នុងពិធីប្រគល់ និងទទួលមណ្ឌលសំចត និងស្តារនីតិសម្បទា សម្រាប់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត នៅវិមានសន្តិភាព នៅរសៀលថ្ងៃទី២៨ កញ្ញា ២០២៣ ៕
បរទេស ៖ លោក Aleksey Danilov ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បាននិយាយថា អ៊ុយក្រែនត្រូវបានបង្ខំ ឱ្យផ្លាស់ប្តូរទីតាំងផលិតមីស៊ីលរបស់ខ្លួន ទៅខាងក្រៅប្រទេសដោយសារ តែការគំរាមកំហែង នៃការវាយប្រហារ ដោយរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត អេស្បាញ...
បរទេស ៖ សារព័ត៌មាន RIA Novosti បានរាយការណ៍ កាលពីថ្ងៃអង្គារដោយដកស្រង់ទិន្នន័យសាធារណៈថា ប្រទេសជាសមាជិកអង្គការណាតូ បានបង្កើនជើងហោះហើរ ឃ្លាំមើលយ៉ាងខ្លាំងនៅលើសមុទ្រខ្មៅ ពីតំបន់គ្រីមៀក្នុង រយៈពេលប៉ុន្មានខែថ្មីៗនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានរុស្ស៊ីបានវិភាគទិន្នន័យពី Flightradar24 ដែលជាអ្នកប្រមូល ផ្តុំព័ត៌មាន...
ភ្នំពេញ ៖ ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា មកនេះ បានបណ្ដាលឲ្យមានជំនន់ទឹកភ្លៀង បានជន់លិចផលដំណាំ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងជាច្រើន ក្នុងខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កំពង់ធំ ជាដើម។ មិនព្រងើយកណ្ដើយនឹងបញ្ហាទាំងនេះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ នៅតាមបណ្ដាខេត្តនីមួយៗ បានចុះអន្តរាគមន៍ជាបន្តបន្ទាប់ ទៅតាមស្ថានភាពជាក់ស្ដែង។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ...
បរទេស៖ មន្ត្រីសហរដ្ឋអាមេរិកបានផ្សព្វផ្សាយបញ្ជីនៃ “កំណែទម្រង់ជាអាទិភាព” ដែលមានបំណងសម្រាប់អ៊ុយក្រែន ដោយផ្តល់យោបល់ថាជំនួយនាពេលអនាគតអាចអាស្រ័យលើថាតើរដ្ឋាភិបាលអនុវត្តតាមឬយ៉ាងណា។ ផ្ញើចេញដោយសេតវិមាន ឯកសារនេះត្រូវបានគេរាយការណ៍ថាបានចែករំលែកជាមួយអ្នកគាំទ្រសក្តានុពលផ្សេងទៀតនៃកិច្ចខិតខំប្រឹងប្រែងសង្គ្រាមអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ ស្ថានទូតអាមេរិកនៅទីក្រុងគៀវ របស់អ៊ុយក្រែន បានបញ្ជាក់ថា ខ្លួនបានផ្តល់ “បញ្ជីស្នើកំណែទម្រង់ជាអាទិភាព” ដែលមានន័យថា “ការពិភាក្សា និងមតិកែលម្អ”...
សេអ៊ូល៖ តុលាការកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានច្រានចោលដីកាចាប់ខ្លួនលោក Lee Jae-myung ប្រធានគណបក្សប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់របស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ តុលាការក្រុងសេអ៊ូលបានច្រានចោលដីកាចាប់ខ្លួន ដែលព្រះរាជអាជ្ញាបានស្នើសុំប្រឆាំងនឹងលោក Lee កាលពីសប្តាហ៍មុន ជុំវិញការចោទប្រកាន់រួមទាំងការរំលោភលើទំនុកចិត្ត និងការសូកប៉ាន់។ ភាគី Lee បានបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់នេះ ដោយសារមិនមានភស្តុតាងច្បាស់លាស់ត្រូវបានរកឃើញថា គាំទ្រពួកគេ ទោះបីជាមានការវាយឆ្មក់រាប់រយដងក៏ដោយ។ វាជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសនេះ...
ភ្នំពេញ ៖ អ៊ំស្រី ជា សាឡាត់ អាយុ ៦៣ឆ្នាំ រស់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មានអាការភ្នែកទ្បើងបាយទាំងសងខាង បណ្តាលឲ្យមើលពុំឃើញច្បាស់ ហើយពុំមានលទ្ធភាពព្យាបាលព្រោះមានជីវភាពខ្វះខាតនោះ ត្រូវបានមើលឃើញវិញហើយ ក្រោយការជួយពីសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា។ ដោយក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីបណ្ឌិត...