បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានជួបពិភាក្សាជាមួយនឹង សមាភាគីរដ្ឋមន្ត្រីការបរទេស តួកគីលោក Hakan Fidan ដើម្បីស្វែងរកវិធីសាស្ត្រ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីនិងការអនុវត្ត កិច្ចព្រមព្រៀងទ្វេភាគី។ ប្រភពដដែលបានឲ្យដឹងដែរថា នៅក្នុងសន្និសិទកាសែតរួមគ្នាលោក Amir Abdollahian បានលើកឡើងអំពីកិច្ចខិតខំប្រឹង...
ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរៀបចំ សណ្តាប់ធ្នាប់និងការពារសន្តិសុខ ជូនដំណើរបំពេញបេសកកម្ម លើកដំបូងបង្ហាញមុខលើឆាកអន្តរជាតិ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានាយករដ្ឋមន្រ្តីវ័យក្មេងមានសក្តានុពលខ្ពស់ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី០៤-០៧ ខែកញ្ញា ឆ្នាំ២០២៣៕
ហាណូយ ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិករំពឹងថា នឹងបង្កើនការទំនាក់ទំនង ការទូតរបស់ខ្លួន ជាមួយអតីតសត្រូវ គឺប្រទេសវៀតណាម ដល់កម្រិតកំពូល ខណៈដែលប្រធានាធិបតី ចូ បៃដិន ធ្វើដំណើរទៅកាន់ ទីក្រុងហាណូយ នៅក្នុងរយៈពេល១សប្តាហ៍ ក្នុងសកម្មភាពមួយ ដែលអាចធ្វើឲ្យប្រទេសចិន មានការខឹងសម្បារ...
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញដំណើរទៅក្រៅប្រទេសនាពេលនេះ មានការគាំទ្រយ៉ាងរឹងមាំ ពីសំណាក់ផ្ទៃក្នុងជាតិ ប្រទេសក្នុងតំបន់ និងលើឆាកអន្តរជាតិ។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី...
បរទេស៖ កាសែត The Times បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ប្រភពនានាថា អតីតរដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេសលោក Ben Wallace បានព្យាយាមលុបចោលកិច្ចព្រមព្រៀងដ៏ធំមួយ ក្នុងការទិញឧទ្ធម្ភាគចក្រយោធាធុនធ្ងន់ ពីសហរដ្ឋអាមេរិក ដែលនេះបានបង្កឱ្យមានជម្លោះការទូតរវាងសម្ព័ន្ធមិត្តដ៏យូរអង្វែងទាំងពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រឿងនេះត្រូវបានគេនិយាយថា បានកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរាយការណ៍ថា...
តៃវ៉ាន់៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា នៅថ្ងៃអាទិត្យនេះ ព្យុះទីហ្វុង Haikui បានបោកបក់មកលើភាគខាងកើតនៃកោះតៃវ៉ាន់ ដោយបានធ្វើឱ្យមានភ្លៀងធ្លាក់ចុះយ៉ាងគំហុក ខ្យល់បក់បោក និងបានបោកបក់ផ្ទះរាប់ពាន់គ្រួសារ និងធ្វើឲ្យស្ថិតក្នុងភាពងងឹត ដែលនេះជាព្យុះដ៏ធំដំបូងគេដែលវាយប្រហារមកលើដែនកោះដោយផ្ទាល់ក្នុងរយៈពេល៤ឆ្នាំមកនេះ ។ មនុស្សជិត៤.០០០នាក់ត្រូវបានជម្លៀសខ្លួន ចេញពីតំបន់ដែលមានហានិភ័យខ្ពស់ ហើយជើងហោះហើររាប់រយត្រូវបានលុបចោល និងអាជីវកម្មបានបិទដំណើរដើម្បីរៀបចំជាមុនពេលមានព្យុះមកដល់ ។ការិយាល័យអាកាសធាតុកណ្តាលរបស់កោះតៃវ៉ាន់ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី ។ សូមបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី០៤ ហើយនឹងធ្វើមាតុភូមិនិវត្តន៍...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា លោក Ferit Hoxha ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ (អ.ស.ប)របស់ប្រទេសអាល់បានី ដែលប្រទេសនេះកាន់តំណែងជា ប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែកញ្ញានេះ បានថ្លែងថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងមកកាន់ទីស្នាក់ការអង្គការ សហប្រជាជាតិនៅក្នុងខែកញ្ញានេះ ។...
ឥស្លាម៉ាបាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា ប៉ូលិសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ូលិសនៅក្នុងខេត្ត Balochistan នៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន បានសម្លាប់ក្រុមភេរវករចំនួន៨នាក់ នៅក្នុងប្រតិបត្តិការ ២ផ្សេងគ្នាកាលពីថ្ងៃសៅរ៍ ។ នាយកដ្ឋានប្រឆាំងភេរវកម្ម ហៅកាត់ថា (CTD) ចំណុះឲ្យអង្គភាពប៉ូលិសបានឲ្យដឹងថា ពួកគេបានធ្វើប្រតិបត្តិការមួយនៅក្នុងស្រុក Washuk នៃខេត្ត ដោយធ្វើសកម្មភាពលើព័ត៌មានសម្ងាត់...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា គឺ មិនអាចកាត់ផ្តាច់ចេញបានឡើយ ពីការជួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាល និង ប្រជាជនចិន ។ ក្នុងជំនួបជាមួយ លោក លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សម្ដេចធិបតី...