ព័ត៌មានអន្តរជាតិ

ក្រុមទាហានស៊ីឈ្នួល Wagner ត្រឡប់មកតំបន់ប្រយុទ្ធជួរមុខវិញ នៅអ៊ុយក្រែន

រូបភាពពី៖​ Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាអតីតក្រុមទាហានស៊ីឈ្នួលដែលបានបាត់មុខចេញពីជម្លោះអ៊ុយក្រែនមួយរយៈនោះបានវិលត្រឡប់មកវិញក្នុងសមរភូមិជួរមុខក្បែរទៅនឹងទីក្រុង Artyomovsk ។

ប្រភពដដែលបានសរសេរដែរថាក្រុមទាហានស៊ីឈ្នួលដែលបានដកខ្លួនចេញពីសមរភូមិជួរមុខជាមួយនឹងអ៊ុយក្រែនតាំងតែពីឧសភាពោលគឺបន្ទាប់ពីបានបង្កើតព្រឹត្តិការណ៍ប៉ុនប៉ងធ្វើរដ្ឋប្រហារទៅលើរដ្ឋាភិបាលទីក្រុងមូស្គូបានមួយរយៈពេលខ្លីរួចមក។

លោក Sergey Cherevaty មេបញ្ជាការរងផ្នែកទំនាក់ទំនងសម្រាប់កងកម្លាំងភាគខាងកើតនៃប្រទេសអ៊ុយក្រែនបានប្រាប់បណ្តាញសហរដ្ឋអាមេរិកថា អតីតទាហាន Wagner ឥឡូវនេះកំពុងធ្វើការឱ្យក្រសួងការពារជាតិរុស្ស៊ី ឬរចនាសម្ព័ន្ធពាក់ព័ន្ធរបស់ខ្លួន និងត្រូវបានបំបែកចេញពីអង្គភាពនានានៅជួរមុខទៀតផង។

គួរឲ្យដឹងដែរថាមុនពេលចាកចេញកាលពីខែឧសភាក្រុម Wagner មានតួនាទីយ៉ាងសំខាន់ក្នុងការដណ្តើមយកទីក្រុង Artyomovsk ដែលជាបន្ទាយដ៏រឹងមាំរបស់ Donbass ប៉ុន្តែក្រោយមកក៏បានប្រគល់តំបន់នេះទៅឲ្យកងកម្លាំងយោធារបស់រុស្សី៕ ប្រែសម្រួល៖ស៊ុនលី

To Top