ភ្នំពេញ៖ សហព័ន្ធសហជីព នៃសាធារណរដ្ឋប្រជាមានិតឡាវ បានប្តេជ្ញាគាំទ្រកម្ពុជា នៅលើឆាកអន្តរជាតិ ក្នុងការអនុវត្តគោល នយោបាយ របស់រាជរដ្ឋាភិបាល លើវិស័យការងារ ព្រមទាំងជំរុញកិច្ច សហប្រតិបត្តិការរវាងភាគី សហជីពនៃប្រទេសទាំងពីរ ដើម្បីការពារនូវសិទ្ធិនិង ផ្តល់នូវផលប្រយោជន៍ជាអតិបរមា ជូនកម្មករនិយោជិតកម្ពុជា និងឡាវ ។ ការគាំទ្រនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមដោយលោកស្រី អាលី វង្សណូប៊ុនថាំ (Aly VONGNOBOUNTHAM)...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សា សន្តិសុខរុស្ស៊ី បានបង្ហាញកាលពីថ្ងៃអង្គារម្សិលមិញថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងជួបជាមួយប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំង នៅខែក្រោយនេះ ហើយបើមិនមានអ្វីប្រែប្រួលទេនោះ។ ប្រភពដដែលបានសរសេរទៀតថា ការជួបគ្នាកម្រិតខ្ពស់នេះនឹងធ្វើឡើង ក្នុងអំឡុងពេលវេទិកាខ្សែក្រវាត់...
ភ្នំពេញ ៖ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំប្រារព្ធពិធីគោះគង អបអរសាទរការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ ក្នុងពិធីដែលមានមន្ត្រីរាជការ និងថ្នាក់ដឹកនាំរាប់រយនាក់ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កម្មវិធីព្រឹកនេះ គឺជាមោទកភាពជាតិថ្មី...
បរទេស៖ លោក Thierry Breton ស្នងការសហភាពអឺរ៉ុប សម្រាប់ទីផ្សារផ្ទៃក្នុង កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងថា វិបត្តិការធ្វើចំណាកស្រុក របស់សហភាពអឺរ៉ុប គឺជាបញ្ហាប្រឈមមួយ ដែលមិនគួរត្រូវបានដោះស្រាយ ដោយប្រទេស ឬតំបន់អឺរ៉ុបតែមួយនោះទេ ប៉ុន្តែដោយប្លុកទាំងមូល ខណៈដែលវាដោះស្រាយជាមួយ អ្នកស្វែងរកសិទ្ធិជ្រកកោន រាប់លាននាក់ ជាពិសេសមកពីប្រទេសអ៊ុយក្រែន ។ យោងតាមការចេញផ្សាយរបស់ RT...
សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកដាក់កំហិតម្តងទៀត ឲ្យលោក ហេង សួរ ត្រូវបញ្ចប់កិច្ចចរចាប្រាក់ខែ កម្មករមុនភ្ជុំបិណ្ឌhttps://dap-news.com/?p=359693 សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តពលរដ្ឋឲ្យយកកូនច្រើនhttps://dap-news.com/?p=359666 គណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្ម ឲ្យបញ្ឈប់ជាបន្ទាន់ការផ្សាយពាណិជ្ជកម្ម ល្បែងស៊ីសងគ្រប់ប្រភេទhttps://dap-news.com/?p=359707 នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា អនាគតមិនឲ្យកូនចៅខ្មែរ...
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គ នៃគណៈរដ្ឋមន្ត្រី នឹងត្រូវបើកធ្វើជាលើកទី២ នាព្រឹកទី២០ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ កិច្ចប្រជុំនេះ នឹងពិភាក្សាឆ្លងរបៀបវារៈមួយចំនួនដូចខាងក្រោម៖ទី១៖ របាយការណ៍វឌ្ឍនភាពនៃការរៀបចំយន្តការអនុវត្តគោលនយោបាយអាទិភាពចំនួន ៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ សម្រាប់ប្រកាសចាប់ផ្តើមអនុវត្តមុនដំណាច់ឆ្នាំ ២០២៣។ទី២៖ សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ខកិច្ចក្រៅប្រព័ន្ធឆ្នាំ...
ភ្នំពេញ៖ ចាប់ពីពេលនេះតទៅ ប្រទេសចិន នឹងអនុញ្ញាតឱ្យដូងស្រស់ របស់កម្ពុជា ដែលសមស្របនឹងលក្ខខណ្ឌពាក់ព័ន្ធ នាំចេញទៅកាន់ ប្រទេសចិន »។នេះបើយោងតាមគគណនីហ្វេសប៊ុក របស់ស្ថានទូតចិន ប្រចាំកម្ពុជា៕
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក និងអនុប្រធានាធិបតីចិន បានសម្តែងក្តីសង្ឃឹម សម្រាប់ស្ថិរភាពបន្ថែមទៀតនៅក្នុងទំនាក់ទំនងដ៏តានតឹងជាញឹកញយ ខណៈដែលមហាអំណាចគូប្រជែងបានរៀបចំកិច្ចចរចាកម្រិតខ្ពស់ជាលើកទី២របស់ពួកគេក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ។ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានជួបជាមួយអនុប្រធានាធិបតីចិន Han Zheng នៅទីក្រុងញ៉ូវយ៉ក នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ...
ដាកា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ថា អគ្គនាយកដ្ឋានសេវាសុខភាព ហៅកាត់ថា (DGHS) ស្ថិតនៅក្រោមឳវាទក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទ ប្រទេសបង់ក្លាដេសបានរាយការណ៍ពីករណីជំងឺគ្រុនឈាមថ្មីចំនួន៣.០៨៤នាក់ និងអ្នកស្លាប់ថ្មីមានចំនួន១៧នាក់ ដែលនាំឱ្យចំនួនសរុបនៃអ្នកឆ្លងបានកើនឡើងដល់១៧០.៧៦៨ករណី ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង៨០០នាក់មកទល់ពេលនេះ ។ បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋាន DGHS ករណីជំងឺគ្រុនឈាមចំនួន៤៦.៩៦០ត្រូវបានកត់ត្រារហូតមកដល់ពេលនេះនៅក្នុងខែកញ្ញា បន្ទាប់ពី៧១.៩៧៦នៅក្នុងខែសីហា និង៤៣.៨៥៤នៅក្នុងខែកក្កដា ហើយការស្លាប់សរុបចំនួន៨៣៩...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញដល់អាជ្ញាធរខណ្ឌ បង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង ឲ្យបានខ្លាំងក្លាបំផុត ជាមួយនឹងការចុះពិនិត្យតាមដានមើលបារបារាំង ដើម្បីបង្ការនិងទប់ស្កាត់ នូវការជួញដូរមនុស្សគ្រប់ទម្រង់។ ការជំរុញរបស់អភិបាលរាជធានីភ្នំពេញបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ ការពង្រឹងការផ្តល់សេវា តាមយន្តការច្រកចេញចូលតែមួយ និងការអនុវត្តសេចក្តីសម្រេច ស្តីពីការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានអភិបាលខណ្ឌទាំង១៤...