រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស បានអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ចប់ទណ្ឌកម្មទាំងអស់ ដែលដាក់លើប៉ាឡេស្ទីន និងកសាងទំនាក់ទំនងធម្មតាជាមួយប៉ាឡេស្ទីន។ លោក អាបាស បានធ្វើការកត់សម្គាល់នៅពេលទទួលបានការហៅទូរស័ព្ទពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken ក្នុងអំឡុងពេលនោះភាគីទាំងពីរ បានពិភាក្សាអំពីការវិវត្តចុងក្រោយបង្អស់នៅប៉ាឡេស្ទីន និងវិធីពង្រឹងទំនាក់ទំនងទ្វេភាគី រួមទាំងការបើកស្ថានកុងស៊ុលអាមេរិកនៅយេរ៉ូសាឡឹម និងការិយាល័យអង្គការរំដោះប៉ាឡេស្ទីននៅទីក្រុងវ៉ាស៊ីនតោន។ ...
បរទេស៖ «តើលោកថាក់ស៊ីន ពិតជាត្រូវនៅក្រៅគុកមែនឬ?» គឺជាចំណងជើងដ៏គួរឱ្យហួសចិត្តនៃការបង្ហោះហ្វេសប៊ុកដែលសរសេរដោយជំនួយការសាស្រ្តាចារ្យបណ្ឌិត Parinya Dewanrumitkul សាស្ត្រាចារ្យមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យ Thammasat ដែលបានផុសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃនេះ (ថ្ងៃទី ៥ ខែកញ្ញា) ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ថាក់ស៊ីន...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់មន្ដ្រីក្រោមឱវាទទាំងអស់ ត្រូវមានអារម្មណ៍នឹងនរបំផុត ហើយកុំគិតថា «មេថ្មីមកកាន់តំណែង មិនដឹងវាសនាទៅទីណា ឬកន្លែងណា» គឺត្រូវរួបរួមគ្នាបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។ នាពេលថ្មីៗនេះ ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងមុខតំណែង នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការ...
ភ្នំពេញ៖ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅឡាវ នាឆ្នាំ២០២៤ខាងមុខ ។ ការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវនេះ ធ្វើឡើងក្នុងជំនួបទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារត្រីភាគី នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម នាថ្ងៃទី៥ កញ្ញានេះ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី...
បរទេស៖ លោក ពីរ៉ាប់ផាន សាលីរដ្ឋាវីផាក់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីថាមពលថ្មី របស់ប្រទេសថៃ កំពុងរិះរកវិធីកាត់បន្ថយតម្លៃអគ្គិសនី ស្របតាមការប្រកាស របស់នាយករដ្ឋមន្ត្រី លោក ស្រែថា ថាវីស៊ីន ដែលថា ការបញ្ចុះថ្លៃថាមពល គឺជាគោលនយោបាយ សំខាន់របស់គណបក្ស រួមថៃ សាងឆាត ។ យោងតាមសារព័ត៌មាន The...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក ផាម មីញជីញ នាយករដ្ឋមន្ត្រីវៀតណាម និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានពិភាក្សា និង ឯកភាពជាគោការណ៍ ជាច្រើនចំណុចរួមគ្នា ពាក់ព័ន្ធបញ្ហាព្រំដែន ដោយក្នុងនោះថ្នាក់ដឹកនាំទាំង បានបានសង្កត់ធ្ងន់លើ ការកំណត់ព្រំដែន...
ភ្នំពេញ៖ នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងអាណត្តិរដ្ឋសភានីតិកាលទី៦ និងដាក់ចេញទិសដៅការងារ សម្រាប់អនុវត្តក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ...
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ឲ្យដេញថ្លៃ ប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារ ចាប់ពីថ្ងៃទី៦-១៥ ខែកញ្ញា ឆ្នាំ២០២៣ ។ តាមរយៈសេចក្ដីជូនដំណឹងនាថ្ងៃទី៤ កញ្ញា ធនាគារជាតិនឹងដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារអាមេរិក នៅថ្ងៃទី៦ កញ្ញា ចំនួន ១០លានដុល្លារ , ថ្ងៃទី៤ កញ្ញា ចំនួន ១៥លានដុល្លារ , ថ្ងៃទី១៣...
ភ្នំពេញ ៖ វត្ថុបុរាណជាច្រើនមុខ ត្រូវបានកងកម្លាំងទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិសន្តិសុខ លម្ហសមុទ្រ រកឃើញក្នុងសំពៅបុរាណមួយ ដែលបានលិចក្នុងបាតសមុទ្រ នៅម្តុំចន្លោះកោះតាគាវ និងកោះឬស្សី ក្នុងខេត្តព្រះសីហនុ ។ បច្ចុប្បន្នវត្ថុបុរាណទាំងនោះ ត្រូវបានប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ ។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជានាថ្ងៃ៥ កញ្ញា ៕
សេអ៊ូល៖ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានស្នើធ្វើសមយុទ្ធយោធាជើងទឹកត្រីភាគី ដែលពាក់ព័ន្ធនឹងកូរ៉េខាងជើង និងចិន នៅពេលដែលរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅចុងខែកក្កដា កន្លងទៅ។ ក្នុងអំឡុងពេលសន្និសីទបិទទ្វារទៅកាន់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភា សេវាចារកម្មជាតិរបស់កូរ៉េខាងត្បូង បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានធ្វើសំណើបែបនេះនៅក្នុងកិច្ចប្រជុំរបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង ។...