ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានប្រកាសឲ្យដឹងថា លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីព័ត៌មាន មានបណ្ដាញទំនាក់ទំនងសង្គម ផ្លូវការតែ ៣ប៉ុណ្ណោះ ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីជនខិលខូច បានប្រើប្រាស់រូបថត និងឈ្មោះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ...
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យវឌ្ឍនភាពកាងារ គម្រោងរៀបចំច្រកទ្វារព្រំដែន អន្តរជាតិ ស្ទឹងបត់-បានណងអៀន ខណៈគម្រោងនេះសម្រេចបាន៩១,២៦% ហើយ ។ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដាក់ កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបអនុស្សាវរីយ៍ វីរបុរសចិន នៅមហាទីលានធានអានមិន (Tiananmen Square) រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ៕
ព្រឹត្តិការណ៍កីឡា អាស៊ីជិតនឹង បើកធ្វើនៅទីក្រុង Hangzhou ប្រទេសចិនក្នុងពេលឆាប់ៗ ខាងមុខនេះ ។ យើងទន្ទឹងរង់ចាំព្រឹត្តិការណ៍ នេះយ៉ាងខ្លាំង ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ភូមិកីឡាអាស៊ី Hangzhou បានរៀបចំសកម្មភាព “បើកទូលាយសម្រាប់ ប្រព័ន្ធផ្សព្វផ្សាយ” ។ នេះគឺជាថ្ងៃបើកទូលាយ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ចុងក្រោយមុន ពេលបើក ភូមិកីឡាអាស៊ី...
រសៀលថ្ងៃទី១៣ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សា ការងារជាមួយលោក Nicolás Maduro Moro ប្រធានាធិបតី វ៉េណេស៊ុយអេឡា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានប្រកាសថា នឹងលើកកម្ពស់ទំនាក់ទំនង រវាងចិននិងវ៉េណេស៊ុយអេឡា ឱ្យឡើងដល់ទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រ គ្រប់កាលៈទេសៈ...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា មានសត្វផ្សោតមួយក្បាលបានងាប់ ក្នុងភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ តាមរយៈគេហទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម នាថ្ងៃទី១៤ កញ្ញា នេះ ថា បន្ទាប់ពីបាន ទទួលព័ត៌មាន ក្រុមការងារ នៃរដ្ឋបាលជលផល និងអង្គការ...
ភ្នំពេញ៖ សម្តេចធិបតីហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព នាម៉ោងប្រមាណជាង១ ម៉ោងក្នុងស្រុក បន្ទាប់ពីបានចេញដំណើរពីភ្នំពេញ នៅម៉ោងប្រមាណជាង៧ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ។ បន្ទាប់ពីអញ្ជើញដល់ សម្តេចធិបតីត្រូវបានទទួលស្វាគមន៍ដោយ លោក ណុង រ៉ុង...
ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជាចិន (សសកច-CCJA) នឹងធ្វើដំណើរទៅចូលរួមខួប១០ឆ្នាំនៃនយោបាយ «ផ្លូវនិងខ្សែក្រវ៉ាត់» របស់ចិន នៅអារ៉ាប់ប៊ីសាអូឌីត(ឌូបៃ) និងខួប៧៤ឆ្នាំនៃបុណ្យឯករាជ្យចិន១តុលា១៩៤៩-១តុលា ២០២៣។ កម្មវិធីនេះ នឹងធ្វើឡើងចាប់ពីថ្ងៃ២៨កញ្ញា ដល់ថ្ងៃ២តុលា ឆ្នាំ២០២៣ខាងមុខ តបតាមការអញ្ជើញរបស់ភាគីម្ចាស់ផ្ទះ៕
ហុងកុង ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រុងហុងកុង បានបិទផ្អាកដំណើរ ការសាលារៀន នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយពីអាជ្ញាធរបានចេញ សញ្ញាអំពីភ្លៀងធ្លាក់ខ្ពស់ បំផុតកម្រិតទី២ និងបានព្រមានអំពីគ្រោះទឹកជំនន់ កើតឡើងភ្លាមៗ ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុ អាស៊ីមួយនេះ ត្រូវបានជន់លិច ដោយសារភ្លៀង...
ភ្នំពេញ ៖ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេច ដកហូតមុខតំណែង វរេសនីយ៍ទោ ហេង ហាប់ ពីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត ឲ្យមកជាមន្ដ្រីធម្មតា ក្រោមមូលហេតុ ល្មើសវិន័យ របស់កងកម្លាំង នគរបាលជាតិ។ ឈ្មោះ ហេង ហាប់នេះ...