ព័ត៌មានជាតិ

ពលរដ្ឋជាង១៦០គ្រួសារ នៅស្រុកភ្នំក្រវាញ ត្រូវបានជម្លៀសឡើងចង្កេះភ្នំ ដោយសារជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា មកនេះ បានបណ្ដាលឲ្យមានជំនន់ទឹកភ្លៀង បានជន់លិចផលដំណាំ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងជាច្រើន ក្នុងខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កំពង់ធំ ជាដើម។

មិនព្រងើយកណ្ដើយនឹងបញ្ហាទាំងនេះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ នៅតាមបណ្ដាខេត្តនីមួយៗ បានចុះអន្តរាគមន៍ជាបន្តបន្ទាប់ ទៅតាមស្ថានភាពជាក់ស្ដែង។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងតំបន់ ព្រំប្រទល់ទ្រពងពុង វាលវែង ស្រុកភ្នំក្រវាញ។

ក្នុងនោះលោកអភិបាលខេត្ត បានឲ្យដឹងថា « ជំនន់ទឹកភ្លៀងកំពុងធ្លាក់ខ្លាំង ពីស្រុកវាលវែង ប្រជាពលរដ្ឋ នៅតំបន់ព្រំប្រទល់ ទ្រពងពុង វាលវែង ស្រុកភ្នំក្រវាញ ១៦៥គ្រួសារ ជម្លៀសឡើងចង្កេះភ្នំ ..»៕

To Top