ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញមន្ដ្រីត្រូវពង្រឹង ការងារជំនាញ ប្រកបដោយបុរេសកម្ម ដើម្បីរួមចំណែកបង្កើន ការចូលរួមលើកកម្ពស់ វិស័យបរិស្ថានបានកាន់តែច្រើន និងចំណេះដឹងបរិស្ថាន ដល់សាធារណជន។
![](https://dap-news.com/wp-content/uploads/2023/09/photo_2023-09-26_11-52-52-1024x682.jpg)
នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដី នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោករដ្ឋមន្ដ្រី អ៊ាង សុផល្លែត បានថ្លែងថា «ជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្ដីផ្នែកអប់រំ និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន ចាំបាច់ពង្រឹងការងារជំនាញ ប្រកបដោយបុរេសកម្ម ដើម្បីរួមចំណែកបង្កើន ការចូលរួមលើកកម្ពស់ វិស័យបរិស្ថានបានកាន់តែច្រើន និងចំណេះដឹងបរិស្ថានដល់សាធារណជន ឲ្យកាន់តែមានប្រសិទ្ធភាព» ។
![](https://dap-news.com/wp-content/uploads/2023/09/photo_2023-09-26_11-52-56-1024x682.jpg)
រដ្ឋមន្រ្តីបញ្ជាក់ថា ក្រសួងបានកំណត់បេសកកម្មសំខាន់ៗ ដែលរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាព ការងារគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថាន សំដៅសម្រេចបាននូវគោលដៅ «សុក្រឹត្យកម្ម បរិស្ថានកិច្ច»។
លោករដ្ឋមន្រ្តីបន្ថែមថា ដើម្បីសម្រេច បានគោលដៅមន្រ្តីជំនាញត្រូវខិតខំអនុវត្តន៍សម្មភាព ពង្រឹងកម្មវិធីអប់រំបរិស្ថាន ការលើកកម្ពស់ការផ្សព្វផ្សាយ ព័ត៌មានបរិស្ថាន ការគ្រប់គ្រង ស្រាវជ្រាវបច្ចេកវិទ្យាបរិស្ថាន ដើម្បីចែករំលែកចំណេះដឹង ដល់មហាជនឲ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)