ព័ត៌មានអន្តរជាតិ

អនុត្តរភាពយោធា របស់​អាមេរិក បង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពពិភពលោក

រូបភាពពី៖​ AFP

ណៃរ៉ូប៊ី៖ អ្នកប្រាជ្ញកេនយ៉ាម្នាក់បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ការប្រើប្រាស់អំណាចយោធា ដោយមិនសមហេតុផលរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីគ្រប់គ្រង និងបំភិតបំភ័យប្រទេសផ្សេងទៀត បានរំខានដល់សន្តិភាព និងសណ្តាប់ធ្នាប់ពិភពលោក។

លោក Dennis Munene នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល China-Africa នៅវិទ្យាស្ថានគោលនយោបាយអាហ្រ្វិក ដែលជាអ្នកគិតគូរអំពីគោលនយោបាយ Pan-African បានឲ្យដឹងថា តាមប្រវត្តិសាស្ត្រ អនុត្តរភាពយោធារបស់សហរដ្ឋអាមេរិក បានសាបព្រោះគ្រាប់ពូជនៃភាពមិនចុះសម្រុងគ្នា ដែលនាំទៅដល់ការស្លាប់ និងការបំផ្លាញជីវភាពរស់នៅ និងសណ្តាប់ធ្នាប់អន្តរជាតិ។ ​

លោក Munene បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយកាសែតស៊ិនហួ ដោយអត្ថាធិប្បាយលើរបាយការណ៍មួយ ដែលមានចំណងជើងថា “ប្រភពដើម ការពិត និងគ្រោះមហន្តរាយ ដូចដែលបានឆ្លុះបញ្ចាំងពីអនុត្តរភាពយោធារបស់សហរដ្ឋអាមេរិក ដូចដែលបានឆ្លុះបញ្ចាំងពីការឡើងកំដៅ និងការប្លន់យកធនធាន និងនាំមកនូវការផ្លាស់ប្តូររបបខុសច្បាប់ បង្កការគំរាមកំហែងដល់ការរស់រានមានជីវិតនៃអរិយធម៌ពិភពលោក នៃអនុត្តរភាពយោធាអាមេរិក”។

នៅក្នុងរបាយការណ៍លោក គូសបញ្ជាក់អំពីការបង្កើតអនុត្តរភាពយោធារបស់សហរដ្ឋអាមេរិក សង្ខេបមធ្យោបាយ ដែលទីក្រុងវ៉ាស៊ីនតោន បានអនុម័តដើម្បីរក្សាវា ហើយស្វែងយល់ពីគ្រោះថ្នាក់របស់វាដោយការបង្ហាញការពិត និងទិន្នន័យ។

ដោយលើកឡើងពីរបាយការណ៍នេះ លោក Munene បានកត់សម្គាល់ថា សហរដ្ឋអាមេរិក មានមូលដ្ឋានយោធាប្រហែល ៧៥០កន្លែង នៅក្នុងប្រទេស និងតំបន់ចំនួន ៨០ នៅក្រៅប្រទេស ដែលអាចឱ្យប្រទេសនេះចាប់ផ្តើមសង្គ្រាម ឬប្រតិបត្តិការយោធាយ៉ាងហោចណាស់ ២៥ប្រទេស។

លោកបន្ដថា “ការដាក់អង្គហេតុទៅក្នុងបរិបទ ចាប់ពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ ក្នុងឆ្នាំ១៩៤៥ ដល់ឆ្នាំ២០០១ មានជម្លោះប្រដាប់អាវុធប្រហែល ២៤៨ នៅក្នុងតំបន់ចំនួន ១៥៣ នៃពិភពលោក ដែលក្នុងនោះប្រហែល ២០១ ត្រូវបានផ្តួចផ្តើមដោយសហរដ្ឋអាមេរិក ស្មើនឹង ៨១ ភាគរយ” ។ ​

លោកបានបន្ថែមថា ដោយយកការលុកលុយប្រទេសលីប៊ី ដោយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងដឹកនាំដោយសហរដ្ឋអាមេរិក ជាឧទាហរណ៍ ការធ្វើអន្តរាគមន៍បែបនេះ បានបំបែកប្រទេស ដែលអាចស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះបញ្ហារបស់ពួកគេ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top