ថ្ងៃទី ១៩ ខែកញ្ញាតាមម៉ោងក្នុងតំបន់ លោក Han Zheng អនុប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពីការតាំងបង្ហាញសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមអភិវឌ្ឍសកល ដែលធ្វើឡើងនៅទីចាត់ការទូទៅអង្គការសហប្រជាជាតិប្រចាំនៅក្រុងញូវយ៉ក និងថ្លែងសុន្ទរកថា។ លោក Han Zheng បានលើកឡើងថា កាលពី២ឆ្នាំមុន លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ក្នុងគោលបំណងជំរុញវឌ្ឍនភាពរួមរបស់បណ្តាប្រទេសលើលោក។ រយៈពេលពីរឆ្នាំបានកន្លងផុតទៅ មានប្រទេសចំនួនលើសពី...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានសម្តែងការត្រៀមខ្លួនរបស់ប្រទេសរបស់លោកក្នុងការជួយអង្គការសហប្រជាជាតិ លើកកម្ពស់សន្តិភាព និងសន្តិសុខនៅទូទាំងពិភពលោក និងទប់ស្កាត់ការគៀបសង្កត់លើប្រជាជាតិនានា។ លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅទីក្រុងញូវយ៉ក មុនការជជែកដេញដោលទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ។ លោកបានលើកឡើងថា កិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ ត្រូវបានរំពឹងនឹងទាបជាងការព្យាករពីដើមឆ្នាំបន្តិច ពោលគឺពី ៥,៥% មកត្រឹម ៥,៣% វិញ ដោយសារតែកំណើនវិស័យឧស្សាហកម្មយឺតជាងការរំពឹងទុក នៅក្នុងឆមាសទីមួយ។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាព នៃរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ របាយការណ៍របស់ ADB...
ខែមិថុនាឆ្នាំ២០២៣មគ្គុទ្ទេសក៍សាសនា Sikhism មួយរូបត្រូវបាញ់សម្លាប់នៅប្រ ទេសកាណាដា។រដ្ឋាភិបាលកាណាដាបានថ្លែងនៅប៉ុន្មានថ្ងៃកន្លងទៅនេះថា ប្រទេសឥណ្ឌា មានលទ្ធភាពពាក់ព័ន្ធនឹងករណីបាញ់ប្រហារនេះ។ការចោទប្រកាន់ នេះបានធ្វើឱ្យទំនាក់ទំនងរវាងកាណាដានិងឥណ្ឌាកាន់តែតានតឹងមកដល់ពេលបច្ចុប្បន្នប្រទេសកាណាដា និងឥណ្ឌា បានប្រកាសរៀងៗខ្លួនពីការបណ្តេញមន្ត្រី ទូតជាន់ខ្ពស់មួយរូបទៅវិញទៅមកហើយ។ ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៣តាមម៉ោងក្នុងតំបន់ភាគីឥណ្ឌាបានឆ្លើយតបថាការចោទប្រកាន់របស់កាណាដាមិនសូមហេតុផលមានអចេតនាអាក្រក់និងគ្មានភស្តុតាងក្នុងមានគោលបំណងចង់បិទបាំងចំពោះការពិតដែលកាណាដាអសមត្ថភាពក្នុងរយៈពេលយូរក៏ដូចជាការពារជនជ្រុលនិយមនៃសាសនាSikhismហើយព្រមទាំងគាំទ្រពួកជ្រុលនិយមនៃសាសនាSikhismនេះឱ្យបង្កការគំរាមកំហែងដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ឥណ្ឌាទៀតផង។ សូមបញ្ជាក់ថា សាសនាSikhismមានប្រភពមកពីប្រទេសឥណ្ឌា សាសនិកជន មួយចំនួន នៃសាសនានេះបានទាមទារឱ្យបង្កើតប្រទេសឯករាជ្យ មួយដែលកាន់សាសនា Sikhism នៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកដែលបាន ត្រូវរដ្ឋាភិបាលឥណ្ឌា ចាត់ទុកជាការគំរាមកំហែងចំពោះសន្តិសុខជាតិ។ ប្រទេស...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គរ-Equinox Angkor ចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះម៉ោង៥:០០នាទី ដល់ម៉ោង ៧:០០នាទីព្រឹក។ តាមរយៈសេចក្តីជូនដំណឹង របស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាស្រ្តនៅប្រាសាទអង្គរ...
ភ្នំពេញ៖ មិនខុសពីប្រទេសដែលជាសម្ព័ន្ធមិត្ត របស់ខ្លួន លោក KISHIDA Fumio នាយករដ្ឋមន្រ្តីជប៉ុន បានបង្ហាញពីបំណង ក្នុងការដែលធ្វើឱ្យមានដំណើរទស្សនកិច្ច របស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន ទៅកាន់មូលដ្ឋានទ័ពជើងទឹករាម នៃប្រទេសកម្ពុជា ។ សូមរំលឹកថា បញ្ហាមូលដ្ឋានទ័ពជើងទឹករាម នេះ មិនមែនជារឿងថ្មី សម្រាប់កម្ពុជា នោះទេ ដែលប្រទេសលោកខាងលិច ដឹកនាំដោយអាមេរិក រួមទាំងសម្ព័ន្ធមិត្ត...
ភ្នំពេញ ៖ លោក ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ នឹងកំណត់អាណត្តិប្រធានមណ្ឌល និងពន្ធនាគាររាជធានី-ខេត្ត ត្រូវមានការផ្លាស់ប្ដូររយៈពេល ៤ឆ្នាំម្ដង ប៉ុន្ដែក្នុងករណីប្រធានមណ្ឌលនោះ មានការដឹកនាំល្អ គឺអនុញ្ញាឲ្យ ៨ឆ្នាំ។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក ឈន...
ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់ និងគាំពារប្រជាពលរដ្ឋ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២០ កញ្ញានេះ លោក ប៉ែន បូណា បានលើកឡើងថា...
បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោក ស្រែថា ថាវីស៊ីន គ្រោងនឹងរៀបចំទទួលភ្ញៀវទេសចរចិន នៅថ្ងៃទី២៥ ខែកញ្ញា នៅអាកាសយានដ្ឋានសុវណ្ណភូមិ ដើម្បីអបអរសាទរគោលនយោបាយ “លើកលែងទិដ្ឋាការ” សម្រាប់ភ្ញៀវចិន និងកាហ្សាក់ស្ថាន។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣...
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សំដៅចំពោះរឿង ដែលលោកស្រីUrsula vonder Leyen ប្រធានគណៈកម្មាធិការ សហភាពអឺរ៉ុបបានប្រកាសថា នឹងបំផុសការស៊ើបអង្កេតប្រឆាំង នឹងការផ្តល់ប្រាក់ឧបត្ថម្ភធន ចំពោះរថយន្តដើរដោយ ថាមពលអគ្គិសនីរបស់ប្រទេសចិន បណ្តាលឱ្យផ្ទៃក្នុង ប្រទេសអឺរ៉ុប ធ្វើការជជែកដេញដោលយ៉ាងខ្លាំង ។ សំឡេងប្រកបដោយវិចារណញ្ញាណមួយចំនួន ក្នុងមតិសាធារណៈលោកខាងលិច បានយល់ឃើញថា ការសម្រេចចិត្ត របស់សហភាពអឺរ៉ុប បានឆ្លុះបញ្ចាំងពីការភ័យខ្លាចការប្រកួតប្រជែង ដោយយុត្តិធម៌...