តេអេរ៉ង់៖ ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ បានឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់អ៊ីរ៉ង់ បានរារាំងផែនការភេរវករ ដែលផ្តោតលើកន្លែង មានមនុស្សច្រើននៅទីនេះ ក្នុងរដ្ឋធានីអ៊ីរ៉ង់ ហើយបានចាប់ខ្លួន ជនសង្ស័យចំនួន ២៨នាក់ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ខ្លួន ក្រសួងបាននិយាយថា ការផ្ទុះចំនួន ៣០ ដំណាលគ្នាត្រូវបានគ្រោងទុក ដោយមានគោលបំណងរំខានដល់សន្តិសុខជាតិ បង្កើតការភ័យខ្លាចក្នុងចំណោមប្រជាជន...
សិង្ហបុរី ៖ គ្រាប់បែកបាញ់ ចេញពីលើអាកាសសល់ ពីសម័យសង្គ្រាម លោកលើកទី២ ដែលមានទម្ងន់១០០គីឡូក្រាម ត្រូវបានរកឃើញនៅឯការដ្ឋាន សំណង់មួយកន្លែង នៅក្នុងប្រទេសសិង្ហបុរី នឹងត្រូវកម្ទេចចោល នៅនឹងកន្លែងនៅថ្ងៃអង្គារ ។នៅក្នុងការ ចេញផ្សាយព័ត៌មាន កាលពីថ្ងៃអាទិត្យ ប៉ូលិសបានឲ្យដឹងថា ករណីនេះត្រូវបានជូនដំណឹងមួយ សប្តាហ៍មុនការរកឃើញវត្ថុបុរាណសល់ ពីសម័យសង្រ្គាម អំឡុងពេលធ្វើការជីកកកាយ នៅតាមបណ្តោយផ្លូវ Upper...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូអញ្ជើញចូលរួម សន្និសីទមេបញ្ជាការកងទ័ពជើងគោក នៃបណ្ដាប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លើកទី១៣ (IPACC XIII) នៅរដ្ឋធានីញូដេលី សាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២៥-២៧ ខែកញ្ញា ឆ្នាំ២០២៣ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់កងទ័ពជើងគោក...
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា បេសកកម្មរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក បាននាំមកនូវជោគជ័យធំធេងជូនជាតិមាតុភូមិ ជាលើកទី៣ ក្នុងរយៈពេល ១ខែ។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២៥ កញ្ញា នេះ ថា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ស៊ូប្រាម៉ានីញ៉ាម ចៃសានកា រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានយល់ស្របគ្នាថា វិស័យសន្តិសុខ និងយោធា គួរត្រូវពង្រឹងសហប្រតិបត្តិការ តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលកងទ័ព និងការរៀបចំការជួបជុំគ្នា ។ ក្នុងឱកាសអនុញ្ញាតឲ្យលោក ស៊ូប្រាម៉ានីញ៉ាម ចៃសានកា រដ្ឋមន្ត្រីការបរទេសឥណ្ឌា ចូលជួបពិភាក្សាការងារ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកទឹកចិត្តឲ្យលោក ណិក ឡាហ្គូណូវិក (Nick Lagunowich) ប្រធានក្ដាប់រួមសកលទទួលបន្ទុក ផ្នែកទីផ្សារកំពុងអភិវឌ្ឍន៍ នៃក្រុមហ៊ុនហ្វាយហ្ស័រ (Pfizer) បន្តស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ។ ការថ្លែងលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតី អនុញ្ញាតឲ្យលោក ណិក ឡាហ្គូណូវិក...
ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំទាំងអស់ នៅកម្ពុជា ត្រូវបន្ដលើកកម្ពស់ការប្រើប្រាស់ វចនានុក្រមខ្មែរ ជាសម្ភារសិក្សា។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» បោះពុម្ពជាសៀវភៅ និងទម្រង់ឌីជីថល នៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ ប្រទេសកូរ៉េខាងជើង បានថ្កោលទោសទៅលើលោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង ចំពោះការរិះគន់មកលើកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងម៉ូស្គូ ក្រោយពីដំណើរទស្សនកិច្ចរបស់មេដឹកនាំ គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី ដោយបានថ្លែយ៉ាងដូច្នេះថា វាជា “ការកើតឡើង” និង...
ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ថា មន្ត្រីប្រចាំនៅក្នុងតំបន់បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន១៦នាក់បានស្លាប់នៅក្នុងហេតុការណ៍អគ្គីភ័យឆេះខាងក្នុងអណ្តូងរ៉ែធ្យូងថ្ម កាលពីថ្ងៃអាទិត្យនៅក្នុងខេត្ត Guizhou ស្ថិតនៅភាគនិរតីនៃប្រទេសចិន ។ រដ្ឋាភិបាលទីក្រុង Panzhou បានលើកឡើងនៅក្នុងសេចក្តីជូនដំណឹងមួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនកាលពីយប់ថ្ងៃអាទិត្យថា អគ្គីភ័យបានឆាបឆេះនៅខាងក្នុងអណ្តូងរ៉ែធ្យូង Shanjaoshu នៅម៉ោងប្រហែល៨និង១០ព្រឹក ត្រូវនឹងម៉ោង០០និង១០នាទីម៉ោងសកល ។ រដ្ឋាភិបាលបានឲ្យដឹងទៀតថា “គេបានកំណត់ជាបឋមថា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយ លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ដាំដើមឈើ ជាង ២,០០០ ដើម នៅថ្ងៃទី...