បរទេស៖ រដ្ឋាភិបាលយោធារបស់រដ្ឋអាហ្រ្វិកខាងលិច បានអះអាងថា ទីក្រុងប៉ារីស កំពុងរៀបចំផែនការធ្វើអន្តរាគមន៍ក្នុងប្រទេសនីហ្សេ ខណៈដែលទីក្រុងប៉ារីស នៅតែបន្តពង្រាយកងទ័ពទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់។ ទំនាក់ទំនងរវាងប្រទេសនីហ្សេ និងអតីតអាណានិគមបារាំង កាន់តែយ៉ាប់យ៉ឺនចាប់តាំងពីរដ្ឋប្រហារយោធាក្នុងប្រទេសនីហ្សេ ក្នុងខែកក្កដា ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកវីរសេនីយ៍ Amadou Abdramane អ្នកនាំពាក្យរបស់រដ្ឋាភិបាលក្នុងប្រទេសនីហ្សេ...
បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយថា កងកម្លាំងរុស្ស៊ី បានកម្ទេចកប៉ាល់យោធាល្បឿនលឿនរបស់អ៊ុយក្រែន ចំនួនបីគ្រឿង ដែលធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រគ្រីមៀ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃអាទិត្យ ក្រសួងការពារជាតិរុស្ស៊ីថា យន្តហោះចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ីបានបំផ្លាញទូកល្បឿនលឿនយោធា Willard Sea Force ផលិតដោយសហរដ្ឋអាមេរិកចំនួន៣គ្រឿងនៅភាគខាងលិចនៃសមុទ្រខ្មៅ មិនឆ្ងាយពីកោះពស់។ ទោះបីជា ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួនមនុស្សនៅលើទូកក៏ដោយ...
ភ្នំពេញ៖ អគ្គិសនីកម្ពុជានាថ្ងៃទី១១ខែ កញ្ញា ឆ្នាំ២០២៣ បានសេចក្តីជូនដំណឹង ស្ដីពីករណីមានជនខិលខូចក្លែងបន្លំជានិយោជិតរបស់អគ្គិសនីកម្ពុជា ឆបោកអតិថិជនឱ្យបង់ប្រាក់ ឬផ្ទេរប្រាក់ សម្រាប់ការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ និងសេវាផ្សេងៗ។
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេងអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអំពាវនាវឲ្យក្រុមជនអគតិ និងទុច្ចរិតទាំងនោះ បញ្ឈប់ជាបន្ទាន់រាល់ទង្វើទាំងឡាយណាដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាពនយោបាយ និងរាំងស្ទះដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង បានឲ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសក្រោយពេលដែលរាជរដ្ឋាភិបាល...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២៣ នេះ បានដឹកនាំប្រធានមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងដីមួយកន្លែង ស្ថិតនៅក្បែរសង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីរៀបចំធ្វើមណ្ឌលសុខភាព ។ បើតាម ចៅសង្កាត់បឹងកុក លោក...
ដាម៉ាស់៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស៊ីរីលោក Geir Pedersen បានគូសបញ្ជាក់អំពីតម្រូវការ សម្រាប់ដំណោះស្រាយនយោបាយ ចំពោះវិបត្តិយូរអង្វែងរបស់ប្រទេសស៊ីរី ដោយព្រមានថា ការខកខានក្នុងការដោះស្រាយវិមាត្រនយោបាយ នៃវិបត្តិនេះនឹងបន្តធ្វើឱ្យមានភាពចលាចលផ្នែកសេដ្ឋកិច្ច និងវិបត្ដិមនុស្សធម៌នៅក្នុងប្រទេស។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីនេះក្នុងរដ្ឋធានីស៊ីរីបន្ទាប់ពីជំនួបរបស់គាត់ជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរីលោក Faisal Mekdad លោក Pedersen បានព្រមានថា “សម្រាប់ប្រទេសស៊ីរី ដោយមិននិយាយអំពីផលវិបាកនយោបាយនៃវិបត្តិនោះ វិបត្តិសេដ្ឋកិច្ចដ៏ជ្រៅ និងវិបត្ដិមនុស្សធម៌ក៏នឹងបន្តកើតមានផងដែរ”...
ភ្នំពេញ៖ សម្រាប់ការចរចាប្រាក់ឈ្នួលអប្បរមាកម្មករនិយោជិត ផ្នែកវិស័យវាយនភណ្ឌកាត់ដេកសម្លៀកបំពាក់ ផលិតស្បែកជើង ការបូបឆ្នាំ២០២៤ មានភាពតានតឹងដោយសារតែវិបត្តិ សកលលោក ផ្តើមចេញពី សង្គ្រាមរុស្ស៊ី -អ៊ុយក្រែនបានអូសបន្លាយមិនទាន់ចប់។ យ៉ាងណាក្តីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធពិសេសនោះក្រសួងកា រងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវតែខិតខំដោះស្រាយធ្វើយ៉ាង ណាឲ្យតួលេខប្រាក់ឈ្នួល អប្បរមារបស់កម្មករនិយោជិតចេញមុនថ្ងៃបុណ្យភ្ជុំបិណ្ឌដើម្បីកម្មករសប្បាយរីករាយ។ លោកប៉ាវ ស៊ីណាប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាដែលបានចូលរួម ប្រជុំ នៅទីស្តីកា រក្រសួងការងារនាថ្ងៃទី១១ខែកញ្ញាបានឱ្យថាកិច្ចប្រជុំក្រុម ប្រឹក្សាជាតិប្រាក់ ឈ្នួលអប្ប...
ភ្នំពេញ៖ កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិង កាបូប សម្រាប់ឆ្នាំ២០២៤លើកទី៤មិនទាន់ បានលទ្ធផលអ្វីនោះទេពោលគឺភាគីនិយោជករក្សាជំហរតួលេខ២០១ដុល្លារ និងភាគី សហជីពរក្សាតួលេខ២១៥ដុល្លារ ហើយបន្តប្រជុំចំនួន២លើកទៀត។ បើតាមសេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងការងារ បានឲ្យដឹងថាលទ្ធផលនៃកិច្ចប្រ ជុំក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ សាធារណជន កម្មករនិយោជិត និយោជក...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា កំណែទម្រង់ការប្រឡងក្របខណ្ឌមន្ត្រីរាជការ មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោក ហ៊ុន ម៉ានី។ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ុន...
ណៃរ៉ូប៊ី៖ អ្នកប្រាជ្ញកេនយ៉ាម្នាក់បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ការប្រើប្រាស់អំណាចយោធា ដោយមិនសមហេតុផលរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីគ្រប់គ្រង និងបំភិតបំភ័យប្រទេសផ្សេងទៀត បានរំខានដល់សន្តិភាព និងសណ្តាប់ធ្នាប់ពិភពលោក។ លោក Dennis Munene នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល China-Africa នៅវិទ្យាស្ថានគោលនយោបាយអាហ្រ្វិក ដែលជាអ្នកគិតគូរអំពីគោលនយោបាយ Pan-African បានឲ្យដឹងថា តាមប្រវត្តិសាស្ត្រ អនុត្តរភាពយោធារបស់សហរដ្ឋអាមេរិក បានសាបព្រោះគ្រាប់ពូជនៃភាពមិនចុះសម្រុងគ្នា ដែលនាំទៅដល់ការស្លាប់ និងការបំផ្លាញជីវភាពរស់នៅ...