ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញមន្ដ្រីត្រូវពង្រឹង ការងារជំនាញ ប្រកបដោយបុរេសកម្ម ដើម្បីរួមចំណែកបង្កើន ការចូលរួមលើកកម្ពស់ វិស័យបរិស្ថានបានកាន់តែច្រើន និងចំណេះដឹងបរិស្ថាន ដល់សាធារណជន។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដី នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣...
កំពង់ចាម ៖ នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការការពារសន្តិសុខជាតិ និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានដឹកនាំក្រុមការងារចុះត្រួតពិន្យទីតាំង និងប្រជុំរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រមុខថ្នាក់ដឹកនាំ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត នៅក្រុងកំពង់ចាម...
ភូកេត៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ដាំរ៉ុនសក្តិ កិតិប្រាប៉ាស បាននិយាយថា ការវាយឆ្មក់ផ្ទះរបស់នាយឧត្តមសេនីយ៍ ស៊ូរ៉ាឆាត គឺ មិនពាក់ព័ន្ធនឹងការជ្រើសរើស អ្នកស្នងតំណែងរបស់លោកនោះទេ។ យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ដាំរ៉ុងសក្តិ ដែលនឹងចូលនិវត្តន៍នៅចុងខែនេះ បាននិយាយថា...
បរទេស៖ មន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ការការពារដែនអាកាសរបស់ប្រទេសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនលើតំបន់ពីរនៃប្រទេសរុស្ស៊ី ក៏ដូចជានៅលើសមុទ្រខ្មៅ និងឧបទ្វីបគ្រីមៀដែលកាន់កាប់ដោយរុស្ស៊ី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅលើ Telegram ថា ខ្លួនបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន២គ្រឿងពីលើតំបន់ Kursk និង២គ្រឿងទៀតលើតំបន់ Bryansk ។ តំបន់ទាំងពីរជាប់ព្រំដែនអ៊ុយក្រែន។ លោក...
ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» នៅសណ្ឋាគារសាន់ & មូន រីវើសាយ (SUN & MOON Riverside Hotel) ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានឲ្យដឹងថា កិច្ចព្រមព្រៀង ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) នឹង អាចឈានដល់ ប្រសិនបើសហរដ្ឋអាមេរិក បញ្ឈប់ អាកប្បកិរិយាផ្ទុយ របស់ខ្លួន។ របាយការណ៍នេះបានឲ្យដឹងថា លោក Amir-Abdollahian បានធ្វើការកត់សម្គាល់ទៅកាន់អ្នកសារព័ត៌មាន...
តេអេរ៉ង់៖ អ៊ីរ៉ង់ និងម៉ាល់ឌីវ បានប្រកាស ពីការបន្តទំនាក់ទំនង ការទូតឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេល ៧ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនសិនហួ ។ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង “ស្របតាមផលប្រយោជន៍ និងសេចក្តីប្រាថ្នា របស់ប្រទេសទាំងពីរ” ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian និងរដ្ឋមន្ត្រីការបរទេស...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៣ បានដឹកនាំមន្ត្រីអង្គភាពពាក់ព័ន្ធ អមដំណើរ លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យទីតាំងសួន...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញឲ្យមន្រ្តីគ្រប់ជាន់ថ្នាក់ ចំណុះក្រសួង ត្រូវខិតខំធ្វើយ៉ាងណា សម្រេចឲ្យបាននូវយុទ្ធសាស្រ្ដអាទិភាពទាំងបួន របស់ក្រសួង សំដៅធ្វើយ៉ាងណាឲ្យជនបទ មានភាពស៊ីវិល័យ និងកាត់បន្ថយភាពក្រីក្រ ។ ថ្លែងក្នុងកិច្ចប្រជុំប្រចាំខែ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី បានធ្វើវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់រូប...
ការ៉ាកាស៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានអំពាវនាវឱ្យមាន “ពហុភាគីនិយមរួមបញ្ចូល លទ្ធិប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិ និងពហុភាគី” ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។ នៅក្នុងសុន្ទរកថារបស់លោកនៅឯកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លោក Gil បានលើកឡើងថា ចាំបាច់ត្រូវធ្វើកំណែទម្រង់អង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យវាក្លាយជាស្ថាប័នប្រជាធិបតេយ្យ ដែលសមាជិកទាំងអស់មានសំឡេង។ លោកបានបន្ដថា វាមានភាពចាំបាច់ដូចគ្នាក្នុងការជំរុញកំណែទម្រង់នៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីកែតម្រូវអតុល្យភាពជាប្រវត្តិសាស្ត្រ និងផ្តល់នូវតំណាងកាន់តែច្រើនដល់អាហ្វ្រិក។ លោកក៏បានអំពាវនាវឱ្យមានការកែទម្រង់ស្ថាបត្យកម្មហិរញ្ញវត្ថុអន្តរជាតិ...