បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមមន្ត្រីរបស់ប្រទេសហូឡង់ បានធ្វើការចាប់ឃាត់ខ្លួនខ្មាន់កាំភ្លើងម្នាក់ ដែលបានបើកការបាញ់ប្រហារចំនួន ២លើកក្នុងទីក្រុង Rotterdam ហើយជាលទ្ធផលមនុស្ស ៣នាក់បានបាត់បង់ជីវិត។ ប្រភពដដែលបានអះអាងថា ខ្មាន់កាំភ្លើងដែលមានអាយុ៣២ឆ្នាំ ភេទប្រុសបានបើកការបាញ់ប្រហារ នៅនឹងផ្ទះខ្លួនឯងក្នុងហេតុការណ៍ដំបូង ហើយបន្ទាប់មកក៏រត់គេចខ្លួន ហើយទៅបង្កហេតុបាញ់ប្រហារនេះមជ្ឈមណ្ឌល ថែទាំសុខភាពមួយកន្លែងទៀត ដែលមានឈ្មោះថា Erasmus។ គាត់ធ្លាប់ជានិសិ្សតនៅសកលវិទ្យាល័យ Erasmus...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអាមេរិកចំនួនពីរ ដើម្បីសាងសង់រោងចក្រថាមពល នុយក្លេអ៊ែរដំបូងរបស់ប្រទេស។ យោងតាមការចេញផ្សាយរបស់ RT កន្លងមកទីក្រុង Warsaw ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការចូលរួមកម្មវិធីចែករំលែក នុយក្លេអ៊ែររបស់អង្គការណាតូ ដើម្បីធ្វើជាជាទីតាំងសម្រាប់ស្តុកទុក អាវុធនុយក្លេអ៊ែររបស់អាមេរិកផងដែរ។ កាលពីថ្ងៃពុធ ក្រុមហ៊ុនរដ្ឋប៉ូឡូញ Polskie Elektrownie Jadrowe (PEJ) បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន...
សេអ៊ូល៖ កូរ៉េខាងជើង បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបញ្ចូលគោលនយោបាយ “អភិវឌ្ឍអាវុធនុយក្លេអ៊ែរឱ្យ បានលឿនដល់កម្រិតខ្ពស់” ក្នុងអំឡុងពេលសម័យប្រជុំសភា ដ៏សំខាន់មួយកាលពីដើមសប្តាហ៍នេះ ដោយមេដឹកនាំលោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់លើតម្រូវការក្នុងការរារាំង “ការបង្កហេតុរបស់យោធាអាមេរិក”។ នៅក្នុងសម័យប្រជុំរយៈពេលពីរថ្ងៃ នៃសភាប្រជាជនកំពូលរហូតដល់ថ្ងៃពុធ លោក គីម បានឲ្យដឹងថា “យើងមិនត្រូវផ្លាស់ប្តូរ ឬទទួលស្គាល់ជំហរបច្ចុប្បន្ន របស់ប្រទេសរបស់យើង ជារដ្ឋអាវុធនុយក្លេអ៊ែរនោះទេ...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍ៍ជនបទ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នេះបានណែនាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរស្រុក សិក្សាសាងសង់ស្ពានបេឡេរិ៍ ចំនួន២ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ យោងតាមក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ក្នុងឱកាសជួបសំណេះសំណាល ជាមួយសហគមន៍ប្រើប្រាស់ទឹក តំណាងសហគមន៍ បានស្នើសុំសាងសង់ស្ពានបេឡេរិ៍ចំនួន២កន្លែង...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍ៍ជនបទ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូ និងមន្ត្រីបច្ចេកទេស...
បរទេស ៖ ការកក់ទុកដោយអ្នកទេសចរចិន ដែលសម្រុកទៅកាន់គោលដៅនានា នៅក្រៅប្រទេស ក្នុងអំឡុងពេលឈប់សម្រាក ដែលចាប់ផ្តើមពីថ្ងៃសុក្រ បានកើនឡើងចំនួន ២០ ដង ហើយប្រទេសថៃ នៅតែជាជម្រើសដ៏ពេញនិយមបំផុតមួយ, នេះបើយោងតាមអ្នកផ្តល់សេវា ធ្វើដំណើរតាមអ៊ីនធឺណិត។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា វែបសាយ...
ភ្នំពេញ ៖ ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គរបស់កម្ពុជា បានកឹបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក ។ នេះបើយោងតាមហ្វេសប៊ុក Wonders of the Mekong នៅថ្ងៃទី២៨...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាអតីតក្រុមទាហានស៊ីឈ្នួលដែលបានបាត់មុខចេញពីជម្លោះអ៊ុយក្រែនមួយរយៈនោះបានវិលត្រឡប់មកវិញក្នុងសមរភូមិជួរមុខក្បែរទៅនឹងទីក្រុង Artyomovsk ។ ប្រភពដដែលបានសរសេរដែរថាក្រុមទាហានស៊ីឈ្នួលដែលបានដកខ្លួនចេញពីសមរភូមិជួរមុខជាមួយនឹងអ៊ុយក្រែនតាំងតែពីឧសភាពោលគឺបន្ទាប់ពីបានបង្កើតព្រឹត្តិការណ៍ប៉ុនប៉ងធ្វើរដ្ឋប្រហារទៅលើរដ្ឋាភិបាលទីក្រុងមូស្គូបានមួយរយៈពេលខ្លីរួចមក។ លោក Sergey Cherevaty មេបញ្ជាការរងផ្នែកទំនាក់ទំនងសម្រាប់កងកម្លាំងភាគខាងកើតនៃប្រទេសអ៊ុយក្រែនបានប្រាប់បណ្តាញសហរដ្ឋអាមេរិកថា អតីតទាហាន Wagner ឥឡូវនេះកំពុងធ្វើការឱ្យក្រសួងការពារជាតិរុស្ស៊ី ឬរចនាសម្ព័ន្ធពាក់ព័ន្ធរបស់ខ្លួន និងត្រូវបានបំបែកចេញពីអង្គភាពនានានៅជួរមុខទៀតផង។ គួរឲ្យដឹងដែរថាមុនពេលចាកចេញកាលពីខែឧសភាក្រុម Wagner មានតួនាទីយ៉ាងសំខាន់ក្នុងការដណ្តើមយកទីក្រុង Artyomovsk ដែលជាបន្ទាយដ៏រឹងមាំរបស់ Donbass...
ម៉ានីល៖ អាជ្ញាធរហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះ បានរឹបអូសថ្នាំញៀនកូកាអ៊ីន ១៤,៣៦គីឡូក្រាម នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល ពីស្ត្រីជនជាតិសិង្ហបុរីពីរនាក់ ដែលត្រូវគេចោទប្រកាន់ថា បានព្យាយាមរត់ពន្ធគ្រឿងញៀនខុសច្បាប់។ នៅក្នុងរបាយការណ៍ដំបូង ក្រុមការងារអន្តរទីភ្នាក់ងារប្រឆាំងគ្រឿងញៀនរបស់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino បានឲ្យដឹងថា ជនសង្ស័យដែលមានអាយុ ៦៣ និង ៣៩ឆ្នាំបានមកដល់ពីទីក្រុងដូហា ប្រទេសកាតា។ របាយការណ៍បានបន្ថែមថា ថ្នាំដែលវេចខ្ចប់ក្នុងគ្រាប់ចំនួន ៣៤១...
តូក្យូ៖ ក្រុមហ៊ុន Mitsubishi Motors Corp កំពុងពិចារណាដកខ្លួនចេញពីការផលិតរថយន្តនៅក្នុងប្រទេសចិន ប្រភពដែលដឹងពីបញ្ហានេះបានឲ្យដឹង ខណៈដែលការលក់របស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន ធ្លាក់ចុះចំពេលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ចំពោះរថយន្តអគ្គិសនីនៅក្នុងប្រទេស។ ប្រភពបានឲ្យដឹងថា ក្រុមហ៊ុន Mitsubishi Motors ដែលបានផ្អាកការផលិតនៅក្នុងប្រទេសចិនកាលពីខែមីនា ដោយសារការលក់ធ្លាក់ចុះ និងការកើនឡើងនៃម៉ាកក្នុងស្រុក ឥឡូវនេះគ្រោងនឹងផ្តោតលើធនធានរបស់ខ្លួននៅលើទីផ្សារអាស៊ីអាគ្នេយ៍។ នៅក្នុងប្រទេសចិន ក្រុមហ៊ុនជប៉ុន បាននឹងកំពុងផលិតរថយន្ត ដែលប្រើសាំងជាចម្បងនៅរោងចក្រក្នុងខេត្តហួណាន...