បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថានាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu បានប្រកាសអំពាវនាវឲ្យមាន ការកសាងជញ្ជាំងព្រំដែនថ្មីដែលស្ថិត នៅភាគខាងកើតនៃប្រទេស ជាប់នឹងប្រទេសហ្ស៊កដានី។ ប្រភពដដែលបានសរសេរទៀតថា ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានធ្វើឡើងនៅក្នុងពេលដែលកំពុងមាន ភាពតានតឹងនៃសកម្មភាពស្វែងរកកន្លែង ជ្រកកោនដោយក្រុមអន្តោប្រវេស របស់ជនជាតិអាហ្វ្រិក។ លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ៖យើងបានសាងសង់របងមួយ នៅព្រំដែនភាគខាងត្បូងរបស់យើង...
ភ្នំពេញ ៖ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានណែនាំមន្ដ្រីក្រោមឱវាទទាំងអស់ បន្ដពិនិត្យឡើងវិញ ចំពោះតម្លៃធ្វើលិខិតឆ្លងដែន (ប៉ាស្ព័រ) ខណៈកម្ពុជាហាក់មានតម្លៃខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ាន។ បច្ចុប្បន្នសេវា ធ្វើលិខិតឆ្លងដែន មានតម្លៃ១១៥ដុល្លារ ប្រើពេល១ខែ ក្នុងនោះក៏មានតម្លៃផ្សេងទៀត ទៅតាមប្រភេទល្បឿនលឿនតាមតម្រូវការ របស់ប្រជាពលរដ្ឋផងដែរ។ លិខិតឆ្លងដែនទាំងអស់...
ភ្នំពេញ ៖ លោក គឹម ជីនព្យូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជារយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៦-៩ ខែកញ្ញា ឆ្នាំ ២០២៣ ។ ក្នុងដំណើរទស្សនកិច្ច តបតាមការអញ្ជើញពីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា លោក គឹម ជីនព្យូ ក៏នឹងមានជំនួប...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងសហការី ព្រមទាំង ព្រះសង្ឃផងនោះ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បាននិមន្ត និងអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ទី១៥ និង ទី១៦ នៅទីតាំង២ កន្លែងផ្សេងគ្នា ជូនពលរដ្ឋទ័លលំបាក ២គ្រួសារ...
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសស៉ើបអង្គេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុកាស៉ីណូ ដល់សិក្ខាកាមនគរបាល៥៦រូប។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង ចំនួន១១រូប លោក លោកស្រី...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានឲ្យដឹងថា ការចេញដំណើររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី គឺការចាប់ផ្តើមបើកទំព័រ បេសកកម្មនៅក្រៅប្រទេស ក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជា ។ ការលើកឡើង របស់លោកនេះ ក្នុងគ្រាសម្តេច ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃ៤ កញ្ញា បានអញ្ជើញជួបពិភាក្សា ការងារជាមួយ លោកលីវ ជានឆាវ (Liu Jinchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន នៅវិមាន៧មករា រាជធានីភ្នំពេញ ៕
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែនលោក Oleksii Reznikov ត្រូវបានប្រកាសដកតំណែង ចេញហើយដោយប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelensky ។ គួរឲ្យដឹងដែរថាលោក Reznikov បានដឹកនាំក្រសួង ការពារជាតិ របស់ប្រទេសអ៊ុយក្រែន ចាប់តាំងតែពីមុនការចាប់ផ្តើម នៃប្រតិបត្តិការយោធាពិសេស របស់ប្រទេសរុស្សីខែកុម្ភៈឆ្នាំ២០២២មកម្ល៉េះ។...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី៤-១០ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមតំបន់មួយចំនួន នៃប្រទេសកម្ពុជា អាចបន្តមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក នាថ្ងៃទី៤ កញ្ញានេះ បានឲ្យដឹងថា កម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងយោធាអ៊ុយក្រែនបានអះអាងថា ខ្លួនបានទំលាយបន្ទាត់ព្រំដែនរបស់ប្រទេសរុស្សី ជាលើកដំបូងនៅភាគខាងត្បូងក្បែរទីក្រុង Zaporizhzhia ។ លោក Tarnavsky មេបញ្ជាការម្នាក់នៅក្នុងតំបន់ប្រយុទ្ធជួរមុខបាននិយាយថា កងទ័ពអ៊ុយក្រែនឥឡូវនេះកំពុងឈានទៅមុខទាំងសងខាង នៃការរំលោភបំពាន និងការពង្រឹងទីតាំងរបស់ពួកគេ ដោយបន្ថែមថាគាត់ជឿជាក់ថា ខ្សែការពារទីពីររបស់រុស្សី គឺមានភាពខ្សោយជាងខ្សែការពារទីមួយ។ ក្នងថ្ងៃជាមួយគ្នាក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ការការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន នៅលើតំបន់ Belgorod...