ម៉ារ៉ុក ៖ ក្រសួងមហាផ្ទៃរបស់ប្រទេសនេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ កាលពីថ្ងៃសុក្រ នៅប្រទេសម៉ារ៉ុក បានកើនឡើងដល់ ២,៩០១ នាក់ និងរបួស ២,៥០១ នាក់ផ្សេងទៀត ។ រដ្ឋាភិបាលបានឲ្យដឹងថាក្នុងចំណោមអ្នករងរបួស ១,៤០៤ នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលបុគ្គលិកយោធា និងបុគ្គលិករថយន្តសង្គ្រោះបន្តប្រតិបត្តិការជួយសង្គ្រោះនៅតំបន់កណ្តាលនៃប្រទេសអាហ្វ្រិកខាងជើង។ យោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សជាង...
ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ចលនាចាប់ឃាត់ខ្លួនក្មេងៗមានទាំងស្រី-ប្រុសដែលហៅថា ក្មេងទំនើងនៅតាមបណ្តារាជធានី-ខេត្តមួយចំនួនបាននិងកំពុងកើតឡើងជាហូរហែរនោះ ត្រូវមន្ដ្រីស្រាវជ្រាវ ផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា លោក ឈត ប៊ុនថង បង្ហាញពីការយល់ឃើញថា មកពីកត្តាជាច្រើនទាំងខ្លួនឯង សង្គមគ្រួសារ សង្គមជាតិជាដើម ជាពិសេសផ្នែកសីលធម៌ធ្លាក់ចុះ។ លោក ឈត ប៊ុនថង...
ការ៉ាកាស៖ រដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡា លោក Vladimir Padrino Lopez បានអំពាវនាវពិភពលោកឲ្យបដិសេធវិធានការបង្ខិតបង្ខំឯកតោភាគីដែលដាក់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងនឹងវេណេស៊ុយអេឡា។ រដ្ឋមន្ត្រីបានសរសេរនៅលើ X ដែលពីមុនគេស្គាល់ថាជា Twitter ថា “ពិភពលោកត្រូវតែបញ្ចេញសំឡេងប្រឆាំងនឹងភាពព្រៃផ្សៃនេះ ហើយផ្តល់ផ្លូវទៅកាន់សណ្តាប់ធ្នាប់សកលថ្មីមួយដោយផ្អែកលើការគោរព ការបំពេញបន្ថែម និងសាមគ្គីភាព” ។ លោកបានលើកឡើងថា “វិធានការបង្ខិតបង្ខំជាឯកតោភាគីប្រឆាំងនឹងវេណេស៊ុយអេឡា ដែលហៅថា “ទណ្ឌកម្ម”...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម “ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន និងពិព័រណ៍ចិន-អាស៊ាន លើកទី២០” ចាប់ពីថ្ងៃទី១៤-១៧ កញ្ញា ២០២៣៕
បរទេស៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់ថៃ គឺលោកស្រី Sudawan Wangsupakitkosol បាននិយាយកាលពីថ្ងៃអង្គារថា គោលនយោបាយមិនយកទិដ្ឋាការរបស់ប្រទេសថៃ សម្រាប់អ្នកកាន់លិខិតឆ្លងដែនចិន និងឥណ្ឌា គឺនឹងមិនផ្តល់ផលប្រយោជន៍ដល់ប្រតិបត្តិករអាជីវកម្មខុសច្បាប់នោះទេ។ ផ្ទុយទៅវិញ លោកស្រីបន្តថា គោលនយោបាយនេះនឹងពន្លឿនការបង្កើតប្រាក់ចំណូលក្នុងវិស័យទេសចរណ៍។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកស្រី Sudawan Wangsupakitkosol...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា គ្រោងនឹងរុះរើគណៈរដ្ឋមន្ត្រីរបស់លោកនៅថ្ងៃពុធនេះ បន្ទាប់ពីបានបង្កើតក្រុមដឹកនាំគណបក្សកាន់អំណាចថ្មី ដោយបានបំបែកកំណត់ត្រាស្ត្រី ៥នាក់ជារដ្ឋមន្ត្រីក្នុងគោលបំណង ដើម្បីផ្លាស់ប្តូរការធ្លាក់ចុះនៃការគាំទ្រសម្រាប់រដ្ឋាភិបាលរបស់គាត់។ លោក គីស៊ីដា សង្ឃឹមថាការកែប្រែនេះនឹងផ្តល់ការជំរុញដល់រដ្ឋបាលរបស់លោក ដោយត្រួសត្រាយផ្លូវ សម្រាប់គណបក្សប្រជាធិបតេយ្យសេរីរបស់លោក ដើម្បីលេចចេញនូវជ័យជំនះពីការបោះឆ្នោតសភាជាន់ទាបបន្ទាប់ និងការពង្រឹងការគាំទ្រពីក្នុងបក្សរបស់លោក មុនពេលការប្រជែងតំណែងប្រធានបក្ស LDP នៅឆ្នាំ២០២៤។ ក្នុងចំណោមរដ្ឋមន្ត្រីទាំង...
ក្រុងគៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ថា លោក Denys Shmyhal នាយករដ្ឋមន្ត្រីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែន រក្សាសិទ្ធិដើម្បីងាកទៅរកអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា (WTO) ប្រសិនបើប្រទេសប៉ូឡូញ បន្តការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែននោះ ។ លោក Shmyhal បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឈ្មោះថា X...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចាត់ទុកទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ជាស្ពានឬស្សី ត្រូវថែរក្សាសម្រាប់ការតភ្ជាប់ ទោះបីជាមានស្ពានបេតុង ជាទំនាក់ទំនងការទូតល្អរវាងរដ្ឋ និងរដ្ឋ ក៏ដោយ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃជំនួបសម្ដែងការគួរសមរវាង សម្ដេចតេជោ ហ៊ុន សែន ជាមួយលោក តាកាហាស៊ី ហ្វូមីអាគី...
រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ថា គណៈកម្មាធិការកណ្តាលសម្រាប់ការគ្រប់គ្រងគ្រឿងញៀន ហៅកាត់ថា (CCDAC) បានឲ្យដឹងកាលពីថ្ងៃអង្គារថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសគ្រាប់ថ្នាំដាស់អារម្មណ៍ចំនួន៩០០.០០០គ្រាប់នៅក្នុងទីក្រុងពាណិជ្ជកម្មនៃទីក្រុងរ៉ងហ្គូន ។ គណៈកម្មាធិការ CCDAC បានឲ្យដឹងថា ការធ្វើសកម្មភាពនេះផ្អែកលើការផ្តល់ព័ត៌មាន ប៉ូលិសបានស្វែងរកបុរសដែលជាជនសង្ស័យ២នាក់នៅលើផ្លូវ Yangon-Pyay ក្នុងទីក្រុង Insein នៃទីក្រុងរ៉ងហ្គូន...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសឧស្សាហកម្មទាំង៧ បានថ្កោលទោសរុស្ស៊ី កាលពីថ្ងៃអង្គារសម្រាប់ការបោះឆ្នោតនៅក្នុងតំបន់អ៊ុយក្រែន ដែលទីក្រុងម៉ូស្គូ បានកាន់កាប់ដោយខុសច្បាប់ ដែលជាផ្នែកមួយនៃការបោះឆ្នោតក្នុងស្រុកបង្រួបបង្រួមរបស់ប្រទេស។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យើង ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការរៀបចំការបោះឆ្នោតក្លែងក្លាយ ដែលធ្វើឡើងដោយប្រទេសរុស្ស៊ី” នៅក្នុងតំបន់ Donetsk, Kherson, Luhansk និង Zaporizhzhia ក៏ដូចជានៅឧបទ្វីបគ្រីមៀ សេចក្តីថ្លែងការណ៍បានឲ្យដឹង ដោយសំដៅទៅលើការប្រកួតប្រជែង...