សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ថា យោធាកូរ៉េខាងត្បូងបានឲ្យដឹងថាកាលពីព្រឹកថ្ងៃសៅរ៍នេះ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ ឆ្ពោះទៅសមុទ្រលឿង ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព័ត៌មានលម្អិត នៃការបាញ់បង្ហោះកំពុងត្រូវបានវិភាគដោយអាជ្ញាធរចារកម្មកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។ អគ្គសេនាធិការគឺជាការសាកល្បងមីស៊ីលជាបន្តបន្ទាប់ និងសមយុទ្ធយោធាដែលធ្វើឡើងដោយកូរ៉េខាងជើង នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងការបាញ់បង្ហោះផ្កាយរណបចារកម្មដែលបរាជ័យកាលពីចុងខែមុន ដែលបង្កឱ្យមានការរិះគន់ថ្មីៗ...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ថា យោងតាមប្រភពសន្តិសុខ និងវេជ្ជសាស្ត្រប៉ាឡេស្ទីន បានឲ្យដឹងកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ចំនួន១៦នាក់បានរងរបួសនៅក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយទាហានអ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សា ស្ទ្រីប និង West Bank នៅក្នុងតំបន់ឆ្នេរដែលត្រូវបានឡោមព័ទ្ធ ។ យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅហ្គាហ្សា បានឲ្យដឹងថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន...
សាន់ទីយ៉ាហ្គោ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ថា អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា កាលពីថ្ងៃសុក្រ យ៉ាងហោចណាស់មនុស្សចំនួន៦នាក់បានស្លាប់ ក្រោយពីរថភ្លើង១ខ្សែបានធ្លាក់ចូលទៅក្នុងរថយន្តក្រុង នៅក្នុងតំបន់ Biobio ស្ថិតនៅភាគកណ្តាលនៃប្រទេសឈីលី ។ ករណីបុកគ្នានេះបានកើតឡើងនៅលើផ្លូវបំបែកដែលជាផ្លូវដែក ដោយបានបណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ នៅក្នុងចំណោមមនុស្ស១៤នាក់ដែលជិះលើរថយន្តក្រុង ។លោក Juan Francisco Carrasco មន្ត្រីយោធាបានប្រាប់ដល់អ្នកយកព័ត៌មានថា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យរដ្ឋមន្រ្តីតាមបណ្តាក្រសួងនានា មិនទាន់បែងចែកភារកិច្ចជូនថ្នាក់ដឹកនាំត្រូវប្រញាប់បែងចែកភារកិច្ចជូនថ្នាក់ដឹកនាំជា រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ ឱ្យបានរួចរាល់នៅសប្តាហ៍ក្រោយនេះ។ តាមរយៈសារសំឡេង នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ចំពោះក្រសួងដែលមិនទាន់បែងចែកភារកិច្ចច្បាស់លាស់ជូនដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ត្រូវរួសរាន់ធ្វើឱ្យចប់នៅសប្តាហ៍ក្រោយនេះ ដើម្បីធានាដល់និរន្តរភាព...
ភ្នំពេញ៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចុះត្រួតពិនិត្យគម្រោង ដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រោមការគាំទ្រគម្រោង ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម៕
យោងតាមទិន្ន័យ នៃក្រសួងពាណិជ្ជកម្មចិនបា នបង្ហាញឱ្យឃើញថា ទំហំពាណិជ្ជកម្មសេវាកម្ម នាំចូលនាំចូលសរុប របស់ប្រទេសចិន នៅឆ្នាំ២០២២ មានចំនួនជិត៦ទ្រីលានយាន់ប្រាក់ចិន ដែលបានកាន់ចំណាត់ថ្នាក់ទីពីរ នៅលើពិភពលោកក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នា ។ ពាណិជ្ជករជាតិនិងអន្តរជាតិ ចូលរួមពិព័រណ៍យ៉ាងសកម្ម មូលហេតុសំខាន់ គឺមានសុទិដ្ឋិនិយម ចំពោះទីផ្សារដ៏ធំធេង របស់ចិននិងកាលានុវត្តភាពថ្មី ដែលបាននាំមកដោយការលើកកម្ពស់ លំដាប់ថ្នាក់នៃឧស្សាហកម្ម ជាបន្តបន្ទាប់ ។ សូមបញ្ជាក់ថា...
ថ្ងៃទី ២ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្មពិភពលោកនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២៣ ។ លោក Xi Jinping បានគូសបញ្ជាក់ថា ឆ្នាំ ២០២៣ នេះ គឺជាខួបលើកទី ៤៥ នៃកំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិន ហើយប្រទេសចិននឹងបន្តជំរុញការ បើកទូលាយកម្រិតខ្ពស់ ដើម្បីផ្តល់ឱកាសថ្មីៗសម្រាប់ប្រទេសនានាក្នុងការបើកទូលាយនិងសហប្រតិបត្តិការ...
កាលពីថ្ងៃទី ១ ខែកញ្ញា ក្រុមពលរដ្ឋជប៉ុន”គណៈកម្មាធិការទំនាក់ទំនង ទូទាំងប្រទេសជប៉ុន ប្រឆាំងនឹងការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរ រោងចក្រអគ្គិសនី ចូលក្នុងសមុទ្រ”បានដាក់លិខិតប្តឹងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងលោកប្រធាន TEPCO Kobayakawa ទៅកាន់ការិយាល័យរដ្ឋអាជ្ញាក្រុងតូក្យូ ដោយប្រឆាំងនឹងការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុង សមុទ្រ។ ក្រុមពលរដ្ឋបានលើកឡើងថា...
ហូជីមិញ៖ ប្រជាពលរដ្ឋរាប់រយនាក់ នាំគ្នាចោមរោម និងរុញច្រានគ្នា ដើម្បីរង់ចាំការចែកអង្ករ និងថវិកាសប្បុរសធម៌ នៅហាងកែសម្ផស្សមួយកន្លែង ស្ថិតក្នុងសង្កាត់លេខ៦ រួចហើយក៏បានបង្កជាភាពវឹកវរតែម្តង។ យោងតាមសារព័ត៌មានវៀតណាម VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១ ខែកញ្ញា គណៈកម្មាធិការប្រជាជនខណ្ឌ៦បានថ្លែងដូច្នេះ អង្គភាពបានសហការជាមួយម្ចាស់ហាងកែសម្ភស្ស ទើបបង្កឲ្យមានការជួបជុំគ្នាគ្មានសណ្តាប់ធ្នាប់ ពេលចែកចាយតាមរយៈសប្បុរសជន។...
ភ្នំពេញ៖ ក្រោមការសម្របសម្រួល ពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីសាកល្បងកាត់បន្ថយថ្លៃដើមផលិត និងកាត់បន្ថយការប្រើប្រាស់ពូជស្រូវរបស់កសិករនា ថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចុះពិនិត្យមើលការច្រូតកាត់ស្រូវជាក់ស្តែងក្នុងស្រែគំរូ ដែលមានទីតាំងស្ថិតនៅមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលប្រើប្រាស់ពូជត្រឹមតែ ៣០ គីឡូក្រាមក្នុងមួយហិកតា ហើយទទួលបានផលរហូតដល់ទៅជាង ៨...