បរទេស ៖ លោកខាងលិច កំពុងជំរុញពិភពលោក ឱ្យខិតទៅជិតជម្លោះសកល ដែលមើលមិនឃើញ ចាប់តាំងពីសង្គ្រាម លោកលើកទី២ ដោយការផ្គត់ផ្គង់អាវុធធុនធ្ងន់ ដែលមិនធ្លាប់មានដល់អ៊ុយក្រែន និង ការប្រារព្ធពិធី Nazism , នេះបើតាមអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមាននៅក្នុងសារ Telegram កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា...
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន អាចនឹងត្រូវដោះលែង នៅខែកុម្ភៈ ឆ្នាំក្រោយhttps://dap-news.com/?p=361983 វៀតណាម កាត់ទោសមនុស្ស ១១នាក់ ពីបទជួញដូរមនុស្ស រាប់រយនាក់ ឱ្យមកធ្វើការនៅកម្ពុជាhttps://dap-news.com/?p=362009 អាមេរិក ផ្តល់ប្រាក់កម្ចី ២ ពាន់លានដុល្លារដល់ប៉ូឡូញ សម្រាប់ធ្វើទំនើបកម្មវិស័យការពារជាតិhttps://dap-news.com/?p=362015 រកឃើញករណី ឆ្លងជំងឺអុតស្វា នៅភាគខាងត្បូង ប្រទេសវៀតណាមhttps://dap-news.com/?p=362032 វិមានក្រមឡាំង...
បរទេស៖ តុលាការស៊ីវិលនៃរដ្ឋញូវយ៉ក សហរដ្ឋអាមេរិកបានរកឃើញអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអាជីវកម្មគ្រួសាររបស់គាត់ ទទួលខុសត្រូវចំពោះការបំប៉ោងទ្រព្យសម្បត្តិដោយខុសច្បាប់ នេះបើយោងតាមចៅក្រុមផ្នែកយុត្តិធម៌លោក Arthur Engoron បានបង្ហាញកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គរដ្ឋអាជ្ញារដ្ឋ Letitia James បានប្តឹងលោក...
ភ្នំពេញ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រសួងការបរទេសកម្ពុជា បានប្រកាសឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃឡង់ដ៏ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ខាងមុខនេះ ។ សេចក្តីថ្លែងការណ៍បានដាក់ថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ការអនុវត្តការប្រមូលពន្ធចំណេញមូលធននៅដើមឆ្នាំ២០២៤មិនទាន់មានការសម្រេចជាផ្លូវការពីរាជរដ្ឋាភិបាលឡើយហើយរាជរដ្ឋាភិបាលថ្មីក៏មិនមានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះទេ។ តាមរយៈសារជាសំឡេងជាង៤នាទី នៅរាត្រី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «គម្រោងយកពន្ធនៅឆ្នាំក្រោយ នៅមិនទាន់មានការសម្រេចពីរដ្ឋាភិបាលនៅឡើយទេ»។
បាងកក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ថា ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារឲ្យដឹងថា ការនាំចេញរបស់ប្រទេសថៃឡង់ដ៏ បានកើនឡើងជាលើកដំបូងនៅក្នុងរយៈពេល១១ខែគិតត្រឹមខែសីហា ដោយសារការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្មកាន់តែខ្ពស់ ស្របពេលរូបិយប័ណ្ណបាតធ្លាក់ចុះ ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការនាំចេញ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើង២,៦ភាគរយកាលពីខែមុន ធៀបនឹងឆ្នាំមុន ដល់ទៅ២៤,២៧ពាន់លានដុល្លារអាមេរិក ។ ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កំណើននេះត្រូវបានគេសន្មតថា...
ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេសនាយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា ចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិទី៧បង្កើតរហូតមកដល់ពេលនេះ គឺមិនមានការបង្កើតពន្ធថ្មីបន្ថែមសម្រាប់ដាក់បន្ទុកទៅលើប្រជាពលរដ្ឋឬអាជីវករនោះទេ ហើយរាជរដ្ឋាភិបាលមិនទាន់មានការសម្រេចជាផ្លូវការក្នុងការប្រមូលពន្ធចំណេញមូលធន នៅដើមឆ្នាំ២០២៤។
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី ម៉ារីយ៉ាម ស្ហឺរមែន(Mariam Sherman) នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ធនាគារពិភពលោកដែលបានជួយគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសក្នុងការលើកកម្ពស់សមត្ថភាពជំនាញពលកម្មកម្ពុជាតាំងពីដើមកន្លងមក។ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី...
ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ ក្រុមសិស្សានុសិស្សជាង៥០នាក់បានរងរបួស នៅក្នុងអំឡុងពេលនៃការតវ៉ាដ៏ធំប្រឆាំងនឹងការសម្លាប់និស្សិត២នាក់នៅរដ្ឋ Manipur ស្ថិតនៅភាគឦសាននៃប្រទេសឥណ្ឌា ។ មន្ត្រីបានលើកឡើងកាលពីថ្ងៃអង្គារថា សិស្សរាប់រយនាក់នៅក្រុង Imphal បានដើរតាមផ្លូវដើម្បីតវ៉ាប្រឆាំងនឹងការសម្លាប់យ៉ាងព្រៃផ្សៃមកលើសិស្ស២នាក់ដោយជនសង្ស័យប្រដាប់អាវុធដោបពួកគេទាមទារយុត្តិធម៌ដល់ជនរងគ្រោះទាំងនេះ ។ គេឃើញកងកម្លាំងរដ្ឋាភិបាលបានប្រើគ្រាប់ផ្លោងបញ្ចេញឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែង ហើយបានប្រើដំបងឆក់ដើម្បីបំបែកក្រុមបាតុករ ហើយសកម្មភាពរបស់ប៉ូលិសបានធ្វើឱ្យក្រុមបាតុកររាប់សិបនាក់រងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់...