ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា ការបើកប្រាក់ខែជូនមន្ត្រីរាជការនៅខែតុលាឆ្នាំ២០២៣ខាងមុខនេះនឹងធ្វើតែមួយដង ហើយនឹងត្រូវបើកជូន យ៉ាងយូរនៅត្រឹមថ្ងៃទី១២ខែតុលា។ តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២៣ស្តីពីការបើកផ្តល់ប្រាក់បៀវត្យជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា ឆ្នាំ២០២៣ ក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវរៀបចំបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុង ឱកាសបុណ្យភ្ជុំបិ ណ្ឌដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សប្រចាំខែតុលាតែមួយលើកឱ្យបានដល់ សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ និងត្រូវរៀបចំការបើក ផ្តល់ប្រាក់បៀវត្សលើក ទី១សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣ ឱ្យបានមុនដំណាច់ខែតុលា និងលើកទី២ឱ្យបានក្នុងសប្ដាហ៍ទី៣...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះបានចេញសេចក្ដីសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលរដ្ឋបាលក្រុង ស្រុក និងខណ្ឌ។ សេចក្តីសម្រេចមានវិសាលភាពទៅលើអាជីវកម្មស្ថិតក្រោមវិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យអប់រំ យុវជន និងកីឡា, វិស័យទេសចរណ៍, វិស័យឧស្សាហកម្ម និងសិប្បកម្ម, វិស័យរ៉ែ និងថាមពល, វិស័យពាណិជ្ជកម្ម និងវិស័យកសិកម្ម។...
ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា សេដ្ឋកិច្ចពិភពលោក កំពុងឆ្លងកាត់ការផ្លាស់ប្តូរ ភាគច្រើនដោយសារ តែប្រទេសលោកខាងលិច មួយចំនួន កំពុងបំផ្លាញប្រព័ន្ធ ទំនាក់ទំនងហិរញ្ញវត្ថុអន្ដរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក ពូទីន បានឲ្យដឹងនៅក្នុងសុន្ទរកថា របស់លោកនៅក្នុងសម័យប្រជុំពេញអង្គ នៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៨...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ព័ត៌មានថ្មី ស្តីពីការស្លាប់ និងរបួស របស់យោធាអ៊ុយក្រែន ចាប់តាំងពីប្រតិបត្តិការរបស់ពួកគេ បានចាប់ផ្តើមនៅដើមខែមិថុនា។ លោកបានកត់សម្គាល់បន្ថែមថា ក្រុងគៀវមិនបានសម្រេចបានលទ្ធផលដែលខ្លួនបានរំពឹងទុកពីដំបូងឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកពូទីនបាននិយាយ នៅឯវេទិកាសេដ្ឋកិច្ចភាគខាងកើត នៅទីក្រុង...
ភ្នំពេញ៖ រដ្ឋាភិបាលសាធារណរដ្ឋបារាំង និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងវិស័យរបបសន្តិសុខសង្គម (ប.ស.ស.)ដែលផ្នែកទាំង២នេះគឺស្របទៅនឹងអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការប្ដេជ្ញានេះធ្វើឡើងក្នុងឱកាសដែលលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក ហ្សាក ប៉ឺលឡេ (Jacques...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រ ដល់អ្នកសារព័ត៌មាន ស្ដីពីមូលដ្ឋានគ្រឹះ នៃវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក គិត សុវណ្ណារិទ្ធ...
នាព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចាត់តំណាងនាំយកថវិកាចំនួន ២,៥២០,០០០៛ (ពីរលានប្រាំសែនពីរម៉ឺនរៀល), អង្ករ៥០គីឡូក្រាម ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ អនុសេនីយ៍ទោ ហ៊ុន សុភ័ក្រ្ត ជំនួយការខណ្ឌ ដែលឪពុករបស់លោកទទួលមរណៈភាព ដោយរោគាពាធ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន គ្រោងនឹងដាក់ឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់ ជាបណ្ដោះអាសន្ន នៅថ្ងៃទី ២៧តុលា ឆ្នាំ២០២៣ខាងមុខនេះ ។ ការលើកឡើង របស់លោក ឃួង ស្រេង...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបិទបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣ និងត្រៀមលក្ខណៈបើកបវសនកាលថ្មី ឆ្នាំសិក្សា២០២៣-២០២៤ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ។ តាមរយៈសេចក្ដីណែនាំរបស់ក្រសួងអប់រំ នាថ្ងៃទី១២ កញ្ញា បានឲ្យដឹងថា ឆ្នាំសិក្សា២០២២-២០២៣ បានចាប់ផ្ដើមកាលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្រសួង គូសបញ្ជាក់ថា...
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្ត អគ្គនាយក...